(VOVWORLD) - អស់រយៈពេល ៨០ ឆ្នាំ រួមដំណើរជាមួយប្រទេសជាតិ រលកវិទ្យុផ្សាយសម្លេងនៃវិទ្យុសម្លេងវៀតណាមបាននិងកំពុងបន្លឺឡើងឥតឈប់ឈរ បង្កប់ដោយចង្វាក់រស់នៅរបស់ប្រទេសជាតិ ទៅកាន់អ្នកស្តាប់រាប់លាននាក់។ នៅពីក្រោយការងារល្វិតល្វាយនោះ គឺជាមនុស្សដែលស្ងៀមស្ងាត់ ដែលចាត់ទុកបន្ទប់ម៉ាស៊ីនជាដំបូលផ្ទះទីពីររបស់ខ្លួន ហើយរលកដូចជាដង្ហើមរបស់ខ្លួនអញ្ជឹង។ តោះយើងទៅមើលពីក្រោយឆាកដែលបុគ្គលិកបច្ចេកទេស របស់វិទ្យុសម្លេងវៀត ណាមធ្វើ ការទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាចង្វាក់សម្រាប់រលកវិទ្យុផ្សាយគ្រប់ទីកន្លែង។
អ្នកបច្ចេកទេសនៅមជ្ឈមណ្ឌលផលិតកម្ម និងបណ្ណសារកម្មវិធីសំឡេងវៀតណាម (ប្រភព៖ VOV2) |
“ការងាររបស់យើងទាមទារពេលវេលាច្បាស់លាស់។ ពោលគឺត្រូវទៅធ្វើការទាន់ពេលវេលា មិនថាភ្លៀងឬខ្យល់ព្យុះឡើយ តែងតែទៅការិយាល័យទាន់ម៉ោង ព្យាយាមរក្សារលកនៃសម្លេងវៀតណាមឲ្យបានសុវត្ថិភាពជាដាច់ ខាត”។
“ខ្លួនខ្ញុំបានធ្វើការនៅស្ថានីយ Pha Din ជាង ១៥ ឆ្នាំមកហើយ។ នេះជាស្ថានីយ៍ដែលមានចម្ងាយឆ្ងាយពីមជ្ឈមណ្ឌល មានពពកពេញមួយឆ្នាំ ប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការធ្វើដំណើរ និងការរស់នៅ ខ្លួនខ្ញុំ និងសហការីបានជំនះការលំបាកទាំងនោះ ដើម្បីបំពេញកិច្ចការដែលអង្គភាពប្រគល់ជូន”។
ការចែករំលែកខាងលើគ្រាន់តែបង្ហាញពីផ្នែកមួយនៃការងារដ៏ស្ងៀមស្ងាត់របស់បុគ្គលិកបច្ចេកទេសដែលទទួលបន្ទុកផលិតកម្មវិធីវិទ្យុ នៃវិទ្យុផ្សាយសម្លេងវៀតណាមផង និងធានានូវភាពជោគជ័យនៃកម្មវិធីផ្សាយសម្លេង ផង។
ប្រសិនបើអ្នកឃើញពីភាពស្ងៀមស្ងាត់របស់ពួកគេនៅពេលកែតម្រូវដោយប្រុងប្រយ័ត្ននូវសញ្ញាសំឡេងនីមួយៗ យប់ដែលយាមប្រចាំការតែម្នាក់ឯងជាមួយឧបករណ៍ទាាំំងនោះ អ្នកនឹងឃើញពីការលះបង់ និងការទទួលខុសត្រូវរបស់អ្នកបច្ចេកទេសវិទ្យុ។
នៅមជ្ឈមណ្ឌលផលិតកម្មវិធី និងបណ្ណសារកម្មវិធីផ្សាយសម្លេងនៃវិទ្យសម្លេងវៀតណាមបច្ចុប្បន្នមានវិស្វករ និងអ្នកបច្ចេកទេសជាង ១០០ នាក់ ដែលទាំងយប់ទាំងថ្ងៃរក្សារលកសម្លេង។ យោងតាមលោក Huynh Thang Long នាយករងនៃមជ្ឈមណ្ឌលនេះ ដោយមានចរិតលក្ខណៈត្រូវផលិតកម្មវិធីវិទ្យុប្រចាំថ្ងៃសម្រាប់ក្រុមប្រឹក្សាភិបាល វិចារណកថាដូចជា បន្ទុកការងាររបស់មជ្ឈមណ្ឌលគឺធំណាស់។ បន្ទាប់ពីការផលិត សញ្ញានឹងត្រូវបានផ្ទេរទៅក្រុមបញ្ជូនអូឌីយ៉ូ ដើម្បីកំណត់ពេលចាក់ផ្សាយ បន្ទាប់មកបញ្ជូនទៅកាន់ General Control ដែលជាដំណាក់កាលត្រួតពិនិត្យគុណភាពចុងក្រោយ មុនពេលកម្មវិធីវិទ្យុទៅដល់អ្នកស្តាប់។
“សម្ពាធដ៏ធំបំផុតសម្រាប់យើងគឺត្រូវធានាសុវត្ថិភាពបំផុតនៅលើវិទ្យុ និងធានាគុណភាព។ អ្នកបច្ចេកទេស និងវិស្វករម្នាក់ៗត្រូវតែខិតខំធ្វើការងារ ទោះបីនោជាការងារតូចបំផុតរហូតទាល់តែកម្មវិធីត្រូវបានបង្ហើយ”។
