English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

19°C - 33°C

Thai Festival ២០២៥ រួម​ចំណែកតភ្ជាប់ប្រជាជនវៀតណាម និងថៃ

(VOVWORLD) - សំដៅឆ្ពោះទៅរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (៦ សីហា ១៩៧៦ - ៦ សីហា ២០២៦) នៅមណ្ឌលកេរ្តិ៍ដំណែលព្រះបរមរាជវាំង Thang Long ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ បានរៀបចំព្រឹត្តិការណ៍ “Thai Festival៖ The Pulse of Tradition - ចង្វាក់ប្រពៃណី” (Thai Festival ២០២៥) សំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយវប្បធម៌ថៃដល់សាធារណៈជនវៀតណាម។ នេះជាព្រឹត្តិការណ៍មួយដែលរួមចំណែកតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងថៃ។

“នៅពេលខ្ញុំឈរជើងនៅព្រះបរមរាជវាំង Thang Long នេះ ខ្ញុំមានអារម្មណ៍ថា មានចំណងមិត្តភាពដ៏រឹងមាំ ភាពសប្បាយរីករាយរួមគ្នារវាងមិត្តភក្តិថៃ និងវៀតណាម។ នេះ ជាការរំលឹកថា ទំនាក់ទំនងរវាងប្រជាជាតិយ់ងទាំង២មិនត្រឹមតែត្រូវបានបង្កើតឡើងតាមរយៈសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈបទពិសោធន៍រួម និងការគោរពគ្នាទៅវិញទៅមករវាងខឿនវប្បធម៌របស់យើងទាំងពីរ”។

Thai Festival ២០២៥ រួម​ចំណែកតភ្ជាប់ប្រជាជនវៀតណាម និងថៃ - ảnh 1“Thai Festival៖ The Pulse of Tradition - ចង្វាក់ប្រពៃណី”។

ខាងលើនេះ ជាចំណាប់អារម្មណ៍របស់លោកស្រី Lalivan Karnchanachari ឧបការី រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ នៅពេលចូលរួម Thai Festival ២០២៥ នៅទីក្រុងហាណូយលើកនេះ។ ទោះបីជារៀងរាល់ឆ្នាំមានប្រធានបទនិងឈ្មោះផ្សេងៗគ្នាដូចជា៖ Thailand Day, Amazing Thailand Festival... ប៉ុន្តែក្រោយរយៈពេលជិត ២០ ឆ្នាំ ព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យ និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជនវៀតណាម រួមចំណែកផ្សព្វផ្សាយវប្បធម៌ និងសម្រស់ស្អាតរបស់ប្រទេសជាតិនិងប្រជាជនថៃ ដូចការធ្វើអត្ថាធិប្បាយដោយលោកស្រី Phung Thi Huong Giang គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា និងវប្បធម៌ថៃ សាកលវិទ្យាល័យហាណូយ៖ “នេះគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំបំផុតដែលស្ថានទូតថៃ និងក្រសួងការបរទេសថៃបានរៀបចំនៅវៀតណាមបន្ទាប់ពីការរាតត្បាតនៃជំងឺ Covid-១៩ ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ប្រជាជនវៀតណាម ជាពិសេសយុវជន។ Festival  នេះ មានសកម្មភាពចម្រុះជាច្រើន មិនត្រឹមតែការសម្តែងសិល្បៈ និងបង្ហាញពីលក្ខណៈវិសេសវិសាលនៃវប្បធម៌ថៃប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជនវៀតណាមយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ថៃទៀតផង”។

Thai Festival ២០២៥ រួម​ចំណែកតភ្ជាប់ប្រជាជនវៀតណាម និងថៃ - ảnh 2លោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម។

លោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ ទីក្រុងហាណូយជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ៦ ក្នុងតំបន់អាស៊ាន ដែលប្រទេសថៃជ្រើសរើសដើម្បីរៀបចំ Thai Festival ឆ្នាំ ២០២៥ សំដៅផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់បណ្តាប្រទេសក្នុងតំបន់៖ “Thai Festival ដើរតួនាទីជាស្ពានតភ្ជាប់វប្បធម៌ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ថៃ និងការផ្លាស់ប្ដូររវាងប្រជាជននៃប្រទេសទាំងពីរ។ ពិធីបុណ្យក៏មានគោលបំណងផ្សព្វផ្សាយដល់មិត្តភក្តិពិភពលោក អំពីរបៀបដែលយើងកំពុងពង្រីកភាពច្នៃប្រឌិតដែលមានស្រាប់ ក្នុងវប្បធម៌របស់យើង ដើម្បីបន្តដើរតាមចង្វាក់នៃវប្បធម៌ពិភពលោក”។

