ផ្សព្វផ្សាយអំពីការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម

(VOVWORLD) - ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ វិទ្យុសម្លេងវៀតណាមនឹងរៀបចំការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម សម្រាប់ជនបរទេស និងអាណិកជននៅឯបរទេសដែលរស់នៅជុំវិញពិភពលោក ឬនៅប្រទេសវៀតណាម។

ការប្រឡងនេះគឺជាសកម្មភាពសំខាន់មួយឆ្ពោះទៅកាន់ខួបលើកទី ៨០ នៃការបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥ -៧ កញ្ញា ២០២៥)។

ផ្សព្វផ្សាយអំពីការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម  - ảnh 1អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម លោក ង៉ូ មិញ ហៀន  (រូបថត៖ VOV5/Duc Anh)

តាមរយៈការឆ្លើយសំណួររបស់ការប្រឡង មិត្តអ្នកស្តាប់ និងមិត្តអ្នកអានមានឱកាសបង្ហាញការយល់ដឹង និងសេចក្តីស្រឡាញ់ចំពោះប្រទេស និងប្រជាជនវៀតណាម។ ទន្ទឹមនឹងនេះ ការប្រឡងក៏ជាឱកាសសម្រាបមិត្តអ្នកស្តាប់ បង្ហាញពីក្តីស្រឡាញ់ចំពោះវិទ្យុសំឡេងវៀតណាម។ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក ង៉ូ មិញ ហៀន បានសម្តែងថា៖ “យើងទន្ទឹងរង់ចាំមិត្តអ្នកស្តាប់ និងទស្សនិកជនរបស់វិទ្យុសំឡេងវៀតណាមជុំវិញពិភព លោកដែលចូលរួម និងឆ្លើយតបទៅនឹងការប្រឡងនេះ។ យើងសង្ឃឹម ថាសាធារណជន និងមិត្តអ្នកស្តាប់នឹងបង្ហាញសេចក្តីស្រឡាញ់ចំពោះវិទ្យុសំឡេងវៀតណាមនិងចំពោះប្រទេសវៀតណាមតាមរយៈការចូលរួមក្នុងការប្រឡងដើម្បីការប្រឡងនេះប្រកបដោយអត្ថន័យ។ នេះជាកម្លាំងចិត្តសម្រាប់វិទ្យុសំឡេងវៀតណាមក្នុងការបម្រើមិត្តអ្នកស្តាប់ និងទស្សនិកជនជុំវិញពិភពលោក ក្នុងនោះមានអាណិកជនវៀតណាមផងដែរ”។

ការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” ត្រូវបានរៀបចំឡើងតាមទម្រង់នៃការប្រឡងសរសេរ ដោយឆ្លើយសំណួរចំនួន ០៥ របស់គណៈកម្មាធិការរៀបចំ។ សំណួរនិងទម្រង់ច្បាប់នៃការប្រឡងត្រូវបានផ្សាយក្នុងផ្នែកប្រអប់សំបុត្ររបស់មិត្តអ្នកស្តាប់ប្រចាំសប្តាហ៍ ហើយត្រូវបានបង្ហោះលើគេហទំព័រ vovworld.vn។ អ្នកអាចស្វែងរកចម្លើយដោយស្តាប់សម្លេងវៀតណាម និងអានគេហទំព័រ vovworld.vn របស់យើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២៥។

អត្ថបទប្រឡងសូមលោកអ្នកផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែល៖ Vov5campuchia@gmail.com ឬតាមប្រៃសណីយ៍ទៅកាន់នាយកដ្ឋានកិច្ចការបរទេស សំឡេងវៀតណាម ផ្លូវ ៤៥ Ba Trieu សង្កាត់ Hang Bai ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ប្រទេសវៀតណាម លេខកូដ ១០០០០០។

ថ្ងៃផុតកំណត់សម្រាប់ការទទួលអត្ថបទគឺថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ (តាមត្រាបោះពីប្រៃសណីយ៍នៃកន្លែងលោកអ្នកផ្ញើអត្ថបទ)។

លទ្ធផលប្រឡងនឹងត្រូវប្រកាសក្នុងឱកាសខួបលើកទី ៨០ នៃការបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ២០២៥)។

គណៈកម្មាធិការរៀបចំនឹងប្រគល់រង្វាន់លេខ ១ ចំនួន ០១ រង្វាន់ ដែលជាដំណើរកម្សាន្តឥតគិតថ្លៃរយៈពេល ៥ ថ្ងៃ ៤ យប់ មកកាន់ប្រទេសវៀតណាម ជាមួយនឹងអំណោយដល់បេក្ខជនដែលឈ្នះ;  ពានរង្វាន់លេខ២ ចំនួន ០២រង្វាន់ គឺដំណើរកម្សាន្តមកកាន់ប្រទេសវៀតណាមរយៈពេល ៥ ថ្ងៃ ៤ យប់ ដោយឥតគិតថ្លៃ ជាមួយនឹងអំណោយសម្រាប់បេក្ខជនដែលឈ្នះ; ពានរង្វាន់លេខ ៣ ចំនួន ០១ រង្វាន់  គឺ ដំណើរកម្សាន្តមកកាន់ប្រទេស វៀតណាមរយៈពេល ៥ ថ្ងៃ ៤ យប់ ដោយឥតគិតថ្លៃ។

រង្វាន់លើកទឹកចិត្តចំនួន ១០ រង្វាន់ ដែលរង្វាន់និមួយៗមានតម្លៃ ២.០០០.០០០ ដុង (រង្វាន់ជាវត្ថុ)

គណៈកម្មាធិការរៀបចំក៏នឹងផ្តល់រង្វាន់ដល់បេក្ខជនដែលក្មេងជាងគេ និងចាស់ជាងគេ ដែលរង្វាន់និមួយៗមានតម្លៃ ២.០០០.០០០ដុង (រង្វាន់ជាវត្ថុ)។

រង្វាន់សម្រាប់អត្ថបទសរសេរល្អិតល្អន និងគួរឱ្យចាប់អារម្មណ៍បំផុតមានតម្លៃ ៥.០០០.០០០ ដុង (រង្វាន់ជាវត្ថុ)។

ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី សូមស្តាប់វិទ្យុសំឡេងវៀតណាម និងចូលរួមការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម ឆ្នាំ ២០២៥ និងបង្ហាញពីសេចក្តីស្រឡាញ់របស់អ្នកចំពោះវិទ្យុសំឡេងវៀតណាមនិងប្រទេស វៀតណាមផងណា។ សូមជូនពរឱ្យអ្នកទទួលបានជោគជ័យក្នុងការប្រឡងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