 |
ទេសភាពនៅតំបន់ Tam Coc - Bich Dong |
(VOVworld) - នាសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សំលេង វៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៨២របស់មិត្តអ្នកស្តាប់មក
ពីប្រទេសចំនួន៣៦លើពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបាន
សំបុត្រចំនួន៣ពីមិត្តអ្នកស្ដាប់កម្ពុជា។ក្នុងសំបុត្ររបស់ខ្លួន លោក គឹម យ៉ារ៉ែត
និស្សិត កម្ពុជាមួយរូបដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាសា្ថនការទូត ទីក្រុង
ហាណូយ របស់វៀតណាមបានចែករំលែកថា៖“ខ្ញុំចូលចិត្តទៅទេសចរណ៍និងស្វែង
យល់អំពី ទឹកដីមនុស្សវៀតណាមណាស់។ខ្ញុំមានគោលបំណងថា កម្មវិធីផ្សាយជា
ភាសា ខ្មែរអាចឧទ្ទេសនាមអំពីកន្លែងទេសចរណ៍គួរឲ្យទាក់ទាញមួយចំនួននៅជិត
ទីក្រុង ហាណូយ ដែលសមស្របជាមួយនឹងប៉ុន្មានថ្ងៃសម្រាកចុងសប្ដាហ៍ពិធី
បុណ្យដូច បុណ្យរំលឹកខួបការរំដោះភាគខាងត្បូង ឯកភាពប្រទេសវៀតណាម ថ្ងៃ
ទី៣០ មេសា នេះ”។ឆ្លើយតបនឹងបំណងរបស់លោក គឹម យ៉ារ៉ែត ក្នុងនាទីប្រអប់
សំបុត្រ មិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីមណ្ឌលទេសចរណ៍
រម្មណីយ ដ្ឋាន Tam Coc – Bich Dong នៅខេត្ត Ninh Binh។
មណ្ឌលទេសចរណ៍ Tam Coc-Bich Dong មានចម្ងាយពីក្រុងហាណូយ
ប្រមាណ ជាង៩០គីឡូម៉ែត្រទៅទិសខាងត្បូង។Tam Coc-Bich Dong ជាមណ្ឌល
ទេសចរណ៍មួយក្នុងចំណោមមណ្ឌលទេសចរណ៍សំខាន់ ចំនួន២១ត្រូវបានអភិរក្ស
និងក៏បាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលរៀបចំណាត់ថ្នាក់ជាមណ្ឌលកេរ៌្តដំណែលជាតិ
ពិសេសនាខែឧសភាឆ្នាំ២០១២។
មណ្ឌលទេសចរណ៍រម្មណីយដ្ឋាន Tam Coc-Bich Dong ដោយមានផ្ទៃដីធម្ម
ជាតិជាង៣៥០ហិកតា ហើយបានស្គាល់ដល់ជាមួយឈ្មោះល្បីល្បាញដូចជាឈូង
សមុទ្រ Ha Long លើគោកដែរ។ នេះជាប្រព័ន្ធបណ្ដារូងភ្នំនិងកេរដំណែលខាងប្រវត្តិ
សាស្ត្រនិងជំនឿសាសនាទាក់ទិនដល់រាជ្ជកាលស្ដេច Tran (ចាប់ពីឆ្នាំ១២២៥ដល់
ឆ្នាំ១៤០០) ដែលស្ថិតនៅតាមសង្ខាងទន្លេ Ngo Dong។លោកស្រី Vu Thi Tuyet
Nhung មគ្គុទេសក៍មួយរូបនៅមណ្ឌលទេសចរណ៍ Tam Coc – Bich Dong បានឲ្យ
ដឹងថា៖
“លើកដំបូងដែលស្ដេច Tran Thai Tong យាងមកទស្សនាទេសភាពនៅតំបន់
Tam Coc នេះ ទ្រង់បានឃើញ វាលស្រែតាមសង្ខាងទន្លេនេះ ដាំពោតជាច្រើន
ដូច្នេះបានជា ស្ដេចហៅទន្លេនេះគឺ Ngo Giang (ទន្លេពោត)។”
 |
ភ្ញៀវទេសចរអាចចូលរួមចែវទូកចូលក្នុងរូងភ្នំ |
Tam Coc មានន័យថា រូងភ្នំចំនួន៣ ដែលត្រូវបានបង្កើតឡើងមុននេះរាប់
លានឆ្នាំដោយទន្លេ Ngo Dongហូរឆ្លងកាត់ភ្នំ។មធ្យោបាយធ្វើដំណើរតែមួយគត់
នៅ Tam Coc គឺទូក។ភ្ញៀវទេសចរអាចចូលរួមចែវទូកហើយគយគន់ទេសភាព
ស្រស់ ស្អាតដ៏ខៀវស្រងាត់នៅតាមសង្ខាងទន្លេ Ngo Dong។អ្នកស្រី Monique និង
មិត្តភក្តិ Anne ជាភ្ញៀវទេសចរពីររូបមកពីអូស្ត្រាលីបានសំណេះសំណាលក្រោយ
ពីបញ្ចប់ដំណើរទស្សនា Tam Coc – Bich Dong ថា៖
“នេះពិតជាកន្លែងទេសចរណ៍គួរឲ្យចាប់អារម្មណ៍មែន។រូងភ្នំត្រូវបានព័ទ្ធជុំវិញ
ដោយភ្នំនិងទន្លេ។ទេសភាពនៅទីនេះស្អាតអស្ចារ្យ សុខសាន្តត្រាណនិងមហិមារ
ណាស់”។
“ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលអង្គុយនៅលើទូកចែវយឺតៗចូល
ក្នុងរូងភ្នំ។ច្រាំងថ្មក្នុងនោះមានរូបរាងធម្មជាតិស្អាតអស្ចារ្យណាស់ដែលខ្ញុំមិនធ្លាប់
ឃើញតាំងពីមុនមកឡើយ”។
មណ្ឌលទេសចរណ៍រម្មណីយដ្ឋាន Tam Coc – Bich Dong ជាទីកន្លែងដែលមិន
អាចរំលងបាននៅពេលមកទស្សនាតំបន់អតីតរាជធានី Hoa Lu Ninh Binh។ក្នុងឆ្នាំ
២០១៥ ផ្នែកទេសចរណ៍ Ninh Binh ទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ៦លាន
នាក់ កើនឡើង៣៩%បើប្រៀបនឹងឆ្នាំ២០១៤ នាំមកនូវប្រាក់ចំណូលជាង១ពាន់
២រយពាន់លានដុង។ទន្ទឹមនឹងនោះ ទេសចរណ៍ក៏បង្កើតឡើងការងារសំរាប់
ប្រជាជនរាប់ពាន់នាក់នៅទីនេះដែរ។ និយាយដោយឡែកនៅមណ្ឌល Tam
Coc – Bich Dong តែប៉ុណ្ណោះ បានមានមនុស្សជាង២ពាន់៥រយនាក់ធ្វើជាអ្នកចេវ
ទូក។ឮ
សង្ឃឹមថាលោកអ្នកពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹម
បន្តទទួលបានសំបុត្រនិងការរួមមតិរបស់លោកអ្នក។ សូមផ្ញើសំបុត្រមកកម្មវិធី
ផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម
លេខ៤៥ Ba Trieu-Ha Noi ឬ Email: VOV5khmer@yahoo.com.vn។