ក្នុងអំឡុងពេល ៣ ថ្ងៃនៃពិធីបុណ្យនេះ អ្នកទស្សនាបានសម្របខ្លួនទៅក្នុងបរិយាកាសពោរពេញទៅដោយវប្បធម៌ថៃ ពីម្ហូបអាហារដ៏សម្បូរបែប និងម្ហូបពិសេសប្រចាំតំបន់ រហូតដល់ការសម្តែងសិល្បៈទំនើបនិងប្រពៃណី ជាមួយភាពយន្តថៃ។ ចំណុចលេចធ្លោនៃពិធីបុណ្យឆ្នាំនេះ គឺពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ថៃ ជាមួយនឹងពិធីបង្ហោះចង្កៀងគោម Loykrathong ជាបេតិកភណ្ឌវប្បធម៌អរូបីដែលទទួលស្គាល់ដោយអង្គការយូណេស្កូក្នុងឆ្នាំ ២០២៣។

Thai Festival ២០២៥ រួម​ចំណែកតភ្ជាប់ប្រជាជនវៀតណាម និងថៃ - ảnh 3ការសម្តែងសិល្បៈក្នុងពិធីបើក Thai Festival ២០២៥។

នាពេលកន្លងទៅ សកម្មភាពផ្លាស់ប្តូររវាងប្រជាជនវៀតណាម និងថៃ រួមទាំងសកម្មភាពផ្លាស់ប្តូរវប្បធម៌ត្រូវបានអនុវត្តប្រកបដយោប្រសិទ្ធភាពនៅទីក្រុងហាណូយ និងមូលដ្ឋានផ្សេងទៀត រួមចំណែកបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។ សម្រាប់និស្សិតដែលកំពុងសិក្សាភាសាថៃជាភាសាទីពីរនៅសកលវិទ្យាល័យហាណូយដូចជាកញ្ញា Yen នេះជាឱកាសដ៏ល្អសម្រាប់ទទួលបាននិងស្វែងយល់បន្ថែមអំពីវប្បធម៌ថៃ៖ “ខ្ញុំចាត់ទុកថា ខ្លួនមានសំណាងល្អណាស់ ព្រោះក្នុងឆ្នាំសិក្សាដំបូងដែលខ្ញុំរៀនភាសាថៃ ខ្ញុំមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ គាំពារដោយស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ និងមានឱកាសស្វែងយល់ និងសិក្សាបន្ថែមទៀតអំពីវប្បធម៌ថៃ”។

Thai Festival ២០២៥ រួម​ចំណែកតភ្ជាប់ប្រជាជនវៀតណាម និងថៃ - ảnh 4ចូលរួម Thai Festival ឆ្នាំ២០២៥ ភ្ញៀវអាចពិសារមុខម្ហូបវិសេសវិសាលជាច្រើនរបស់ថៃ។

ឆ្ពោះទៅអនាគត សូមចងចាំថា កម្លាំងពិតប្រាកដក្នុងទំនាក់ទំនងរបស់ យើងគឺស្ថិតក្នុងការតភ្ជាប់ទំនាក់ទំនងដែលយើងបានរួមគ្នាបង្កើតឡើង រឿងរ៉ាវ ដែលយើងរួមគ្នាចែករំលែក និងក្តីសុបិនដែលយើងរួមគ្នាកសាង។ ពិធីបុណ្យនេះ គឺជាឱកាសមួយដើម្បីលើកតម្កើងចំណងមិត្តភាពដ៏ស្អិតរមួតរបស់យើង, លើកតម្កើងទំនាក់ទំនងនេះ និងលើកកម្ពស់ទំនាក់ទំនងរបស់ជំនាន់ក្រោយៗ។

នេះមិនត្រឹមតែជាសេចក្តីប្រកាសរបស់ជំនួយការរដ្ឋមន្ត្រីថៃលោកស្រី Lalivan Karnchachari នៅក្នុងព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ ថែមទាំងជាបំណងប្រាថ្នារបស់គណៈចាត់តាំង ចំពោះ Thai Festival ២០២៥ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