 |
Festival តូរតន្ត្រីថ្មីអាស៊ី-អឺរ៉ុបឆ្នាំ ២០១៤៖ ស្ពានតភ្ជាប់វប្បធម៌អាស៊ានជាមួយពិភពលោក
(Image: nguyentandung.org) |
(VOVworld) – “ភាពវិសេសវិសាល” “គួរឲ្យចាប់អារម្ភហ៍” គឺជាការវាយតំលៃរបស់
សិល្បករសិល្បការិនីជាច្រើនមកទីប្រទេសចំនួន ៣០ លើសកលលោកដែលបាន
ចូលរួម Festival តូរតន្ត្រីថ្មីអាស៊ី-អឺរ៉ុបឆ្នាំ ២០១៤ ចាប់ពីថ្ងៃទី ៨ ដល់ទី ១២ តុលានៅរ
ដ្ឋធានីហាណូយ (វៀតណាម) និងទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើង
វៀតណាម)។ ក្នុង ចំណោមសិល្បករសិល្បការិនីចំនួន ២ រយនាក់ មានការចូលរួម
របស់សិល្បករសិល្បការិនីរបស់អាស៊ានដូចជា៖ កម្ពុជា ឡាវ ថៃ និងហ្វីលីពីន។ ចូរលង់ខ្លួនក្នុងឡើងវិញបរិយាកាសរស់រវឹកនៃព្រឹត្តិការណ៍តូតន្ត្រីមួយក្នុងចំណោម
ព្រឹត្តិការណ៍តូតន្ត្រីធំបំផុតនៅវៀតណាមរួមជាមួយអ្នកយោព័ត៌មាន Phuong Lien!
- “ខ្ញុំឃើញថា៖ វណ្ណកម្មទាំងអស់សុទ្ធតែនាំមកនូវនិន្នាការសម័យទំនើបថ្មីមួយ
និងជិតស្និតជាមួយជីវភាពរស់នៅ។”
- “បណ្ដាវណ្ណកម្មធ្វើឲ្យអ្នកស្តាប់កំសន្តសម្របខ្លួនរួមជាមួយសេចក្តីស្នេហា។”
ក្នុងប៉ុន្មានថ្ងៃកន្លងមក មជ្ឈដ្ឋានអ្នកស្រឡាញ់តូតន្ត្រីបានរស់នៅក្នុងបរិយាកាស
តូរតន្ត្រី អាស៊ី-អឺរ៉ុបទំនើបរួមជាមួយការចាប់អារម្មហ៍ដ៏ពិសេស។ ដោយមានខ្លឹម
សារដ៏សម្បូរ បែបពីតូរតន្ត្រី classic ដល់តូតន្ត្រីរឿងល្ខោននិងតូរតន្ត្រីប្រជាប្រិយ
។ល។ អ្វីៗទាំងអស់បានបង្កើតផ្ទាំងគំនូរមួយដែលបង្ហាញភាពស្អាតស្អំក្នុងជីវភាព
រស់នៅនិងដួងចិត្តរបស់ អ្នកដែលមកពីប្រទេសជាច្រើនលើសកលលោក។ ចំណុចលេចធ្លោបំផុតក្នុង Festival តូរតន្ត្រីលើកនេះគឺនាទីប្រគំភ្លេងប្រជាប្រិយ
នៅរូងភ្នំ Dau Go ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh (ភាគខាងជើង
វៀតណាម)។ នាទីនេះបានប្សល់ទុកមកនូវចំណាប់ អារម្មណ៍ជ្រាលជ្រៅ
សិល្បៈករសិល្បការិនីបរទេស។ តន្ត្រីករ Rasid Kalimunin ប្រធានសមាគម
តន្ត្រីករសាធារណៈរដ្ឋ Tatarstan (សហព័ន្ធរុស្ស៊ី) និងជាអ្នកនិពន្ធ របស់វណ្ណកម្ម
Overture ស្តីអំពី “លោកប្រធានហូជីមិញ” បានឲ្យដឹងថា៖
“នេះគឺជាលើកទី ២ ហើយដែលខ្ញុំមកដល់វៀតណាមតាមសេចក្តីអញ្ជើញរបស់
ប្រធានសមាគមតន្ត្រីករវៀតណាម លោក Do Hong Quan។ មហាស្រពតូរតន្ត្រីថ្មី
អាស៊ី-អឺរ៉ុបមានភាពសំបូរបែក ។ នេះគឺជាពិធីជប់លៀងតូរតន្ត្រីដែលនាំមក្រភព
ត្រេកត្រអាលថ្មី។ ក្នុងនោះ វប្បធម៌របស់វៀតណាមជាស្ពានដែលជួយមិត្តអ្នកស្តាប់
យល់ច្បាស់ថែមទៀតអំពីមនុស្សទឹកដីវៀតណាម ក៏ដូចជា ប្រទេសផ្សេងៗ។”
 |
តន្ត្រីករ Rasid Kalimunin ប្រធានសមាគមតន្ត្រីករសាធារណៈរដ្ឋ Tatarstan (សហព័ន្ធរុស្ស៊ី)
(Image: VOV) |
