ខែកក្កដានៅឈាបនដ្ឋាន Hang Duong (តំបន់ពិសេស Con Dao)
(VOVWORLD) - ឈាបនដ្ឋានយុទ្ធជនពលី Hàng Dương (តំបន់ពិសេស Con Dao) គឺជាកន្លែងបញ្ចុះសពរបស់យុទ្ធជនបដិវត្តន៍ ដ៏អង់អាចក្លា ហានរាប់ពាន់នាក់ ដែលបានពលីជីវិតដើម្បី ដណ្តើមឯករាជ្យ និងសេរីភាពរបស់មាតុភូមិប្រទេសជាតិ។ ប៉ុន្មានថ្ងៃនៃខែកក្កដានេះ មនុស្សកាន់តែច្រើននៅទូទាំងប្រទេសបានមកទីនេះដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់វីរបុរសនិងយុទ្ធជនពលី ។ “ឈាបនដ្ឋាន Hang Duong បច្ចុប្បន្នចែកចេញជា ៤ តំបន់ គឺ A, B, C, D ដែលមានផ្នូរសរុបចំនួន ១.៩២២ ក្នុងនោះ ៧១៤ មានឈ្មោះនិងស្រុកកំណើត នឹងផ្នូរចំនួន ១៤ កន្លែងត្រូវបានបក្សនិងរដ្ឋជូនកិត្តិនាមដ៏ខ្ពង់ខ្ពស់គឺ ជាវីរៈបុរសកម្លាំងប្រដាប់អាវុធប្រជាជន”។
វិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅឈាបនដ្ឋាន Hang Duong (រូបថត៖ The Hung/VOV5) |
នេះជាការចែករំលែករបស់លោកស្រី Pham Do Hoang Dung មគ្គុទ្ទេសក៍ទេសចរណ៍នៃតំបន់កេរ្តិ៍តំណែលពិសេសជាតិ Con Dao។ លោកស្រីបន្តថា ឈាបនដ្ឋាន Hàng Dương បានបើកទ្វារឱ្យភ្ញៀវចូលទស្សនាពេញមួយថ្ងៃ។ រឿងរ៉ាវដំណាលអំពីឆន្ទៈដ៏មុតមាំ និងភាពស្មោះត្រង់របស់យុទ្ធជនបដិវត្តន៍ធ្វើឲ្យអ្នកទស្សនាជាច្រើនមានអារម្មណ៍រំជួលចិត្តនៅពេលពួកគេមកទីនេះ។
វេលាពេលយប់នៅឈាបនដ្ឋាន គេបានអុជទៀនរាប់រយដើម ចាំងពន្លឺក្រោមដើមពោធិ៍ចំណាស់ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរជនពលី។ លោក Nguyen Van Tuan មកពីខេត្ត Vinh Long បានសំណេះសំណាលថា៖ “ខ្ញុំពិតជាកោតសរសើរចំពោះវីរភាពរបស់យុទ្ធជនពលី។ រឿងដំបូងដែលខ្ញុំមកទីនេះ គឺបង្ហាញការដឹងគុណចំពោះវីរជន។ ដោយទឹកចិត្តស្នេហាជាតិដ៏ធំធេង បុព្វបុរសរបស់យើងបានជំនះពុះពារគ្រប់ការលំបាក និងបញ្ហាប្រឈមជាច្រើន យុទ្ធជនជាច្រើនបានលះបង់ជីវិត ដើម្បីជាថ្នូរនឹងសន្តិភាពសម្រាប់ជូនប្រជាជនវៀតណាម។ ជំនាន់បច្ចុប្បន្នពិតជាដឹងគុណចំពោះវីរជន យុទ្ធជនពលីដែលបានលះបង់ជីវិតដើម្បីមាតុភូមិប្រទេសជាតិ”។
ឈាបនដ្ឋាន Hang Duong គ្រប់ដណ្តប់លើផ្ទៃដីជាង ១៩ ម៉ឺនម៉ែត្រការ៉េ បែងចែកជា ៤ តំបន់ A, B, C, D ដែលមានផ្នូរជិត ២០០០ កន្លែង (រូបថត៖ The Hung/VOV5) |