អ្នកយកព័ត៌មាន Pham Trang (ទីពីរពីស្តាំ) ពិភាក្សាជាមួយអ្នកបច្ចេកទេសមកពីស្ថានីយ៍ផ្សាយបរទេស (ប្រភព៖ VOV2) |
មានតែឃើញផ្ទាល់ភ្នែកពីការងារប្រចាំថ្ងៃរបស់បុគ្គលិកបច្ចេកទេស នៅទីនេះ ទើបយើងអាចយល់ច្បាស់ពីសម្ពាធ និងការលំបាកដែលពួកគេឆ្លងកាត់។ កំហុសតូចមួយអាចធ្វើឲ្យបាត់បង់សញ្ញាផ្សាយ ដូច្នេះ ទាមទារឱ្យអ្នកបច្ចេកទេសប្រតិកម្មរហ័ស និងត្រឹមត្រូវចំពោះរាល់ចលនា។
ខណៈពេលដែលជូនដំណឹងដល់ស្ទូឌីយោដើម្បីដំណើរការកម្មវិធី លោកស្រី Bui Thi Thu Phuong ប្រធានក្រុមបញ្ជូនសម្លេង កំពុងរៀបចំរលកឲ្យបាន ត្រឹមត្រូវរាល់វិនាទី។
“នៅពេលបង្កើតកាលវិភាគផ្សាយពីម៉ោង ៤៖៤៥នាទី ដល់ម៉ោង ២៤៖០០ អ្នកបច្ចេកទេសត្រូវរៀបចំកម្មវិធី និងរៀបចំតន្ត្រីរង់ចាំ ដើម្បីធានាថា ប្លុកតែងតែទាន់ពេលវេលា ហើយនៅពេលមានបញ្ហា ត្រូវតែដោះស្រាយក្នុងរយៈពេល ១០ វិនាទី”។
បន្ទាប់ពីត្រូវបានរៀបចំតាមកាលវិភាគ សញ្ញានឹងត្រូវបានផ្ទេរទៅបន្ទប់បញ្ជា ដែលអ្នកបច្ចេកទេសគ្រប់គ្រងសញ្ញានៃកម្មវិធីទាំងអស់ ធានាបាននូវរលកសុវត្ថិភាព។ លោក Bui Quoc Sung ប្រធានបន្ទប់ត្រួតពិនិត្យ ដែលមានបទពិសោធន៍កាងារជាង ២០ ឆ្នាំ បាន “យើងគ្រប់គ្រងប្រព័ន្ធវិទ្យុចំនួន ២១ ប្រព័ន្ធ ដំណើរការ ២៤/២៤ ដោយធានានូវរលកជាបន្តបន្ទាប់បណ្តាក់គ្នាមិនឲ្យបញ្ចប់សូម្បីតែ១វិនាទី។ ការងារមានភាពតានតឹង មិន មែនសាមញ្ញទេ”។
ក្រៅពីការងារពាក់ព័ន្ធនឹងប្រព័ន្ធម៉ាស៊ីនដ៏ស្មុគស្មាញ បុគ្គលិកបច្ចេកទេសនៃមជ្ឈមណ្ឌលផលិតកម្មវិធី និងបណ្ណសារក៏បានបញ្ជូន និងទទួលសញ្ញាដោយផ្ទាល់សម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេស ដែលថ្មីៗនេះការផ្សាយបន្តផ្ទាល់កម្មវិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នៅទីលាន Ba Dinh។ លោក Huynh Thang Long នាយករងនៃមជ្ឈមណ្ឌលផលិតកម្មវិធី និងបណ្ណសារបានអះអាងថា ទោះបីជាម៉ាស៊ីនទំនើបប៉ុណ្ណាក៏ដោយ ក៏មិនអាចជំនួសតួនាទីរបស់បុគ្គលិកបច្ចេកទេសទាំងនេះបានទេ។
“នៅពេលដែលមានបញ្ហាជាមួយឧបករណ៍ ឧទាហរណ៍មានបញ្ហាជាមួយប្រព័ន្ធម៉ាស៊ីនមេ ចាំបាច់ត្រូវមានអ្នកបច្ចេកទេស និងវិស្វករអេឡិចត្រូនិចដើម្បីដោះស្រាយភ្លាមៗ។ ការងាររបស់យើងគឺត្រូវធានាសុវត្ថិភាពរលកជានិច្ច ទោះបីជាបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណាក៏ដោយ មនុស្សនៅតែជាកត្តាសំខាន់ក្នុងខ្សែសង្វាក់ ដែលជាសកម្មភាពរបស់ស្ថានីយ៍វិទ្យុ”។
រាល់ព្រឹត្តិបត្រព័ត៌មាន រាល់កម្មវិធីដែលបន្លឺឡើងនៅលើរលកវិទ្យុជាតិ នៅពីក្រោយគឺជាការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់មនុស្សស្ងៀមស្ងាត់ជាច្រើននាក់។ ពួកគេមិនបង្ហាញខ្លួនជាសាធារណៈទេ ប៉ុន្តែពួកគេជាអ្នករក្សាចង្វាក់របស់រលកវិទ្យុសម្លេងវៀតណាម៕