ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសំឡេងវៀតណាម VOV5 បានទទួលសំបុត្រ និងទូរស័ព្ទចំនួន ៤០២ ពីមិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៤ ក្នុងនោះកម្មវិធីភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការចែករំលែក និងចំណាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ទាំងអស់។

នាសប្តាហ៍កន្លងទៅ យើងបន្តទទួលបានអត្ថបទជាច្រើនចូលរួមការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម ឆ្នាំ ២០២៥។ ជាក់ស្តែង កម្មវិធីភាសាបារាំងទទួលបានអត្ថបទចំនួន ៣ ពីមិត្តអ្នកស្តាប់ឥណ្ឌា; កម្មវិធីភាសាអេស្ប៉ាញទទួលបានអត្ថបទពីមិត្តអ្នកស្តាប់ Héctor Gregorio Goicoechea (អ៊ុយរូហ្គាយ); កម្មវិធីអាឡឺម៉ង់ទទួលអត្ថបទពីមិត្តអ្នកស្តាប់ Helmut Matt (អាល្លឺម៉ង់) និង Bidhan Chandra Sanyal (ឥណ្ឌា) ។ លើសពីនេះ មិត្តអ្នកស្តាប់ Bidhan Chandra Sanyal ពីប្រទេសឥណ្ឌា បានផ្ញើសំណូមពរទាក់ទងនឹងការប្រលងថា៖ "អ្នកចូលរួមម្នាក់ៗគួរតែទទួលបានអំណោយតូចមួយនិងលិខិតថ្លែងអំណរគុណមួយ។ លើសពីនេះ ឈ្មោះរបស់មិត្តអ្នកស្តាប់ដែលចូលរួមក៏គួរតែត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័រ VOV5"។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមនិងមតិយោបល់ពីមិត្តអ្នកស្តាប់ទាំងអស់។ ការចាប់អារម្មណ៍និងការរួមចំណែកដ៏មានតម្លៃរបស់អ្នកគឺជាប្រភពលើកទឹកចិត្ត ដែលជួយយើងឱ្យខិតខំជានិច្ចដើម្បីកែលម្អនិងលើកកំពស់គុណភាពនៃការប្រឡងថែមទៀត។ យើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពជាប្រចាំនូវព័ត៌មានអំពីការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ ២០២៥” នៅលើគេហទំព័រ៖ vovworld.vn។ សង្ឃឹមថាប្រិយមិត្តនឹងបន្តរួមដំណើរនិងគាំទ្រការប្រលង “តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ ២០២៥”។

នាសប្តាហ៍កន្លងមកនេះ ការងារត្រៀមរៀបចំព្យុហយាត្រាយោធានិងការដង្ហែរក្បួនអបអរសាទរពិធីខួបលើកទី ៥០ ទិវាឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសា) នៅទីក្រុងហូជីមិញ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកស្តាប់។ មិត្តអ្នកស្តាប់ លឹម ដាតារា និស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្ត Can Tho ចង់ស្វែងយល់បន្ថែមអំពីសកម្មភាព និងទំហំនៃព្រឹត្តិការណ៍នេះ។