ឈាបនដ្ឋាន Hang Duong មិនត្រឹមតែជាកន្លែងបញ្ចុះអដ្ឋិធាតុរបស់វីរបុរស និងយុទ្ធជនពលីប៉ុណ្ណោះទេ ថែមទាំងជាបទចម្រៀងវីរភាព នៃការតស៊ូដណ្តើមឯករាជ្យទៀតផង។
ពេលមកទីនេះ ភ្ញៀវទេសចរមិនត្រឹមតែមកសម្រាកលំហែកាយប៉ុណ្ណោះទេ ថែមទាំង រកមកដំណើរខាងផ្លូវវិញ្ញាណ ដែលជាដំណើរនៃការបំផុសគំនិតទៀតផង។ យុវជនជាច្រើនពេលមកទីនេះអារម្មណ៏ហាក់ដូចជាបានយល់ដឹងថា៖ ការរស់គឺដើម្បីបូជា។ ហើយសម្រាប់អ្នកដែលសក់ពណ៌ប្រផេះទៅហើយនោះ ហាក់ដូចជារកឃើញផ្នែកមួយនៃការចងចាំដែលរក្សានៅទីនេះ។ ធ្លាប់ទៅកាន់ Con Dao ច្រើនដង ប៉ុន្តែរាល់ពេលមកកោះដ៏ពិសិដ្ឋនេះ យុទ្ធនារីជើងចាស់ Vu Thi Tham សុទ្ធតែមានអារម្មណ៏ខុសប្លែកគ្នា។
ផ្នូរវីរៈនារី Vo Thi Sau នៅតំបន់ B ឈាបនដ្ឋាន Hang Duong (រូបថត៖ The Hung/VOV5) |
ក្នុងខែកក្កដា ជាខែនៃការចងចាំ និងការដឹងគុណ អារម្មណ៍របស់លោកស្រីកាន់តែពិសេសជាង។ លោកស្រីបានចែករំលែកអារម្មណ៍ថា៖ “ខ្ញុំចង់ទៅគ្រប់កន្លែង ទៅគោរពវិញ្ញាណក្ខ័ន្ធរវីរៈនារី Võ Thị Sáu គោរពវិញ្ញាណក្ខ័ន្ធវីរ យុទ្ធជនពលី។ នៅទីនេះ មានវីរបុរសជាច្រើនបានពលីជីវិតនៅពេលអាយុក្មេងពេក។ បន្ទាប់មក ខ្ញុំបានទៅមើលពន្ធនាគារម្ដងទៀត ដោយចង់ទៅកន្លែងនីមួយៗ ដើម្បីស្ដាប់ការធ្វើអធិប្បាយរបស់មគ្គុទ្ទេសក៍ទេសចរណ៍។ ខ្ញុំបានទៅច្រើនលើកហើយ ប៉ុន្តែនៅតែចង់ត្រឡប់មកវិញ។ អារម្មណ៍ក្តុកក្តួលណាស់ មានមោទនភាពអំពីដូនតាយើងណាស់”។
ភ្ញៀវទេសចរណ៍ស្តាប់ការឧទ្ទេសនាមរបស់មគ្គុទ្ទេសក៍ទេសចរណ៍អំពីឈាបនដ្ឋាន Hang Duong (រូបថត៖ The Hung/VOV5) |
លោកស្រី Pham Do Hoang Dung មគ្គុទ្ទេសក៍ទេសចរណ៍នៃតំពន់កេរ្ត៍ដំណែលពិសេសជាតិ Con Dao បានចែករំលែកថា៖ “ខែនេះគឺជាខែនៃការតបស្នងសងគុណ មិនត្រឹមតែបុគ្គលប៉ុណ្ណោះទេ ក៏មានសមូហភាពជាច្រើនមកទីនេះដើម្បីតបស្នងសងគុណដល់វីរៈបុរសផងដែរ។ ចំនួនអ្នកទស្សនាបានកើនឡើងយ៉ាងខ្លាំង។ អ្នកទាំងនេះគេមកគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅឈាបនដ្ឋាន Hàng Dương ផងដែរ”។
នាប៉ុន្មានថ្ងៃនៃខែកក្កដា នៅឈានបដ្ឋាន Hang Dương បានគូសញ្ញស្មាមជើងរបស់ភ្ញៀវទេសចរណ៍ រួមទាំងដំណក់ទឹកភ្នែករបស់ជនរួមជាតិ...។ ទាំងអស់នេះបានបង្កើតឡើងលំហជាទីគោរព ពិសិដ្ឋ និងមនោសញ្ចេតនា ដើម្បីតបស្នងសង់គុណដល់វិញ្ញាណក្ខន្ធអ្នកដែលពលីជីវិតដើម្បីឯករាជ្យ សេរីភាព និងសុភមង្គល ដើម្បីភាពគងវង្សជាអមតៈរបស់ប្រទេសជាតិ៕