ក្លឹប “អានសៀវភៅជាមួយកូន” ផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះអក្សរសិល្ប៍ដល់យុវជន

(VOVWORLD) - ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ក្លឹប "អានសភៅជាមួយកូន" ដែលមានទីតាំងនៅម្តុំសាលាពហុបច្ចេកទេសហាណូយ បានក្លាយទៅជាកន្លែងជួបជុំគ្រួសារជាច្រើន រៀងរាល់ចុងសប្តាហ៍។ ក្លឹបមិនត្រឹមតែជាកន្លែងសម្រាប់អានសៀវភៅប៉ុណ្ណោះទេ ថែមទាំងជាកន្លែងផ្សព្វផ្សាយតម្លៃចំណេះដឹង សាបព្រោះការស្រឡាញ់អក្សរសិល្ប៍ដល់កុមារជាច្រើនជំនាន់។

ក្លឹប “អានសៀវភៅជាមួយកូន” ផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះអក្សរសិល្ប៍ដល់យុវជន - ảnh 1សកម្មភាពអានអន្តរកម្មនៅក្លឹប "អានសៀភៅជាមួយកូន"  (រូបថត៖ ក្លឹបផ្តល់ជូន)

ក្លឹប "អានសៀភៅជាមួយកូន" ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១០ ដោយផ្អែកលើគំនិតរបស់វេជ្ជបណ្ឌិតផ្នែកអប់រំ Nguyen Thuy Anh ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍវប្បធម៌អំណានជាលក្ខណៈគ្រួសារ បង្កើតអារម្មណ៍ និងរក្សាទម្លាប់អានសម្រាប់កុមារតាមរយៈវិធីសាស្ត្រអាននិងនិទានរឿង។ បណ្ឌិត Nguyen Thuy Anh បណ្ឌិតផ្នែកអប់រំ បានឲ្យដឹងថា៖ "តាមរយៈការអាន យើងអាចណែនាំកុមារឱ្យយកចិត្តទុកដាក់លើការអាន និងរៀនដោយខ្លួនឯង ក៏ដូចជាទំនាក់ទំនងជាមួយឪពុកម្តាយរបស់ពួកគេ។ បន្ទាប់ពីប្រតិបត្តិការរយៈពេល ១៥ ឆ្នាំមក យើងបានសម្រេចនូវអ្វីដែលយើងចង់បាន នោះគឺការមានសហគមន៍អានតូចៗ ដែលសៀវភៅជាគោលដៅផងនិងជាមធ្យោបាយសម្រាប់យើងភ្ជាប់សមាជិកគ្រួសារផង”។ ទន្ទឹមនឹងនោះ ការជួយកុមារឱ្យមានបទពិសោធន៍ក្នុងជីវភាព"។

មកក្លឹប "អានសៀភៅជាមួយកូន" កុមារត្រូវបានបណ្តុះបណ្តាលជំនាញសរសេរប្រកបដោយភាពច្នៃប្រឌិត រៀនពីរបៀបប្រើប្រាស់ភាសា និងបង្កើតរចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ កុមារក៏អាចចូលរួមក្នុងការលេងដែលចងក្រងដោយគ្រូនៃក្លឹបផងដែរ។ គ្រូនឹងក្លាយជាអ្នកដឹកនាំ កុមារនឹងឆ្លើយតប ជជែកជាមួយគ្រូ ហើយចងចាំឈ្មោះតួអង្គ និងស្ថានភាពសំខាន់ៗក្នុងរឿង ដើម្បីឆ្លើយសំណួរ។ តាមរយៈសកម្មភាពនេះ កុមារអាចស្រូបយកខ្លឹមសារនៃសៀវភៅបានយ៉ាងងាយ ដោយហេតុនេះជំរុញការស្រមើស្រមៃរបស់ពួកគេ។

ក្លឹប “អានសៀវភៅជាមួយកូន” ផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះអក្សរសិល្ប៍ដល់យុវជន - ảnh 2លោកស្រី បណ្ឌិត Nguyen Thuy Anh (ស្តាំ) (រូបថត៖ ក្លឹបផ្តល់ជូន)

"នៅពេលខ្ញុំមកក្លឹប ខ្ញុំតែងតែអានរឿងដូចជា "ដំណើរផ្សងព្រេងរបស់ចង្រិតដូង" ឬ "ឆ្មាដែលបង្រៀនសត្វក្រៀលឱ្យហោះហើរ" ។ 

“បន្ទាប់ពីចូលក្លឹបបាន ៣ឆ្នាំ ខ្ញុំមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើន ខ្ញុំអាចអានសៀវភៅ មានមិត្តថ្មីច្រើន ខ្ញុំមានអារម្មណ៍ថាខ្ញុំយល់ច្រើនអំពីអក្សរសិល្ប៍”។

