រថយន្តបើកបរដោយស្វ័យប្រវត្តិឆ្លាតវៃកម្រិតទី ៤ របស់នៃសម្ព័ន្ធក្រុមហ៊ុន Phenikaa។ (រូបថត៖ baogiaothong.vn) |
“រថយន្តបើកបរដោយស្វ័យប្រវត្តិនេះត្រូវបានអភិវឌ្ឍន៍ និងបង្ហាញនៅឆ្នាំ ២០២០ ហើយចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅតាមទីកន្លែងមួយចំនួនដែលជាតំបន់ដាច់ស្រយាល មិនទាន់ជាចរាចរណ៍ សាធារណៈនៅឡើយ។ រថយន្តត្រូវបានសាកល្បងមុខងារ មួយចំនួនដូចជា ផ្លាស់ប្តូរគន្លងផ្លូវ ជៀសវាងឧបសគ្គ”។
រថយន្តបើកបរដោយស្វ័យប្រវត្តិឆ្លាតវៃ Phenikaa គំរូសាកល្បងដំបូង ត្រូវបាន សម្រេចបន្ទាប់ពីត្រឹមតែ ៦ ខែដោយក្រុមគម្រោងផ្ទាល់ ដែលជាអ្នកវិទ្យាសាស្ត្រ អ្នក ជំនាញ និងវិស្វករនៃក្រុមហ៊ុន Phenikaa មកពីមជ្ឈមណ្ឌល/វិទ្យាស្ថាន សាកលវិទ្យា ល័យ Phenikaa និងក្រុមហ៊ុនភាគហ៊ុន Phenikaa-X។ រថយន្តបើកបរដោយស្វ័យប្រវត្តិ ឆ្លាតវៃ Phenikaa មានប្រព័ន្ធផ្លាស់ប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិ ប្រព័ន្ធសម្គាល់ផ្លាក សញ្ញា មធ្យោបាយធ្វើដំណើរ និងអ្នកដើរថ្មើរជើង ប្រព័ន្ធកំណត់ទីតាំងដោយភាព ត្រឹមត្រូវខ្ពស់ក្នុងលំហដោយប្រើប្រាស់ផែនទី 3D មុខងារវិភាគគន្លងចលនារបស់មធ្យោ បាយនៅជុំវិញ មុខងារកសាងនិងផ្លាស់ប្តូរផ្លូវដោយស្វ័យប្រវត្តិ អាស្រ័យលើទីតាំងនៃ ឧបសគ្គ និងមធ្យោបាយដែលធ្វើដំណើរនៅជុំវិញ។ ជាពិសេស រថយន្តមិនមានដៃ ចង្កូត ដូច្នេះមិនចាំបាច់មានប្រព័ន្ធជំនួយអ្នកបើកបរទេ របបបើកបរដោយស្វ័យប្រវត្តិ ត្រូវបានអនុវត្តន៍យ៉ាងងាយស្រួល ដោយសារតែអ្នកប្រើប្រាស់អាចធ្វើអន្តរកម្មជាមួយ រថយន្តតាមរយៈកម្មវិធីផ្នែកទន់ដែលបានរចនាយ៉ាងពិសេស។ លោក Le Anh Son បានឲ្យដឹងថែមទៀតថា៖
“មានបច្ចេកវិទ្យាជាច្រើនដែលត្រូវបានអនុវត្តន៍លើរថយន្ត បើកបរដោយស្វ័យ ប្រវត្តិ។ បច្ចេកវិទ្យាទីមួយគឺ បច្ចេកវិទ្យាបង្កើតផែនទី នេះគឺជាផែនទីឌីជីថលដែលមាន គុណភាពខ្ពស់។ យើងខ្ញុំបានប្រើប្រាស់បច្ចេកវិទ្យា Lidar ដែលជាឧបករណ៍សេនស័រ ដែលប្រើឡាស៊ែរដើម្បីបញ្ចេញនិងទទួលយក ហើយវាស់ចម្ងាយទៅកាន់វត្ថុណាមួយ។ តាមនោះ បង្កើតផែនទីដែលមានភាពត្រឹមត្រូវខ្ពស់។ បច្ចេកវិទ្យាទីពីរគឺបច្ចេកវិទ្យា AI បញ្ញាសិប្បនិមិត្ត ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនលើរថយន្តបើកបរដោយស្វ័យ ប្រវត្តិ។ បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រដើម្បីសម្គាល់ថា តើនេះជាអគារ ដើមឈើ អ្នកដើរថ្មើរជើង ឬមធ្យោបាយធ្វើដំណើរ។ ក្រៅពីនោះ AI ក៏ត្រូវបានប្រើប្រាស់សម្រាប់ កំណត់ផ្លូវ ជួយរថយន្តធ្វើដំណើរ ស្វែងរកផ្លូវ ឬវិភាគស្ថានភាពចរាចរណ៍”។
រថយន្តមិនមានដៃ ចង្កូត ដូច្នេះមិនចាំបាច់មានប្រព័ន្ធជំនួយអ្នកបើកបរទេ របបបើកបរដោយស្វ័យប្រវត្តិ ត្រូវបានអនុវត្តន៍យ៉ាងងាយស្រួល ដោយសារតែអ្នកប្រើប្រាស់អាចធ្វើអន្តរកម្មជាមួយរថយន្តតាមរយៈកម្មវិធីផ្នែកទន់ដែលបានរចនាយ៉ាងពិសេស។ (រូបថត៖ toquoc.vn) |
លក្ខណៈពិសេសរបស់រថយន្តបើកបរដោយស្វ័យប្រវត្តិឆ្លាតវៃ Phenikaa បើធៀបនឹងផលិតផលផ្សេងទៀតក្នុងប្រភេទដូចគ្នា រួមមាន៖ ប្រព័ន្ធប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិ; ប្រព័ន្ធសម្គាល់ផ្លាកសញ្ញានិងអ្នកដើរថ្មើរជើង; ប្រព័ន្ធកំណត់ទីតាំងដោយ មានភាពត្រឹមត្រូវខ្ពស់ក្នុងលំហដោយប្រើផែនទី 3D; មុខងារ វិភាគគន្លងចលនានៃ មធ្យោបាយជុំវិញ; មុខងារកសាង និងផ្លាស់ប្តូរផ្លូវដោយស្វ័យប្រវត្តិអាស្រ័យតាមទីតាំង នៃឧបសគ្គ និងមធ្យោបាយធ្វើដំណើរជុំវិញ។ លោក Le Anh Son បានឲ្យដឹងបន្ថែម ទៀតថា៖
