(VOV)_ទំនាក់ទំនងវៀតណាម-សិង្ហបុរីបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ
ចាប់ពីពេលបង្កើតទំនាក់ទំនងទ្វេភាគី នាថ្ងៃទី១សីហាឆ្នាំ១៩៧៣។ គិតដល់ខែមិ
ថុនាឆ្នាំ២០១៦ សិង្ហបុរីបានក្លាយទៅជាវិនិយោគិន FDI ធំទី៣ ក្នុងចំណោម១៦០
ប្រទេសវិនិយោគនៅវៀតណាម និងក៏ជាវិនិយោគិន FDIធំទី១ក្នុងតំបន់អាស៊ាន
នៅវៀតណាមទៀតផង។ ចរន្ត FDI ពីសិង្ហបុរីបានហូចូលវិស័យសេដ្ឋកិច្ចទាំងឡាយ
នៅវៀតណាម។ ក្នុងនោះ ចលនវត្ថុបានចាត់ទុកជាវិស័យពោពេញទៅដោយសក្ដានុ
ភាពជួរមុខ ដែលបានវិនិយោគិនសិង្ហបុរីយកចិត្តទុកដាក់។
 |
អចលនវត្ថុ-ចំណុចភ្លឺក្នុងការវិនិយោគរបស់សិង្ហបុរីនៅវៀតណាម |
តាមការស្ថិតិគិតដល់ខែមិថុនាឆ្នាំ២០១៦ របស់កាសែត Dau tu Viet Nam ( វិនិ
យោគវៀតណាម)ថា៖សហគ្រាសសិង្ហបុរីចំនួន១០វិនិយោគនៅវៀតណាមគឺមានសហ
គ្រាសចំនួន៥បានវិនិយោគក្នុងវិស័យអចលនវត្ថុ។ ទុនចុះបញ្ជីFDI របស់សិង្ហបុរីនៅ
វៀតណាម គិតដល់ដំណាក់កាលនេះគឺ៣៨ពាន់លានដុល្លារអាមេរិក ដែលក្នុងវិស័យ
អចលនវត្ថុទាក់ទាញទឹកប្រាក់ចំនួន១១ពាន់លានដុល្លារអាមេរិក ស្មើនឹង៣០%បរិ
មាណទុនសរុប។ វិស័យដំបូងដែលបានវិនិយោគិនសិង្ហបុរីជ្រើសរើសនោះ គឺហេដ្ឋារ
ចនាសម្ព័ន្ធឧស្សាហកម្ម មានជាំអាទិ៍៖គំរោងការណ៍តំបន់ឧស្សាហកម្មវៀតណាម-សិង្ហ
បុរី (VSIP) ដែលបានចាត់ទុកថានិមិត្តរូបនៃចំណងមិត្តភាពនិងទំនាក់ទំនងសហ
ប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។
គំរោងការណ៍តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ដើមដំបូងត្រូវបានក្រុម
ហ៊ុនអភិវឌ្ឍន៍ Sembcorb (សិង្ហបុរី) ចាប់ផ្តើមកសាងឡើងពីឆ្នាំ១៩៩៦នៅខេត្ត Binh
Duong។ ក្រោយរយៈពេល២០ឆ្នាំ នាបច្ចុប្បន្ន បានមានចំនួន ៧ VSIP នៅទាំងភូមិ
ភាគខាងជើង-ភាគកណ្ដាល-ភាគខាងត្បូងវៀតណាម។ បណ្ដាតំបន់ឧស្សាហកម្ម
នេះបានទាក់ទាញទុនវិនិយោគចំនួន៩ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុជាង
៦៣០ លើទូទាំងពិភពលោក បង្កើតការងារធ្វើសំរាប់ពលករចំនួន១៧៤ពាន់នាក់។
លោកNguyen Duc Cao នាយករងគណៈកម្មាធិការគ្រប់គ្រងមណ្ឌលឧស្សាហកម្ម
VSIP Bac Ninh (ភាគខាងជើងវៀតណាម) បានអោយដឹងថា៖
“ Sembcorp ជាវិនិយោគិនឧស្សាហកម្មជំនាញមួយ បំពេញគ្រប់បទដ្ឋានអំពីការ
