“ជួយប្អូនៗកុមារទៅសាលារៀន - សាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមសម្រាប់សិស្សក្រីក្រនៅតំបន់ព្រំដែន Gia Lai

(VOVWORLD) - អស់រយៈពេលជិត ១០ ឆ្នាំ កន្លងមក កម្មវិធី “ជួយប្អូនៗកុមារទៅសាលារៀន” ដោយកងទ័ពការពារព្រំដែនខេត្ត Gia Lai អនុវត្តន៍ បានក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់សិស្សានុសិស្សក្រីក្រ កុមារកំព្រា និងជួបការលំបាករាប់សិបនាក់ ដើម្បីបន្តទៅសាលារៀន។ មិនត្រឹមតែជាសកម្មភាពសប្បុរសធម៌ប៉ុណ្ណោះទេ កម្មវិធីនេះក៏បង្ហាញពីនិមិត្តសញ្ញាដ៏ស្រស់ស្អាតនៃមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន ទំនួលខុសត្រូវសង្គម និងជំនឿជាក់លើអនាគតនៅតំបន់ព្រំដែនសមុទ្រដែលពោពេញដោយការលំ បាកនេះ។

“ជួយប្អូនៗកុមារទៅសាលារៀន - សាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមសម្រាប់សិស្សក្រីក្រនៅតំបន់ព្រំដែន Gia Lai - ảnh 1ប្អូន Nguyen Thuy Duong  នៅឃុំ De Gi ត្រូវបានប៉ុស្តិ៍ការពារព្រំដែន Cat Khanh ទទួលជាកូនធម៌  (រូបថត៖ VOV)

ពេលរសៀល បន្ទាប់ពីរៀនចប់ Nguyen Thuy Duong ជាសិស្សថ្នាក់ទី៦ នៃអនុវិទ្យាល័យ Cat Khanh (ឃុំ Đề Gi ខេត្ត Gia Lai) បានប្រញាប់ប្រញាល់វិលត្រឡប់មកផ្ទះវិញ បង្កាត់ភ្លើងដាំបាយ និងជួយឪពុករបស់នាង ដែលខ្វិនជើងទាំងពីរ។ នៅក្នុងផ្ទះដែលទ្រុឌទ្រោម ជីវភាពរបស់ឪពុកកូនទាំងពីរពឹងផ្អែកតែលើការជួសជុលកង់របស់ឪពុកនាងដោយប្រាក់ចំណូលតិចតូចប៉ុណ្ណោះ។ ដោយយល់អំពីស្ថានភាពនោះ តាំងពីឆ្នាំមុនមក ប៉ុស្តិ៍ការពារព្រំដែន Cat Khanh (ចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Gia Lai) បានជួយឧបត្ថម្ភ Duong ក្នុងកម្មវិធី “ជួយប្អូនៗកុមារទៅសាលារៀន”។ ក្នុងមួយខែ ប្អូនទទួលបាន ប្រាក់ ៥០ ម៉ឺនដុង (២០ ដុល្លារ) រួមជាមួយអាហារ និងសៀវភៅ។ ជាមួយនឹងការយកចិត្តទុកដាក់នេះ ជួយឪពុកកូនពីរនាក់ កាន់តែនឹងនរចិត្តក្នុងជីវភាពប្រចាំថ្ងៃ។

“ជួយប្អូនៗកុមារទៅសាលារៀន - សាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមសម្រាប់សិស្សក្រីក្រនៅតំបន់ព្រំដែន Gia Lai - ảnh 2Duong មានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងចំពោះការឧបត្ថម្ភពីប៉ុស្តិ៍ការពារព្រំដែន ដែលនាងអាចសិក្សាបាន (រូបថត៖ VOV)

“ខ្ញុំស្រឡាញ់ពូរៗកងទ័ពទាំងអស់ខ្លាំងណាស់។ ពូរៗបានជួយខ្ញុំទាំងថវិកា និងសម្ភារៈសិក្សាដើម្បីឱ្យខ្ញុំអាចទៅសាលារៀន។ ពូរៗរតែងតែសួរខ្ញុំថា តើខ្ញុំត្រូវការអ្វីដើម្បីទិញ ខ្ញុំបាននិយាយថា សម្លៀកបំពាក់ដែលពូៗ ទិញឲ្យខ្ញុំកាលពីឆ្នាំមុននៅមាននៅឡើយ ចាំពេលខ្ញុំឡើងថ្នាក់ថ្មី ខ្ញុំនឹងសូមទិញសម្លៀកបំពាក់ថ្មី”។

