(VOV5)_នាបច្ចុប្បន្ន ការអភិវឌ្ឍន៍ភូមិរបរប្រពៃណីជាដំណោះស្រាយសំខាន់១ ក្នុងចំណោមដំណោះស្រាយសំខាន់ៗ ដើម្បីផ្ទេរប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនៅជន
បទ។ ការអភិវឌ្ឍន៍ភូមិរបរមិនគ្រាន់តែដោះស្រាយបញ្ហាការងារធ្វើ បង្កើនចំណូលនៅ
នឹងកន្លែងសំរាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញបណ្ដាតំបន់ទទួលបាន បទដ្ឋាននានាអំពីការកសាងជនបទ ថ្មីទៀតផង។ ស្រុក Phu Xuyen ជាយទីក្រុងហា
ណូយ ជាតំបន់មួយក្នុងចំណោមតំបន់ទទួលបានលទ្ធផលដូច្នេះ។
![]() |
| ផកិតផល១នៃភូមិរបរនៅស្រុក Phu Xuyen (រូបថតVNA) |
ដោយរហស្សនាមជាតំបន់ដីមានរាប់រយមុខរបរ ស្រុក Phu Xuyen ល្បីឈ្មោះពីយូរ ណាស់មកហើយ ដោយមុខរបរសិប្បកម្មប្រពៃណីជាច្រើន។ ដោយឡែកនៅ Phu
Xuyen មានភូមិរបររហូតដល់១២៥ភូមិ រៀបចំណាត់ថ្នាក់ទី៣ក្នុងចំណោម២០ស្រុក
ខ័ណ្ឌនៅ ទីក្រុងហាណូយ។ នេះគឺជាឧត្តមភាពរបស់ភូមិរបរដែលគ្មានតំបន់ណាមាន
ដូច្នេះឡើយ។ ប៉ុន្តែក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ ភូមិរបរមានជួបការលំបាកសាក ល្បងជាច្រើន។ ដូច្នេះត្រូវមានដំណោះស្រាយយ៉ាងណា ដើម្បីស្ដារនិងអភិវឌ្ឍន៍ភូមិ
របរ សិប្បកម្មប្រពៃណីនេះ ជាបញ្ហាសំខាន់ដែលត្រូវគិតគូរអោយបានគ្រប់ជ្រុង
ជ្រោយ ស្ដីអំពីកម្មវិធីកសាងជនបទថ្មី ផ្សាភ្ជាប់ជាមួយភូមិរបរ។ លោក Truong
The Cau លេខាគណះកម្មាធិការបក្សស្រុក Phu Xuyen បានអោយដឹងថា÷
ភូមិរបរ និងត្រូវផ្លាស់ប្តូររបៀបគិតគូរសំរាប់ប្រជាជនក្នុងតំបន់ភូមិសាស្ត្រមានមុខរបរនិងចំណូលពីផលិតកម្មកសិកម្ម និងចំណូលពីរបរប្រពៃណី និងជីវភាពរស់ នៅរបស់ ប្រជាជនត្រូវបានលើកស្ទូយពីមួយថ្ងៃទៅមួយថ្ងៃ។”
![]() |
| ការកសាងជនបទថ្មីនៅស្រុក Phu Xuyen (TTXVN) |
បទដ្ឋានមួយក្នុងចំណោមបណ្ដាបទដ្ឋានជាសារវ័ន្តនៃកម្មវិធីកសាងជនបទថ្មី គឺប្រជាជនចំនួន៩០% មានការងារធ្វើ។ រដ្ឋអំណាចស្រុក Phu Xuyen បានអនុវត្ត យុទ្ធ សាស្ត្រកសាងជនបទថ្មីជាជំហានៗ ផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍ភូមិរបរ តភ្ជាប់ ភូមិរបរជាមួយទេសចរណ៍ ជួយឧបត្ថម្ភពលករនៅក្នុងភូមិរបរសុទ្ធតែមានការងារធ្វើ។ ថ្នាក់ដឹកនាំស្រុកបង្កលក្ខណះអំពីផ្ទៃដី កន្លែងផលិតកម្មសំរាប់មុខរបរសិប្បកម្មនានា
