Viettel ជាសហគ្រាសគំរូនៅពានរង្វាន់ទីក្រុងឆ្លាតវៃវៀតណាមឆ្នាំ២០២០។ (រូបថត៖ toquoc.vn) |
ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៩ មជ្ឈមណ្ឌលឃ្លាំមើល គ្រប់គ្រងទីក្រុង ឆ្លាតវៃរបស់ខេត្ត Thua Thien Hue (IOC Hue) ដែលដាក់ឲ្យដំណើរការជាសាកល្បង ដោយក្រុមហ៊ុន Viettel Solution បានពង្រីកតួនាទី ជាមជ្ឈមណ្ឌលទទួល និងចែក ចាយព័ត៌មានប្រតិបត្តិការ បង្កើតឡើងការតភ្ជាប់តាមអ៊ីនធឺណិតរវាងប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋបាលរដ្ឋ ដែលអនុវត្តន៍យ៉ាងល្អនូវភារកិច្ចឃ្លាំមើល ប្រតិបត្តិ និងលើកកំពស់គុណភាពនៃសកម្មភាពរដ្ឋបាល។ លោក Hoai Quang នាយករង ក្រុមហ៊ុនថាមពលអគ្គីសនី Thua Thien Hue បានវាយតម្លៃថា៖
“កម្មវិធីដែលឆ្លុះបញ្ជាំងពីកន្លែងកើតហេតុ មានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះ ឧស្សាហកម្មអគ្គិសនី ដែលជួយឲ្យយើងខ្ញុំទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស និង ត្រឹមត្រូវអំពីទីតាំងនីមួយៗ ជួយឆ្លុះបញ្ចាំង ដោះស្រាយព័ត៌មាននោះបានលឿនបំផុត ព្រមទាំងយើងខ្ញុំអាចផ្ញើព័ត៌មានទៅកាន់ប្រជាជននិងអតិថិជនបានយ៉ាងឆាប់រហ័ស និងងាយស្រួលផងដែរ”។
នៅឆ្នាំ២០១៩ ដំណោះស្រាយអភិវឌ្ឍន៍សេវាកម្មទីក្រុងឆ្លាតវៃនៅខេត្ត Thua Thien Hue ត្រូវបានគណៈចាត់តាំងពានរង្វាន់ ទូរគមនាគមន៍អាស៊ី លើកតម្កើងជា ដំណោះស្រាយទីក្រុងឆ្លាតវៃដ៏ច្នៃប្រឌិតបំផុតនៅអាស៊ី។ នេះគឺជាការកត់សម្គាល់នូវ កិច្ចខិតខំប្រឹងប្រែងរបស់ Viettel ដោយពានរង្វាន់លំដាប់អន្តរជាតិ។
ប្រសិនបើ Hue មានគុណសម្បត្តិជាច្រើនក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានោះ Thai Nguyen គឺជា "ដែនដី" ដ៏ថ្មីថ្មោងទាំងស្រុង។ អាស្រ័យដោយមានការការយល់ដឹង យ៉ាងច្បាស់អំពីស្ថានភាពជាក់ស្ដែង ក្រុមវិស្វករបានផ្តោតការយកចិត្តទុកដាក់លើ ប្រព័ន្ធឃ្លាំមើលប្រតិបត្តិសន្តិសុខ ប្រព័ន្ធឃ្លាំមើលប្រតិបត្តិចរាចរណ៍; ប្រព័ន្ធឆ្លុះបញ្ចាំង ពីកន្លែងកើតហេតុ; ប្រព័ន្ធវិភាគទិន្នន័យនិងការរាយការណ៍ព័ត៌មានសេដ្ឋកិច្ចសង្គម ជាដើម។ តាមនោះ ចាប់ពីការដោះស្រាយសំណើ ការឆ្លុះបញ្ចាំងរបស់ប្រជាពលរដ្ឋ រហូតដល់ការឃ្លាំមើលសេវារដ្ឋបាលសាធារណៈ ការឃ្លាំមើលសុវត្ថិភាពព័ត៌មាន ការ គ្រប់គ្រងជំងឺរាតត្បាត ការចាក់ថ្នាំបង្ការ អ្វីៗគ្រប់បែបយ៉ាងសុទ្ធតែត្រូវបានតាមដានយ៉ាង ម៉ឺងម៉ាត់ពី IOC Thai Nguyen។ លោក Vu Hong Nguyen នាយកក្រុមហ៊ុន Viettel Thai Nguyen បានឲ្យដឹងថា៖ “ក្នុងរយៈពេលដ៏ខ្លី យើងខ្ញុំបានបង្ហើយប្រព័ន្ធគ្រឹះសម្រាប់អាជ្ញាធរអេឡិចត្រូនិក និងទីក្រុងឆ្លាតវៃ ច្បាមជាប់នឹងតម្រូវការរបស់ថ្នាក់ដឹកនាំខេត្តក្នុងការដឹកនាំ និងប្រតិ បត្តិ។ ជាក់ស្តែងគឺ នៅក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតនាពេលកន្លងមក ប្រព័ន្ធ ព័ត៌មានកាមេរ៉ាឃ្លាំមើលអាចតភ្ជាប់ដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលឃ្លាំមើល គ្រប់ គ្រងទីក្រុងឆ្លាតវៃនេះ ហើយត្រូវបានប្រតិបត្តិដោយលោកប្រធានខេត្តផ្ទាល់ ដោយ នាំមកនូវប្រសិទ្ធភាពគួរឲ្យកត់សម្គាល់”។
Viettel Solutions គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពដែលអនុវត្ន៍តគំរូមជ្ឈមណ្ឌលប្រតិបត្តិការ (IOC) តាមទិសដៅទីក្រុងឆ្លាតវៃ នៅវៀតណាម។ (រូបថត៖ Viettel) |
កត្តាដ៏សំខាន់បំផុតដែលជួយ Viettel Solution រំលេច ក្នុងដំណើរការអភិវឌ្ឍ ទីក្រុងឆ្លាតវៃនោះ គឺការសន្យារួមដំណើរជាមួយអាជ្ញាធរមូលដ្ឋាន។ ក្នុងគម្រោង ណាមួយ Viettel Solution តែងតែជាមិត្តរួមដំណើរក្នុងការពិគ្រោះយោបល់ដល់អាជ្ញាធរ មូលដ្ឋាន តាំងពីនីតិវិធីគម្រោង ដំណោះស្រាយបច្ចេកទេស ការអនុវត្តគម្រោង។ នេះក៏ជាកត្តាគន្លឹះដើម្បីជួយឲ្យផលិតផល និងប្រព័ន្ធកម្មវិធីបន្ទាប់ពីបានដាក់ឲ្យដំណើរការ អាចនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។
នាបច្ចុប្បន្ន Viettel Solution បានឈានឡើងលំដាប់លេខ ១ ក្នុងការដាក់ ពង្រាយទីក្រុងឆ្លាតវៃនៅទូទាំងប្រទេស។ ដោយឡែកនៅឆ្នាំ ២០២១ Viettel Solution បានដាក់ពង្រាយជាសាកល្បងនូវមជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ (IOC) សម្រាប់ខេត្ត- ក្រុងចំនួន២០ កើនឡើង ២០០% បើធៀបនឹងដំណាក់កាល ២០១៩-២០២០ ទាំង មូល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