ក្លឹប "អានសៀភៅជាមួយកូន" ក៏រៀបចំសកម្មភាពវប្បធម៌ បង្រៀនបំណិនជីវិត បើកសួនកុមារខាងវិញ្ញាណ សិក្ខាសាលា និងជំរុំរដូវក្តៅប្រចាំឆ្នាំ សំដៅបង្កើនចំណាប់អារម្មណ៍ និងគំនិតច្នៃប្រឌិតរបស់កុមារ ដោយមានការចូលរួមពីអ្នកគរុកោសល្យ អ្នកនិពន្ធ កវី និងមនុស្សដែលស្រឡាញ់ការអប់រំជាច្រើន។ មានកូនពីរនាក់ចូលរួមក្នុងក្លឹប "អានសៀភៅជាមួយកូន"  អ្នកស្រី Hoang Hanh នៅទីក្រុងហាណូយ បានចែករំលែកថា៖

"ខ្ញុំបានស្គាល់ក្លឹប "អានសៀភៅជាមួយកូន" យូរមកហើយ។ ពេលខ្ញុំនាំកូនមកទីនេះ ខ្ញុំមានអារម្មណ៍រីករាយ និងរំភើបតាមរយៈសកម្មភាពនីមួយៗ។ នៅពេលចូលរួមក្នុងសកម្មភាពរបស់ក្លឹប សេចក្តីស្រឡាញ់នៃការអានរបស់ពួកគេក៏ត្រូវបានបណ្តុះបន្ថែមទៀត។ រួមជាមួយការណែនាំពីគ្រូនៅក្នុងក្លឹប កុមារបានចូលរួមក្នុងសកម្មភាព និងហ្គេមជាច្រើន តាមរយៈនេះ ប្អូនៗកុមារអាចអភិវឌ្ឍជំនាញកាន់តែច្រើន”។

តាមរយៈគេហទំព័ររបស់ក្លឹប សមាជិកទទួលបានព័ត៌មានជាប្រចាំអំពីសៀវភៅថ្មីៗ ក៏ដូចជាចែករំលែកអារម្មណ៍អំពីការងារអក្សរសាស្ត្រជាក់ស្តែងមួយៗ។ លើសពីនេះ ក្លឹបក៏រៀបចំសកម្មភាពជាច្រើនដូចជា ការណែនាំសៀវភៅ ការផ្លាស់ប្តូរ ការប្រកួតអក្សរសាស្ត្រ ជាដើម ដើម្បីភ្ជាប់ការអាននៅផ្ទះជាមួយការអាននៅសាលា ខណៈពេលដែលបម្រើដល់ការសិក្សារៀនសូត្រ។ លោកបណ្ឌិតផ្នែកអប់រំ Nguyen Thuy Anh បានឲ្យដឹងថែមទៀតថា៖ ក្លឹប "អានសៀភៅជាមួយកូន" បានក្លាយជាកន្លែងតភ្ជាប់ទំនាក់ទំនងរវាងអ្នកអាន និងស្នាដៃ អ្នកអាននិងអ្នកនិពន្ធ។ មានអ្នកនិពន្ធ និងកវីជាច្រើននាក់ដែលមកជួបប្រាស្រ័យជាមួយកុមារនៅក្នុងក្លឹបអំពីបញ្ហាជាច្រើន និងណែនាំស្នាដៃរបស់ពួកគេ។ លើសពីនេះ យើងតែងតែអានសៀវភៅជាមួយកុមារតាមរបៀបដែលបំផុសគំនិតពួកគេ ដូច្នេះក្នុងអំឡុងពេលដំណើរការអាន ពួកគេមានភាពសប្បាយរីករាយ និងត្រូវបានចិញ្ចឹមសេចក្តីស្រឡាញ់អក្សរសាស្ត្រ”។

ក្លឹប “អានសៀវភៅជាមួយកូន” ផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះអក្សរសិល្ប៍ដល់យុវជន - ảnh 3សកម្មភាពអាន រួមផ្សំជាមួយកុមារលេងល្បែងកំសាន្ត (រូបថត៖ ក្លឹបផ្តល់ជូន)

ដំណើរ ១៥ ឆ្នាំនៃក្លឹប "អានសៀភៅជាមួយកូន" បានបង្កើត សហគមន៍ អានដ៏មានប្រសិទ្ធភាពមួយ។ កុមារស្រឡាញ់និងកាន់តែជក់ចិត្តនឹងសៀវ ភៅ។ ក្លឹបក៏បានតភ្ជាប់ទំនាក់ទំនងរវាងឪពុកម្តាយនិងកូនៗ ផ្សព្វផ្សាយវប្បធម៌អានផងដែរ។ ពីដំបូលផ្ទះ "អានសៀភៅជាមួយកូន" សេចក្តីស្រឡាញ់ចំពោះអក្សរសិល្ប៍ និងក្តីសុបិនចង់ក្លាយជាអ្នកនិពន្ធកុមារបាន ហោះហើរ និងរីកសាយភាយយ៉ាងទូលំទូលាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