កសាង និងបរិស្ថាន។ គេក៏នាំមកនូវការត្រិះរិះថ្មីសំរាប់អ្នកគ្រប់គ្រងវៀតណាម
ហើយពីនោះនាំពាណិជ្ជសញ្ញាខេត្ត Bac Ninh ដល់ទូទាំងពិភពលោក។”
 |
អចលនវត្ថុ-ចំណុចភ្លឺក្នុងការវិនិយោគរបស់សិង្ហបុរីនៅវៀតណាម |
បន្ទាប់ពីជោគជ័យនៃ Sembcorb បណ្ដាវិនិយោគិនសិង្ហបុរីបន្តប្រមូលផ្តុំទៅលើវិ
ស័យសណ្ឋាការជាន់ខ្ពស់ ដូចជា៖ Ha Noi Tower, Sifitel Plaza Ha Noi…លៗ។តាមលោក
Lian Pang នាយកប្រតិបត្តិ សម្ព័ន្ធក្រុមហ៊ុន Capita Land Viet Nam បានអោយដឹងថា៖
ទីផ្សារវៀតណាមមានភាពងាយស្រួលជាច្រើន៖
“ ដើម្បីសម្រេចចិត្តវិនិយោគនៅឯបរទេស យើងខ្ញុំត្រូវស្រាវជ្រាវបញ្ហាមួយចំនួន។
ទីមួយគឺស្ថិរភាពអំពីនយោបាយ ក្នុងវិស័យនេះវៀតណាមមានឧត្តមភាពជាច្រើន។
ទីពីរគឺអំពីចំនួនប្រជាជន គឺវៀតណាមមានប្រជាជនចំនួន៩០លាននាក់។ នេះជា
តួរលេខដ៏អស្ចារ្យ។ទីបីគឺអំពីកំណើន GDP និងវៀតណាមមានកំណើនខ្ពស់។”
ទន្ទឹមនឹងលក្ខណះងាយស្រួលនោះ បណ្ដាវិនិយោគិនសិង្ហបុរីក៏ប្រឈមមុខនឹង
ឧបសគ្គមួយចំនួនផងដែរ។ ចែករំឡែកអំពីបញ្ហានេះ លោក Seck Yee Chung អនុ
ប្រធានសម្ព័ន្ធសមាកមសហក្រាសសិង្ហបុរី នៅវៀតណាមបានអោយដឹងថា៖
“ ដំបូងគឺបញ្ហាជ្រើសរើសបានទីកន្លែងល្អ។ ទីពីរគឺទីផ្សារអចលនវត្ថុនៅវៀត
ណាមមានការប្រកួតប្រជែងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។”
ស្ដីអំពីចលនាវិនិយោគរបស់បណ្ដាវិនិយោគិនសិង្ហបុរីនៅវៀតណាមឯកអគ្គរដ្ឋ
ទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Nguyen Tien Minh បានឯកភាពថា៖ និន្នា
ការវិនិយោគនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់វៀតណាម៖
“ សិង្ហបុរីជាប្រទេសអភិវឌ្ឍន៍ខ្លាំងក្នុងវិស័យអចលនវត្ថុ។ ដូច្នេះ បណ្ដាវិនិយោ
គិនសិង្ហបុរីនាំផលិតផលពីប្រទេសគេមកដល់វៀតណាម នោះគឺល្អណាស់។ ពីព្រោះ
យើងនឹងមានឱកាសសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍ផលិតផលអចលនវត្ថុ សេវា
កម្មអំពីសណ្ឋាគារ ទេសចរណវៀតណាមឡើងកំរិតថ្មី។”
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការទាក់ទាញពីគំរោងការណ៍អចលនវត្ថុនៅ
វៀតណាមចំពោះវិនិយោគិនសិង្ហបុរីមិនទាន់ថយចុះទេ។ តាមការព្យាករណ៍ថា៖
បណ្ដាសហគ្រាសសិង្ហបុរីនឹងបន្តវិនិយោគទឹកប្រាក់រាប់រយលានដុល្លារអាមេរិក
ទៀតចំពោះទីផ្សារនេះដែរ៕