ពិសេសគឺនៅបណ្ដាភូមិរបរមានឧត្តមភាព ដូចជា÷ មុខរបរតម្បាញកក Phu Tuc កាត់
ដេរ Van Tu ស្បែកជើង Phu Yen …។ល។ ក្រោយរយះពេលជាង២ឆ្នាំអនុវត្តយុទ្ធ
សាស្ត្រ អភិវឌ្ឍន៍ភូមិរបរផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី ស្ថានភាពសេដ្ឋកិច្ច
សង្គម របស់ស្រុកបានមានការផ្លាស់ប្តូរយ៉ាងសកម្ម។ រហូតមកដល់ពេលនេះ អ្នក
តំបន់ចំនួន៩០%ទទួលបានចំណូលពីមុខរបរសិប្បកម្មប្រពៃណីនេះ។ លោក
Truong The Cau បានអោយដឹងថថែមទៀតថា÷
“ ភូមិរបរបានរួមចំណែក លើកកំពស់ចំណូលសំរាប់ប្រជាជន និងដោះ
ស្រាយ បញ្ហាការងារធ្វើនៅក្នុងតំបន់ភូមិសាស្ត្រ ថែមទាំងធានាស្ថិរភាពនៅជន
បទទៀតផង។”
ទន្ទឹមនឹងផលប្រយោជន៍សេដ្ឋកិច្ច ភូមិរបរប្រពៃណីជាច្រើននៅស្រុក Phu Xuyen យកចិត្តទុកដាក់ដល់ការកំណត់បរិយាកាសវប្បធម៌ អភិវឌ្ឍន៍ទេសចរណ៍
មុខរបរទៀតផង។ រួមជាមួយការរៀបចំពិធីស្ងើចសរសើរភូមិរបរ សិល្បករ ប្រក
បរបរនៅ ភូមិរបរជារៀងរាល់ឆ្នាំ រដ្ឋអំណាចនៅបង្កលក្ខណះសំរាប់ការឧទ្ទេសនាម
ផលិតផលមុខរបរ តភ្ជាប់ជាមួយការផ្សព្វផ្សាយនិងពន្លឿនទួរទេសចរណ៍ភូមិរបរ
នានាទៀតផង។ លោក Nguyen Cong Kha ម្ចាស់សិប្បកម្ម១នៅភូមិកាត់ដេរ Van
Tu បានអោយដឹងថា÷
“ ការលើកដម្កើងភូមិរបរក៏គឺជាឱកាសដើម្បីទាក់ទាញភ្ញៀវទេចរណ៍មក
ដល់ Phu Xuyen និងតាមនោះ បើកទូលាយនៅក្នុងតំបន់ រដ្ឋធានីហាណូយនិយាយដោយឡែក និងប្រទេសទាំងមូលនិយាយរួម។ ”
គោលដៅមួយក្នុងចំណោមគោលដៅនៃកម្មវិធីកសាងជនបទថ្មី នៅវៀត
ណាមគឺ៖ ទំនើបភាវូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមជាជំហានៗ
រចនាសម្ព័ន្ធសេដ្ឋកិច្ច និងបណ្ដារូបសណ្ឋានផលិតកម្មសមស្រប តភ្ជាប់កសិកម្ម
ជាមួយការអភិវឌ្ឍន៍សេវាកម្ម។ រូបសណ្ឋានស្ដាឡើងវិញ និងអភិវឌ្ឍន៍ភូមិរបរ
ប្រពៃណីនៅស្រុក Phu Xuyen ទីក្រុងហាណូយ ជាទិសដៅ១ក្នុងចំណោមទិស
ដៅសំរាប់កម្មវិធីកសាងជនបទថ្មីអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


