EU និងចិន ត្រៀមបើកកិច្ចប្រជុំកំពូលនៅខែកក្កដា

(VOVWORLD) - កាលពីថ្ងៃទី ១១ មេសា អ្នកនាំពាក្យក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) និងមេដឹកនាំចិនត្រូវបានរំពឹងថា នឹងរៀបចំកិច្ចប្រជុំកំពូលបន្ទាប់នៅរដ្ឋធានីប៉េកាំងនៃប្រទេសចិននៅខែកក្កដាខាងមុខនេះ ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងទ្វេភាគី (១៩៧៥- ២០២៥)។

ក្នុងពេលជាមួយគ្នានោះ  ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានរដ្ឋចិន លោកស៊ី ជីនពីង នៅទីក្រុងប៉េកាំងកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានសង្កត់ធ្ងន់ថា អេស្ប៉ាញចាត់ទុកចិនជាដៃគូដ៏សំខាន់របស់ EU ហើយសង្ឃឹមថា នឹងជំរុញពាណិជ្ជកម្មនិងការវិនិយោគប្រកបដោយតុល្យភាព ដើម្បីសម្រួលដល់ការអភិវឌ្ឍស្របតាមចក្ខុវិស័យរបស់ភាគីនីមួយៗ។ យោងតាមលោក Sanchez សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តអំពីពាណិជ្ជកម្មបើកចំហនិងសេរី និងបន្តប្រដេញតាមពហុភាគីនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