ភ្លក់រស់ជាតិហ្វើ​វៀតណាម - ចំណាប់អារម្មណ៍ដែល​មិនអាចបំភ្លេចបានសម្រាប់និស្សិត​ឥណ្ឌូនេស៊ី

(VOVWORLD) - ក្រោយរយៈពេលជាច្រើនខែនៃក្តីប្រាថ្នាចង់ណែនាំម្ហូបអាហារវៀតណាមដល់មិត្តភក្តិអន្តរជាតិនិងឥណ្ឌូនេស៊ី កញ្ញា  Bao Ngoc និស្សិតឆ្នាំទី ៤ នៃសាកលវិទ្យាល័យ President Indonesia ដោយការខិតខំប្រឹងប្រែងរបស់ខ្លួន ជាមួយនឹងការគាំទ្រពីមិត្តភក្តិវៀតណាមនិងក្រុមគ្រួសារ កញ្ញាបានរៀបចំកម្មវិធីរាត្រីភោជនាហារ ហ្វើវៀតណាម ដោយបង្កើតចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានដល់គ្រូបង្រៀន និងមិត្តភក្តិឥណ្ឌូនេស៊ី។
ភ្លក់រស់ជាតិហ្វើ​វៀតណាម - ចំណាប់អារម្មណ៍ដែល​មិនអាចបំភ្លេចបានសម្រាប់និស្សិត​ឥណ្ឌូនេស៊ី - ảnh 1ម្ហូបភូវវៀតណាមក្នុងសប្តាហ៍ភោជនាហារ។

សប្តាហ៍ភោជនាហាររបស់សាកលវិទ្យាល័យ President Indonesia បានដំណើរការយ៉ាងផុលផុស ដោយមានការឧទ្ទេសនាមមុខម្ហូបក្នុងស្រុកពីនិស្សិតនៅក្នុងសាលា។ ជាមួយនឹងភោជនាហារកូរ៉េខាងត្បូង ឬជប៉ុន ប្រហែលជាម្ហូបវៀតណាមដូចជា ហ្វើ នំបញ្ចុក ណែមចៀន ក៏មិនចម្លែកសម្រាប់និស្សិតក្នុងសាលាដែរ ព្រោះ កញ្ញា  Bao Ngoc តែងតែនាំយកម្ហូបអាហារមកឧទ្ទេសនាមដល់មិត្តភក្តិជិតស្និទ្ធក្នុងសាលាជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយ ដោយមានបំណងចង់ផ្សព្វផ្សាយម្ហូបអាហារវៀតណាមឱ្យកាន់តែទូលំទូលាយ នៅពេលដែលសាលាមានផែនការរៀបចំពិធីបុណ្យភោជនាហារ និងការបំផុសគំនិតពីសាកលវិទ្យាធិការ បន្ទាប់ពីបានពិសាម្ហូបហ្វើវៀតណាមក្នុងពិធីនានានៅស្ថានទូតវៀតណាមក្នុងទីក្រុងហ្សាកាតា កញ្ញា  Bao Ngoc មានគំនិតរៀបចំ រាត្រីភោជនាហារ ហ្វើ និងម្ហូបវៀតណាមផ្សេងទៀតដូចជា ណែមចៀន ដើម្បីឧទ្ទេសនាមដល់លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិនៅក្នុងសាលា។ Bao Ngoc បានចែករំលែកថា៖  “នៅពេលដែលរលឹកដល់ម្ហូបអាហារវៀតណាម មិត្តភ័ក្តិអន្តរជាតិតែងតែលើកឡើងម្ហូប ហ្វើ។ តាមរយៈមហោស្រពភោជនាហារនេះ ខ្ញុំគិតថាមនុស្សកាន់តែច្រើននឹងបានរីករាយជាមួយម្ហូបហ្វើ និងម្ហូបវៀតណាមផ្សេងទៀត។ ពួកគេក៏នឹងកាន់តែស្រឡាញ់ប្រទេសជាតិនិងប្រជាជនវៀតណាមថែមទៀត។ ខ្ញុំគិតថា នេះជាឱកាសដ៏ល្អមួយដើម្បីឧទ្ទេសនាមអំពីម្ហូបអាហារនិងវប្បធម៌វៀតណាមដល់មិត្តភក្តិឥណ្ឌូណេស៊ីនិងអន្តរជាតិ”

ភ្លក់រស់ជាតិហ្វើ​វៀតណាម - ចំណាប់អារម្មណ៍ដែល​មិនអាចបំភ្លេចបានសម្រាប់និស្សិត​ឥណ្ឌូនេស៊ី - ảnh 2លោកស្រី Hien កំពុងរៀបចំម្ហូបហ្វើ។

