ក្រុមអភិវឌ្ឍន៍ Got It! នៅសហរដ្ឋអាមេរិក។ (ប្រភព៖ khoa hoc va phat trien) |
នៅពេលដែលទើបលេចមុខនៅលើទីផ្សារ ប្រៀបខ្លាំងរបស់ Querychat គឺជួយស្វ័យប្រវត្តិកម្មការងាររបស់ក្រុមវិភាគទិន្នន័យសហគ្រាសផ្ទៃក្នុង (BI)។ ជាក់ស្តែង Querychat ជួយឆ្លើយសំណួរទាក់ទងនឹងទិន្នន័យរបស់ក្រុមហ៊ុនជាភាសាធម្មតា។ ជំនួសឱ្យការចូលទៅកាន់មូលដ្ឋានទិន្នន័យរបស់ក្រុមហ៊ុន ដើម្បីយល់ដឹងពីចំនួនអ្នកប្រើប្រាស់ថ្មី ក្រុមហ៊ុនអាចប្រើប្រាសភាសាធម្មតាដើម្បីសួរ Querychat ហើយនឹងទទួលបានចម្លើយពី Querychat វិញ។ ការចាប់បដិសន្ធិរបស់ Querychat បានបំបែកដែនកំណត់នៃរបៀបសួរនិងឆ្លើយសំណួរដោយស្វ័យប្រវត្តិ ដែលផ្អែកលើការស្វែងរកពាក្យគន្លឹះនៅពេលនោះ។
ពីគ្រឹះស្ថានដំបូង រហូតមកដល់ពេលនេះ Got It បានអភិវឌ្ឍន៍និងកែលម្អផលិតផល Querychat ជាច្រើនលើក។ លោក Le Anh Dung អ្នកទទួលបន្ទុករបស់ Got It AI វៀតណាម (សាខាមួយក្នុងចំណោមសាខាអភិវឌ្ឍន៍ពីររបស់ Got It) បានឲ្យដឹងថា៖ “យើងខ្ញុំបានឃើញថា មានផ្នែកទីផ្សារមួយដែលយើងអាចរីកចម្រើនបាន ដោយផ្អែកលើការយល់ដឹង និងបច្ចេកវិទ្យាដែលយើងបានស្វែងយល់នៅក្នុងដំណើរការសាងសង់ Querychat។ នោះគឺជា Conversation AI។ នេះគឺជាផលិតផលដែលជួយឱ្យក្រុមហ៊ុនទាំងអស់ ស្វ័យប្រវត្តិកម្មការងារថែទាំអតិថិជនរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ឧទាហរណ៍ថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកមួយ ដែលភារកិច្ចភាគច្រើនរបស់ក្រុមថែទាំអតិថិជនគឺឆ្លើយសំណួរជុំវិញការបញ្ជាទិញ ដូច្នេះ ហេតុអ្វីដែលយើងមិនធ្វើស្វ័យប្រវត្តិកម្មការងារម្តងហើយម្តងទៀតដូច្នេះទេ។ រហូតដល់បច្ចុប្បន្ននេះ Conversation AI បានជួយស្វ័យប្រវត្តិកម្មការងារប្រហែល ៩០% របស់ក្រុមថែទាំអតិថិជន។”
យោងតាមលោក Le Anh Dung កម្មវិធីរបស់ Got It បច្ចុប្បន្ន បានដំណើរការយ៉ាងល្អជាមួយភាសាអង់គ្លេស។ ហើយក្រុមហ៊ុនកំពុងជំរុញការអភិវឌ្ឍ និងស្វែងរកអតិថិជននៅក្នុងទីផ្សារអាមេរិក។ រហូតមកដល់ពេលនេះ Conversation AI មានអតិថិជនធំៗជាច្រើន រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាពេញនិយមជាច្រើនផងដែរ៖ “គោលដៅដែលយើងខ្ញុំឆ្ពោះទៅរក គឺទីផ្សារសកលលោក។ ពិតណាស់ថា