 មិត្ត លឹម តារា និងប្រិយមិត្តជាទីមេត្រី! ទីក្រុងហូជីមិញកំពុងប្រញាប់ប្រញាល់បញ្ចប់ការត្រៀមរៀបចំសម្រាប់ពិធីព្យុហយាត្រាយោធានិងការដង្ហែក្បួនទ្រង់ទ្រាយធំ ដើម្បីអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ(៣០ មេសា)។ ព្យុហយាត្រាយោធានឹងមានការចូលរួមពីកងកំលាំងប្រដាប់អាវុធ និងប៉ូលីសចំនួន ៣៦ ផែន បន្ទាប់មកគឺក្បួនដង្ហែចំនួន ១២ ផែន ដែលមានមនុស្សប្រមាណ ១៣.០៥០ នាក់។ វេទិកាដោយមានកៅអីជាង ៥.០០០ ត្រូវបានរៀបចំឡើងជាមួយនឹងឆាកសម្តែង កន្លែងសម្រាប់សារព័ត៌មាន និងសំណង់បន្ថែមមួយចំនួន។ ជាពិសេស បច្ចេកវិទ្យា LED, ការពិតនិម្មិត, វីដេអូ និង 3D នឹងត្រូវបានប្រើប្រាស់ ដើម្បីបង្ហាញរូបភាពឯកសារ និងក្រាហ្វិកក្នុងអំឡុងពេលធ្វើព្យុហយាត្រា។ កម្មវិធីនេះក៏មានការសំដែងសិល្បៈ ពិធីគោរពទង់ជាតិ សុន្ទរកថា និងការបង្ហោះប៉េងប៉ោងនិងសត្វព្រាបផងដែរ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1វត្ត Tu Van នៅខេត្ត Khanh Hoa 

មិត្តអ្នកស្តាប់ ផុល ផានិត ពីរាជធានីភ្នំពេញ កម្ពុជា ដែលចង់ស្តាប់ការឧទ្ទេសនាមពីវត្ត Tu Van ជាគោលដៅទេសចរណ៍ខាងវិញ្ញាណដ៏ពិសេសមួយនៅខេត្ត Khanh Hoa ត្រូវបានសាងសង់ឡើងពីសំបក់ខ្យង និងផ្កាថ្មរាប់លាន។

មិត្ត ផុល ផានិត និងប្រិយមិត្តជាទីមេត្រី។ វត្ត Tu Van ឬត្រូវបានស្គាល់ដល់ជា វត្តខ្យង ឬ វត្តផ្កាថ្ម ស្ថិតនៅក្នុងខណ្ឌ Cam Linh ទីក្រុង Cam Ranh ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីក្រុង Nha Trang ។ វត្តនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាមួយស្ថាបត្យកម្មពិសេស ដោយរួមបញ្ចូលគ្នានូវលក្ខណៈប្រពៃណីនិងសិល្បៈច្នៃប្រឌិត នាំមកនូវបរិយាកាសស្ងប់ស្ងាត់ និងសុខក្សេមក្សាន្ត។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2សំបកខ្យងត្រូវបានរៀបចំជាក្បូរក្បាច់រចនាដ៏វិសេសវិសាល។

ចំណុចពិសេសរបស់វត្តគឺការប្រើប្រាស់សំបកខ្យង ផ្កាថ្ម និងសម្ភារៈសមុទ្រផ្សេងទៀត ដើម្បីតុបតែងខ្លោងទ្វារវត្ត ជញ្ជាំង និងរបង ដោយបង្កើតបរិយាកាសក្សេមក្សាន្តដ៏វិសេសវិសាលមួយ។ ស្ថាបត្យកម្មលេចធ្លោរបស់វត្តគឺចេតិយ Bao Tich កម្ពស់ ៣៩ ម៉ែត្រ សាងសង់ឡើងទាំងស្រុងពីសំបកខ្យង និងផ្កាថ្មដែលមានលំនាំធ្វើដោយដៃដ៏ស្អាត ប្រណិត។ នៅពេលចូលទៅក្នុងចេតិយ អ្នកទស្សនានឹងមានអារម្មណ៍ដូចសំបកខ្យងខ្នាតយក្ស ជាមួយដំបូលរាងសាជី ស្រោបដោយសំបកខ្យងចម្រុះពណ៌។ ក្រៅពីស្ថាបត្យកម្មដ៏វិសេសវិសាល វត្ត Tu Van ក៏មានបរិវេណធំទូលាយ មានខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងដើមឈើ និងរូបបដិមាព្រះពុទ្ធជាច្រើន បង្កើតឡើងបរិយាកាសស្ងប់ស្ងាត់ ជាកន្លែងសម្រាកលំហែអារម្មណ៍ដ៏ល្អសម្រាប់ភ្ញៀវទេសចរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