ចាប់ពីឆ្នាំ ២០២៤ រហូតដល់បច្ចុប្បន្ន នៅសង្កាត់ Quy Nhon Dong, ប្អូន Tran Huynh Thuy Trang ជាសិស្សថ្នាក់ទី ៨ គឺជាករណីមួយក្នុងចំណោមករណីដែលត្រូវបានប៉ុស្តិ៍ការពារព្រំដែន Nhon Ly ទទួលធ្វើជាកូនធម៌។ ឪពុករបស់នាងបានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ម្តាយរបស់ Trang ឈ្មោះ Huynh Thi My Hoa ស៊ីឈ្មួលគេដើម្បីចិញ្ចឹមកូនពីរ នាក់រៀនសូត្រ។ ដោយសារជំនួយរបស់កងទ័ពការពារព្រំដែន ប្អូន Trang ទទួលបាន ប្រាក់ ៥០ម៉ឺនដុងក្នុងមួយខែ រួមជាមួយនឹងសម្លៀកបំពាក់ សៀវភៅនិងសម្ភារៈសិក្សា។ ការយកចិត្តទុកដាក់នោះមិនត្រឹមតែជួយប្អូនជម្នះការលំបាកប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងចិត្តបន្ថែមទៀតដល់ប្អូនក្នុងការសិក្សា ហើយប្អូនជាសិស្សឆ្នើមជាច្រើនឆ្នាំជាប់ៗគ្នា។ អ្នកស្រី Hoa ម្តាយរបស់ Trang បាននិយាយយ៉ាងរំជួលចិត្តថា៖
“ជួយប្អូនៗកុមារទៅសាលារៀន - សាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមសម្រាប់សិស្សក្រីក្រនៅតំបន់ព្រំដែន Gia Lai - ảnh 3ដោយសារជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីប៉ុស្តិ៍នការពារព្រំដែន Nhon Ly  អ្នកស្រី Hoa  និងកូនស្រីរបស់ខ្លួនមានទំនុកចិត្តក្នុងការបន្តការសិក្សា (រុបថត៖ VOV)

“គ្រួសាររបស់ខ្ញុំត្រេកអរខ្លាំងណាស់ ដោយទទួលបានការយកចិត្តទុកដាក់ ពីពូៗ កងទ័ព  ដែលតែងសួរនាំអំពីការសិក្សារបស់កូន។ ខ្ញុំបានជំរុញទឹកចិត្តកូន ត្រូវសិក្សាឲ្យបានសមនឹងការជួយពីពូៗ ត្រូវមានចំណេះដឹង ងាយនឹងធ្វើអ្វីមួយ ទៅថ្ងៃអនាគត។ ថ្មីៗនេះ កូនខ្ញុំក៏ទទួលបានកិត្តនាមជាសិស្សពូកែផងដែរ។ ខ្ញុំបានប្រាប់ពូៗ ទាំងអស់គ្នាសប្បាយចិត្តណាស់”។

កម្មវិធី "ជួយប្អូនៗកុមារទៅសាលារៀន" ត្រូវបានកងទ័ពការពារព្រំដែនខេត្ត Gia Lai អនុវត្តន៍ងពីឆ្នាំ ២០១៦ ហើយបានក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់សិស្សក្រីក្រនៅតំបន់ព្រំដែន។ សិស្សចំនួន ៧៧ នាក់ ដែលមានស្ថានភាពលំបាកជាពិសេសត្រូវបានឧបត្ថម្ភរហូតដល់ពួកគេបញ្ចប់កម្មវិធីសិក្សាថ្នាក់ទី ១២ ។ ទន្ទឹមនឹងការឧបត្ថម្ភជាសម្ភារៈ កងការពារព្រំដែនក៏បានតាមដាន លើកទឹកចិត្ត និងណែនាំសិស្សានុសិស្សក្នុងការសិក្សា និងក្នុងជីវភាពរស់នៅរបស់ពួកគេជាប្រចាំដែរ។ លោកវរសេនីយ៍ទោ Nguyen Huu Nghi ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Cat Khanh បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Gia Lai បានឲ្យដឹងថា៖ “អង្គភាពបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន សាលារៀន និងក្រុមគ្រួសារ ដើម្បីស្វែងយល់ពីស្ថានភាពសិក្សារបស់សិស្ស តាមរយៈគ្រូបង្រៀននិងក្រុមគ្រួសារ ដើម្បីមានវិធានការ ជួយសិស្សមានលក្ខណៈក្នុងការសិក្សា។ នៅថ្ងៃឈប់សម្រាកបុណ្យទាន បុណ្យតេត និងថ្ងៃបើកឆ្នាំសិក្សាថ្មី អង្គភាពផ្តល់ឧបករណ៍សិក្សា និងសៀវភៅដល់សិស្សានុសិស្ស”។