នៅពេលនោះផលិតផលរបស់យើងត្រូវឆ្ពោះទៅភាសាផ្សេងៗគ្នាទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាទាក់ទងនឹង Chatbot (កម្មវិធីរួមបញ្ចូលជាមួយបញ្ញាសិប្បនិម្មិត (AI) ដើម្បីទំនាក់ទំនងជាមួយមនុស្ស) ឥឡូវនេះគ្រាន់តែជាភាសាអង់គ្លេសប៉ុណ្ណោះ ហើយប្រសិនបើក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មមួយចង់ក្លាយជាក្រុមហ៊ុនសកលលោក ដំបូងបង្អស់ ត្រូវបញ្ជាក់ពីឋានៈរបស់ខ្លួននៅក្នុងទីផ្សារអាមេរិក។ នេះគឺជាមូលហេតុដែលនាបច្ចុប្បន្ន យើងខ្ញុំបានប្រមូលផ្តុំប្រភពកម្លាំងនិងធនធានទាំងអស់ដើម្បីយកឈ្នះក្នុងទីផ្សារអាមេរិក ហើយនៅពេលដែលឋានៈរបស់យើងត្រូវបានបញ្ជាក់រួចរាល់ យើងនឹងពង្រីកទៅកាន់ទីផ្សារនានាដែលមិនប្រើប្រាសភាសាអង់គ្លេស។”
ទីស្នាក់ការ Got It នៅទីក្រុងហាណូយ។ (ប្រភព៖ genk.vn) |
ចំពោះ Got It AI វៀតណាម ប្រសិនបើទទួលបានជោគជ័យនៅទីផ្សារអាមេរិក ក្រុមហ៊ុនអាចបោះជំហានយ៉ាងរឹងមាំ ដើម្បីក្លាយជាក្រុមហ៊ុនសកល។ លោក Le Anh Dung ជឿជាក់ថា៖ “ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទស្សនវិស័យនៃផលិតផលរបស់ Got It AI នៅលើទីផ្សារអាមេរិក ពីព្រោះបច្ចុប្បន្ននេះ នៅលើពិភពលោកមិនទាន់មានផលិតផលណាមួយស្រដៀងគ្នានឹងផលិតផលដែលយើងកំពុងព្យាយាមបង្កើយនោះទេ។ ទាក់ទងនឹង Chatbot ឥឡូវនេះមានក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកបានផ្តល់សេវាកម្ម Chatbot ហើយ ប៉ុន្តែដើម្បីអនុវត្តន៍សេវាកម្ម Chatbot ទៅក្នុងក្រុមហ៊ុនជាក់លាក់មួយ ទាមទារឲ្យមានពេលវេលា និងកិច្ចខិតខំប្រឹងប្រែងជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងផលិតផល Conversation AI របស់ Got It AI ក្រុមហ៊ុនត្រូវតែផ្តល់ឱ្យយើងនូវប្រវត្តិនៃការសន្ទនារវាងអតិថិជននិងក្រុមថែទាំអតិថិជន ហើយប្រព័ន្ធរបស់យើងនឹងចម្លងដោយស្វ័យប្រវត្តិ និងជ្រើសរើសព័ត៌មានគួរឱ្យកត់សម្គាល់ ចំណាយតែប៉ុន្មាននាទីប៉ុណ្ណោះ យើងបានបង្កើតកញ្ចប់ទិន្នន័យចូលដើម្បីបណ្តុះបណ្តាល Chatbot បន្ទាប់មក ក្រុមហ៊ុនមាន Chatbot គ្រាន់តែចុចប៊ូតុងមួយ ដើម្បីអាចឆ្លើយសំណួររបស់អតិថិជនភាគច្រើន។”