ចូលរួម Festival តូតន្ត្រីលើកនេះ អ្នកចម្រៀងជាតិ លោក អាន រីន និងជាគ្រូបង្រៀន នៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិក្រសិល្បៈព្រះរាជា
ណាចក្រកម្ពុជាទើបនឹងផ្ញើរជូនមិត្តអ្នកស្តាប់ផ្នែកមួយក្នុងបទចម្រៀង“បុប្ជាបើ
បណ្តូលចិត្ត”ដែលត្រូវបានកន្ត្រីករកម្ពុជា លោក សំ សំអាង យកទំនុកតាមចង្វាក់។
“ខ្ញុំសប្បាយរីករាយណាស់ក្នុងពេលចូលរួម Festival លើកនេះ។ ខ្ញុំមានគោលបំណង
ថា៖ បន្ទាប់ពីចូលរួម Festival និងវិលត្រឡប់នៅប្រទេសកម្ពុជាវិញ ខ្ញុំនឹងរៀបរាប់ដល់
ប្អូនៗនិស្សិតថា៖ នេះគឺជា Festival មានទ្រង់ទ្រយធំនៅវៀតណាម។ ទន្ទឹមនឹងនោះ នេះគឺជាឱកាសសំរាប់សិល្បៈករសិល្បៈការិនីជួបជុំគ្នាចែករំលែកបទពិសោធន៍ ក៏ដូច
ជា ការចំណះដឹងអំពីតូរតន្ត្រីវប្បធម៌រវាងប្រទេសនានាទៀតផង។”
 |
អ្នកចម្រៀងជាតិ លោក អាន រីន និងជាគ្រូបង្រៀន នៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិក្រសិល្បៈព្រះរាជាណាចក្រកម្ពុជា (Image: VOVworld) |
ដោយមានគោលដៅ “នាំតូរតន្ត្រី classic ដល់មិត្តអ្នកស្តាប់នៅប្រទេសអាស៊ាន”
នាយក សិល្បៈនៃអង្គការតូរតន្ត្រីសម័យទំនើបទ្វីបអាស៊ីនៅសឹង្ហបុរី តួរាំ Kahchun
Wong បានចែករំលែកបទពិសោធន៍របស់ប្រទេសខ្លួនចំពោះបញ្ហានេះ។
“ជាការពិតជាក់ស្តែង សំបុត្ររបស់បណ្ដានាទីប្រគំភ្លេង classic លក់ពិបាកណាស់។
មុននោះ ប្រជាជនសឹង្ហបុរីមិនចូលចិត្តទៅស្តាប់កំសាន្តតូរតន្ត្រី classic ទំនើបឡើយ។ គេនៅចូលចិត្តស្តាប់បណ្ដាវណ្ណកម្មបុរាណល្បីឈ្មោះរបស់តន្ត្រីករ Bethoven Mozart
Chaikovsky ឬ Brahm ។ ក្រោយរយៈពេល ៣ ដល់ ៤ ឆ្នាំ ដោយមានការខំប្រឹងប្រែង រៀបចំនាទីប្រគំតូរតន្ត្រីជាបន្តបន្ទាប់មកប្រជាជនជាច្រើនបានស្តាប់កំសាន្តយល់អំពី
ប្រភេទតូរតន្ត្រីនេះថែមទៀត។ ខ្ញុំគិតថា៖ វៀតណាមនិយាយដោយឡែកនិងបណ្ដា
ប្រទេសអាស៊ាននិយាយរួមអាចត្រូវការរយៈពេល ៤ ដល់ ៥ ឆ្នាំ ដើម្បីប្រជាជនស្គាល់
ដល់មហារីទំនើប។ មហាស្រពតូតន្ត្រីថ្មីអាស៊ី-អឺរ៉ុបលើកនេះគឺជាកំលាំងពលំ
ដើម្បីបង្កើតប្រការនោះ។”
 |
នាយកសិល្បៈនៃអង្គការតូរតន្ត្រីសម័យទំនើបទ្វីបអាស៊ីនៅសឹង្ហបុរី តួរាំ Kahchun Wong
(Image: VOV) |
នាទីសម្តែងចម្រៀង quan ho របស់វៀតណាមបានបិទបញ្ចប់ Festival តូតន្ត្រីថ្មីអាស៊ី-
អឺរ៉ុបឆ្នាំ ២០១៤ នាយប់ថ្ងៃទី ១២ តុលា កន្លងមក។ សិល្បករសិល្បការិនីអាចលាគ្នា
ប៉ុន្តែ តូតន្ត្រីដែលតភ្ជាប់វប្បធម៌របស់បណ្ដាប្រទេសអាស៊ានជាមួយពិភពលោកនៅ
ដាក់ជាប់ក្នុងបេះដូងរបស់សិល្បករសិល្បការិជានិច្ច៕
 |
ចំណុចលេចធ្លោបំផុតក្នុង Festival តូរតន្ត្រីលើកនេះគឺនាទីប្រគំភ្លេងប្រជាប្រិយនៅរូងភ្នំ Dau Go ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh (Image: VOV) |