ក្នុងនាមជានិស្សិតឆ្នាំចុងក្រោយដែលតែងតែមមាញឹកនឹងការសិក្សា ការធ្វើម្ហូបហ្វើ និងណែមចៀនរាប់រយ ជាមួយគ្រឿងផ្សំដែលពិបាករកនៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺជាបញ្ហាដ៏លំបាកមួយ។ លោកស្រី Nguyen Hien - ម្តាយរបស់ Bao Ngoc បានឲ្យដឹងថា លោកស្រីរួមជាមួយពូមីងជនជាតិវៀតណាមបានត្រៀមរៀបចំរយៈពេលជាច្រើនថ្ងៃ ដើម្បីគាំទ្រកូនស្រីអនុវត្តន៍បំណងប្រាថ្នារបស់ខ្លួន។ អ្នកស្រី Hien បានចែករំលែកថា៖

 "ក្នុងនាមជាម្តាយ ខ្ញុំតែងតែគាំទ្រកូនក្នុងគ្រប់សកម្មភាពនៅសាលារៀន។ ជាពិសេស នេះគឺជាសកម្មភាពផ្សព្វផ្សាយម្ហូបអាហារ វប្បធម៍ និងរូបភាពប្រទេសវៀតណាម។ ខ្ញុំនិងក្រុមគ្រួសារសុទ្ធតែគាំទ្រ។ ដំបូងឡើយ ខ្ញុំគិតថាវាពិបាកណាស់ ព្រោះត្រូវធ្វើម្ហូបក្នុងបរិមាណច្រើន ប៉ុន្តែដោយមានការគាំទ្រពីពូមីង យើងខ្ញុំបានបំពេញបេសកកម្មនេះ”

 រូបភាពនៃដួន(Non la) របស់វៀតណាមដាក់ក្បែរនឹងម៉ែកផ្កាម៉ាក់ខៃពណ៌ក្រហមនៅលើតុជប់លៀង ម្ហូបហ្វើក្តៅៗ និងណែមចៀនស្រួយៗ បាននាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតនៅសាលា។ ទន្ទឹមនឹងរូបភាពរបស់នារីវៀតណាមស្លៀកពាក់អាវផាយយ៉ាងឆើតឆាយ ប្រទេសវៀតណាមដ៏ស្រស់បំព្រងជាមួយនឹងមុខម្ហូបដ៏សម្បូរបែប ធ្វើឱ្យនិស្សិតឥណ្ឌូនេស៊ី និងអន្តរជាតិជាច្រើនអន្ទះសារចង់មកទស្សនាប្រទេសវៀតណាម ដើម្បីទទួលទានម្ហូបហ្វើវៀតណាមនៅលើទឹកដីវៀតណាម។ និស្សិតឥណ្ឌូនេស៊ីម្នាក់បានចែករំលែកថា៖  “វាពិតជាឈ្ងុយឆ្ងាញ់ណាស់។ ដំបូងឡើយខ្ញុំគិតថា ខ្លួនមិនចូលចិត្តម្ហូបនេះទេ ព្រោះវាមានរសជាតិខុសពីម្ហូបឥណ្ឌូណេស៊ីបន្តិច ប៉ុន្តែចុងក្រោយ ខ្ញុំពិតជាចូលចិត្តខ្លាំងណាស់។ ខ្ញុំកាន់តែចង់ទៅទស្សនាប្រទេសវៀតណាមភ្លាមៗ ហើយរីករាយនឹងម្ហូបអាហារវៀតណាមនៅប្រទេសវៀតណាម។ នេះជាមហោស្រពភោជនាហារដំបូងគេដែលប្រារព្ធឡើងនៅក្នុងសាលា ហើយខ្ញុំសង្ឃឹមថានឹងមានមហោស្រពភោជនាហារវៀតណាមនិងប្រទេសផ្សេងៗជាច្រើនទៀតដែលបានប្រារព្ធឡើងនៅក្នុងសាលារបស់យើង”
ភ្លក់រស់ជាតិហ្វើ​វៀតណាម - ចំណាប់អារម្មណ៍ដែល​មិនអាចបំភ្លេចបានសម្រាប់និស្សិត​ឥណ្ឌូនេស៊ី - ảnh 3និស្សិទឥណ្ឌូណេស៊ីរីករាយនឹងម្ហូបហ្វើវៀតណាម ដែលណែនាំដោយ Bao Ngoc (ខាងស្តាំ) បានឧទ្ទេសនាម។

ជាមួយនឹងសហគមន៍ជនវៀតណាមក្នុងប្រទេសឥណ្ឌូនេស៊ី ប្រហែល ៥០០នាក់ (យោងតាមការស្ថិតិរបស់ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី) ការផ្សព្វផ្សាយម្ហូបអាហារវៀតណាមគឺពិបាកខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ ភោជនីយដ្ឋានវៀតណាមដែលតែងតែមានមនុស្សកកកុញនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងទីក្រុងហ្សាកាតា ឬការខិតខំប្រឹងប្រែងឧទ្ទេសនាមម្ហូបអាហារវៀតណាមដល់មិត្តភក្តិអន្តរជាតិរបស់យុវជនវៀតណាមដូចជា Bao Ngoc ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសឥណ្ឌូនេស៊ី គឺជាដុំឥដ្ឋតូចមួយ ដែលជាបណ្តើរៗរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