“បច្ចុប្បន្ននេះ គ្រឿងបន្លាស់របស់រថយន្ត ត្រូវបានទិញនៅប្រទេសមួយចំនួន ដូចជា សេនស័រត្រូវតែទិញនៅសហរដ្ឋអាមេរិក ជប៉ុន។ ចំណែកឯកម្មវិធីបញ្ជា និង សមាសភាគផ្សេងទៀតដូចជា តួរថយន្ត សំបក គ្រឿងខាងក្រៅនិងខាងក្នុង គឺត្រូវបាន ផលិតដោយវិស្វករវៀតណាមផ្ទាល់។ ក្រុមហ៊ុនកំពុងបន្តកែលម្អផលិតផល វាយតម្លៃ ប្រតិបត្តិការរបស់រថយន្ត និងការងារជួសជុលជាប្រចាំនិងតាមកាលកំណត់”។
នៅសិក្ខាសាលាអន្តរជាតិ “បច្ចេកវិទ្យាប្រតិបត្តិការដោយស្វ័យប្រវត្តិ និង ចរាចរណ៍ឆ្លាតវៃ” លើកដំបូងនៅប្រទេសវៀតណាមដែលប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ ២០២១ សម្ព័ន្ធក្រុមហ៊ុន Phenikaa បានឧទ្ទេសនាមរថយន្តនេះដល់សាធារណជន ក៏ដូចជាអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោក។ លោក Phan Tam អនុរដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងទូរគមនាគមន៍វៀតណាម បានវាយតម្លៃថា៖ លទ្ធផលនៃការស្រាវជ្រាវ អភិវឌ្ឍ និងសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ Phenikaa បានបញ្ជាក់ថា មជ្ឈដ្ឋានបច្ចេកវិទ្យាវៀតណាម និងប្រជាជនវៀតណាមអាចធ្វើជាម្ចាស់បច្ចេក វិទ្យា ៤.០ ដោយការស្រាវជ្រាវ ច្នៃប្រឌិត និងបង្កើតឡើងផលិតផលបច្ចេកវិទ្យា Make in Vietnam។
ដើម្បីធានាប្រតិបត្តិការប្រកបដោយសុវត្ថិភាពបំផុតមុនពេលដាក់ឲ្យដំណើរការនោះ Phenikaa បានសាកល្បងប្រតិបត្តិការនៅក្នុងលំហរជាក់ស្តែងនៅមណ្ឌលនគរ Ecopark ស្រុក Van Giang ខេត្ត Hung Yen។ បន្ទាប់ពីការសាកល្បងរយៈពេល ២ សប្តាហ៍ រថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ Phenikaa-X ទទួលបានជោគជ័យដំបូង ហើយត្រូវបានប្រជាជននៅទីនេះទទួលយក។ លោក Nguyen Xuan Phuc នាយក អាជីវកម្មនៃក្រុមហ៊ុន Ecotech ដែលជាអង្គភាពសមាជិកនៃ Ecopark បានឲ្យដឹងថា៖
“នៅក្នុងគម្រោងទីក្រុងឆ្លាតវៃដែល Ecotech កំពុងអនុវត្តន៍នៅក្នុងមណ្ឌលនគរ Ecopark នោះ រថយន្តបើកបរដោយស្វ័យប្រវត្តិកម្រិតទី៤ របស់ Phenikaa ត្រូវបាន ទទួលយក។ តាមរយៈការសាកល្បងរថយន្តនេះ ទី១គឺមានសុវត្ថិភាពសម្រាប់ប្រជាជន ទី ២ គឺនាំមកនូវបទពិសោធន៍ល្អ ហើយទី ៣ គឺមិនចាំបាច់ត្រូវមានអ្នកបើកបរឡើយ ហើយ រថយន្តអាចរត់បានដោយខ្លួនឯង ក្នុងអំឡុងពេលដែលមានការធ្វើចរាចរណ៍តិច ឬចាប់ ពីម៉ោង៩ដល់ម៉ោង១២យប់។ រថយន្តអាចរត់ដោយខ្លួនឯងដល់កន្លែងសាកថ្មផងដែរ"។
នេះគឺជារបត់ដ៏សំខាន់មួយដែលកត់សម្គាល់ភាពជោគជ័យរបស់ Phenikaa ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាប្រតិបត្តិការដោយស្វ័យប្រវត្តិ។ ទន្ទឹមនឹង នោះ បើកចេញឱកាសដើម្បីនាំបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ ឆ្ពោះទៅ រកបម្រើការដឹកជញ្ជូនមនុស្ស ទំនិញក្នុងតំបន់ទេសចរណ៍ ទីលានវាយកូនហ្គោល មណ្ឌលនគរ អាកាសយានដ្ឋាន ក៏ដូចជារោងចក្រផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

