សំណួរនៃការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” ឆ្នាំ ២០២៥

(VOVWORLD) - ការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” រៀបចំដោយវិទ្យុសម្លេងវៀត ណាម។

សំណួរទី១ (២០ពិន្ទុ)

វៀតណាមបាននិងកំពុងឈានចូលក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី-យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ សូមប្រាប់យើងពីការតម្រង់ទិសរបស់បក្សកុម្មុយនិស្តវៀតណាម និងបំណងប្រាថ្នារបស់បក្សទាំងមូលនិងប្រជាជនវៀតណាមទាំងមូល សម្រាប់យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ?

សំណួរទី ២ (៣០ ពិន្ទុ)

ដើម្បីឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី - យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ វៀតណាមកំពុងអនុវត្តបដិវត្តន៍បង្រួមក្បាលម៉ាស៊ីនរដ្ឋ ស្របតាមសេចក្តីសម្រេចចិត្តលេខ ១៨ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ ស្តីពី "បញ្ហាមួយចំនួនអំពីការបន្តការច្នៃប្រឌិត និងរៀបចំឡើងវិញក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ដោយមានសកម្មភាពប្រកបដោយសុពលភាពនិងប្រសិទ្ធភាព" និងរបកគំហើញនៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ស្របតាមសេចក្តីសម្រេចចិត្តចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

 - តើតាមគំនិតរបស់អ្នក បដិវត្តន៍នៃការបង្រួមក្បាលម៉ាស៊ីនដឹកនាំតាមសេចក្តីសម្រេចចិត្តលេខ ១៨ មានតួនាទីអ្វីខ្លះក្នុងការកសាងក្រុមកម្មាភិបាលវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ?

       - ចូរអ្នករៀបរាប់អំពីរបកគំហើញទាំង ៥ សម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅក្នុងសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពី របកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ?

  - តើសេចក្តីសម្រេចចិត្តនេះនិយាយអ្វីខ្លះអំពីទស្សនៈ៖ អន្តរជាតិភាវូបនីយកម្មនៃអត្តសញ្ញាណវប្បធម៌វៀតណាម; វៀតណាមភាវូបនីយកម្មនៃវប្បធម៌ពិភពលោក?

សំណួរទី ៣ (១០ ពិន្ទុ)

ក្នុងឆ្នាំ ២០២៥ វៀតណាមដាក់ចេញគោលដៅសម្រេចបានកំណើន GDP ៨% ឬលើសនេះ។ ចូរបង្ហាញថា តើរដ្ឋាភិបាលវៀតណាមបាននិងកំពុងប្តេជ្ញាអនុវត្តន៍យ៉ាងមោះមុតប្រកបដោយសមកាលកម្ម ព្រមទាំងរកដំណោះស្រាយអ្វីខ្លះ ដើម្បីឈានទៅរកការទម្លាយភាពជាប់គាំងនិងឧបសគ្គនានា ដើម្បីសម្រេចឲ្យបាននូវគោលដៅកំណើននេះ?

សំណួរទី ៤ (១០ ពិន្ទុ)

ប្រទេសវៀតណាមនឹងប្រារព្ធខួបលើកទី ៨០ នៃការបង្កើតប្រទេសជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥); ខួបលើកទី ៥០ ឆ្នាំនៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥) ក្នុងឆ្នាំនេះ។ ទាំងនេះគឺជាព្រឹត្ដិការណ៍សំខាន់ៗ ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់វៀតណាម។ បើតាមទស្សនៈរបស់អ្នក តើ បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានតូនាទីនិងជំហរយ៉ាងណានៅលើឆាកអន្តរជាតិ?

សំណួរទី ៥ (២០ ពិន្ទុ)

វិទ្យុសំឡេងវៀតណាមនឹងប្រារព្ធខួបលើកទី ៨០ នៃការបង្កើត (៧ កញ្ញា ១៩៤៥-៧ កញ្ញា ២០២៥) នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥។

- តើអ្នកបានស្តាប់វិទ្យុសំឡេងវៀតណាមតាំងពីពេលណា? តើកម្មវិធីរបស់យើងមួយណាដែលអ្នកនិយមចូលចិត្តនិងស្តាប់ជាប្រចាំ? តាមគំនិតរបស់អ្នក តើវិទ្យុសំឡេងវៀតណាមគួរសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា ឌីជីថលយ៉ាងដូចម្តេច ដើម្បីបំពេញតម្រូវការរបស់អ្នកស្តាប់អន្តរជាតិ និងបង្កើតព្រឹត្តិការណ៍សំខាន់ៗ ថ្មីៗ អ្វីខ្លះ ក្នុងប្រវត្តិសាស្រ្តនៃការផ្សាយរបស់ខ្លួន?

 - តើវិទ្យុសំឡេងវៀតណាមមានតួនាទីអ្វីខ្លះ ក្នុងជីវិតរស់នៅ និងខាងវិញ្ញាណរបស់អ្នក? សូមចូលរួមចែករំលែកនូវអនុស្សាវរីយ៏របស់អ្នកជាមួយវិទ្យុសំឡេងវៀតណាម?

 - តាមគំនិតរបស់អ្នក តើមានមនុស្សប៉ុន្មាននាក់នឹងចូលរួមក្នុងការប្រឡង "តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម ឆ្នាំ ២០២៥" នេះ?

ពិន្ទុដែលនៅសល់ចំនួន ១០ ទៀត ត្រូវបានផ្តល់ជូនសម្រាប់អត្ថបទសរសេរដ៏ល្អឆ្នើមបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