បច្ចុប្បន្ននេះ ក្នុងចំណោមសិស្សដែលអង្គភាពបានជួយឧបត្ថម្ភចំនួន ៧៧ នាក់ គឺមាន ២៥ នាក់បានប្រឡងជាប់នៅសាកលវិទ្យាល័យ និងមហា វិទ្យាល័យនានាក្នុងទីក្រុងហូជីមិញ ទីក្រុង Da Nang និងទីក្រុង Hue។ លោក Nguyen Thanh Danh អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Quy Nhon Dong ខេត្ត Gia Lai បានឲ្យដឹងថា កម្មវិធីនេះជួយពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតនៃ “កងទ័ពលោកអ៊ំហូ” ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៖ 

“ប្រការដែលធ្វើឱ្យយើងពេញចិត្តគឺការគោរពរបៀបធ្វើ តម្លាភាព និងនិរន្តរភាពរបស់កងទ័ពការពារព្រំដែន។ អ្នកទាំងនេះមិនត្រឹមតែជួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ ណែនាំ និងអមដំណើរសិស្សក្នុងរយៈពេលយូរផងដែរ។ នាពេលកន្លងមក កងទ័ពការពារព្រំដែនបានសហការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកៀរគរកម្មាភិបាល យុទ្ធជនចូលរួមចំណែកក្នុងប្រាក់បៀវត្សរ៍ប្រចាំថ្ងៃ ជួយដល់កុមារ ជាពិសេសកុមារកំព្រា និងប្អូនដែលជួបការលំបាក មានលក្ខណៈបន្តការសិក្សា”។

“ជួយប្អូនៗកុមារទៅសាលារៀន - សាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមសម្រាប់សិស្សក្រីក្រនៅតំបន់ព្រំដែន Gia Lai - ảnh 4ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប៉ុស្តិ៍នការពារព្រំដែន Gia Lai បានជួយឧបត្ថម្ភដល់សិស្សក្រីក្រចំនួន ៧៧ នាក់ ដែលភាគច្រើនបានប្រឡងជាប់ចូលរៀននៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យ (រូបថត៖ VOV)

ក្នុងឱកាសបើកឆ្នាំសិក្សាថ្មី ២០២៥-២០២៦ កងទ័ពការពារព្រំដែនខេត្ត Gia Lai បានជូនអំណោយចំនួន ៨៥ កញ្ចប់ចំណុះកម្មវិធី "កូនធម៌របស់ប៉ុស្តិ៍ការណារព្រំដែន" និងអំណោយចំនួន ១៩៣ កញ្ចប់ ជាអាហារូបករណ៍ក្នុងគម្រោង "ជួយប្អូនៗ កុមារទៅសាលារៀន" នៅទូទាំងព្រំដែន Gia Lai ទាំងមូល។ លោកវរសេនីយ៍ឯក Doan Ngoc Bau ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Gia Lai បានឲ្យដឹងថា៖ “ក្រៅពីភារកិច្ចការពារអធិបតេយ្យភាពដ៏ពិសិដ្ឋ គឺកងទ័ពការពារព្រំដែនក៏ជាឪពុក និងជាបងបុរស សម្រាប់ប្អូនៗផងដែរ។ នាពេលខាងមុខ យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋាននិងសាលារៀន ដើម្បីថែទាំ និងបង្កលក្ខណៈងាយស្រួលសម្រាប់កុមារជាច្រើនឱ្យមានអារម្មណ៍សុវត្ថិភាព និងទំនុកចិត្តក្នុងការទៅសាលារៀន។ លើសពីនេះ កងទ័ពការពារព្រំដែន Gia Lai នឹងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវតម្លៃមនុស្សធម៌នៃកម្មវិធីនិងគម្រោងទាំងនេះ រួមចំណែកបង្កើតការលើកទឹកចិត្ត និងទំនុកចិត្តដល់ប្អូនៗ កុមារមានស្ថានភាពលំបាក អាចនឹងមានឱកាសអភិវឌ្ឍន៍ផងដែរ”។

នៅតំបន់ព្រំដែន Gia Lai កម្មវិធី “ជួយប្អូនៗកុមារទៅសាលារៀន” របស់កងទ័ពការពារព្រំដែនបានជួយសិស្សក្រីក្រឱ្យបន្តដំណើរទៅសាលារៀន។ ដោយក្តីស្រឡាញ់ និងទំនួលខុសត្រូវ កងទ័ពនៅតាមព្រំដែនកំពុងរួមជាមួយប្អូនៗកុមារសរសេរឡើងនូវក្តីសុបិនអំពីអនាគតដ៏ត្រចះត្រចង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