នាបច្ចុប្បន្ន ផលិតផល Conversation AI របស់ Got It គឺជាផលិតផលមួយដែលជួយធ្វើស្វ័យប្រវត្តិកម្មការថែទាំអតិថិជន។ ទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យរបស់ Got It AI អំពីផលិតផលនេះកាន់តែឆ្ងាយ៖ “យើងចង់ប្រែក្លាយផលិតផល Got It AI ទៅជាប្រព័ន្ធដែលអាចឆ្លើយតបសំណួររបស់អ្នកប្រើប្រាស់ក្នុងគ្រប់វិស័យ។ យើងចង់ឱ្យ Chatbot យល់ដឹងអំពីខ្លឹមសារនៃសំណួរ និងផ្តល់មតិយោបល់ផ្ទាល់ខ្លួន។ អ្នកប្រើប្រាស់អាចសួរពីអារម្មណ៍របស់ Chatbot ដូចជាមានគំនិតអ្វីខ្លះអំពីខ្លឹមសារនៃសៀវភៅមួយ។ ប្រការដ៏សំខាន់បំផុតដើម្បីសម្រេចឲ្យបានគោលដៅគឺយើងត្រូវមានក្រុមជំនាញសមស្រប។ យើងខ្ញុំកំពុងខិតខំប្រឹងប្រែងជ្រើសរើសនិស្សិតឆ្នើមបំផុតពីសាកលវិទ្យាល័យជួរមុខរបស់វៀតណាម។ ក្រៅពីនេះ យើងខ្ញុំក៏បានទាក់ទាញទេពកោសល្យជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតនៅលើពិភពលោកផងដែរ។”
កម្មវិធី Q&A របស់ Got It។ (ប្រភព៖ genk.vn) |
បន្ទាប់ពី Querychat ជាមួយក្រុមអភិវឌ្ឍន៍ផលិតផលភាគច្រើនជាវិស្វករជនជាតិវៀតណាម ផលិតផល Conversation AI របស់ Got It AI វៀតណាមគឺជាសក្ខីភាពបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសវៀតណាមដើម្បីអនុវត្តន៍ក្តីសុបិន្ត “Make in Vietnam” ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលមានខ្លឹមសារច្នៃប្រឌិតនៅវៀតណាម បង្កើតឡើងនៅវៀតណាម រចនាឡើងនៅប្រទេសវៀតណាម និងផលិតនៅវៀតណាម៖ “បើតាមទស្សនៈរបស់អ្នកបច្ចេកវិទ្យា ខ្ញុំសប្បាយរីករាយណាស់នៅពេលបានឃើញរដ្ឋាភិបាលមានយុទ្ធសាស្ត្រត្រឹមត្រូវនៅពេលឆ្ពោះទៅបណ្តាក្រុមហ៊ុន និងសាជីវកម្មបច្ចេកវិទ្យា ក្នុងទិសដៅបង្កើតផលិតផលបច្ចេកវិទ្យា Make in Vietnam។ យើងខ្ញុំកំពុងខំប្រឹងប្រែងអស់ពីសុមត្ថភាពដើម្បីជួយគាំទ្រយុទ្ធសាស្ត្រនោះរបស់រដ្ឋាភិបាល។ Make in Vietnam មានសក្តានុពលដ៏ធំធេងណាស់។ ជាមួយនឹងកម្លាំងបច្ចេកវិទ្យាព័ត៌មានដ៏ធំធេង យើងត្រូវគិតគូរអំពីការប្រើប្រាស់ផលិតផលរបស់យើងផ្ទាល់ ដោយផ្តោតលើការស្រាវជ្រាវអភិវឌ្ឍន៍ ដើម្បីដឹងថា តើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីសាងសង់ បំពេញ និងលក់ផលិតផលទាំងនោះ។”
ដោយមានបាវចនា “ធ្វើការយ៉ាងហ្មត់ចត់” ក្រុមអ្នកជំនាញបច្ចេកវិទ្យារបស់ Got It AI វៀតណាមកំពុងយកឈ្នះលើកំពូលបច្ចេកវិទ្យាជាបណ្តើរៗ នាំយកភាពច្នៃប្រឌិត និងបញ្ញាវៀតណាម ភ្លឺស្វាងនៅក្នុងទីលានសកល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


