ជូនពរជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មេសា រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា លោក Dao Ngoc Dung និងថ្នាក់ដឹកនាំទីក្រុង Can Tho បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក នៅសមាគមព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho និងវត្តមុនីរង្សី នៅខ័ណ្ឌ Ninh Kieu; ពុទ្ធិកសិក្សាថេរវាទខ្មែរ; ចូលរួមពិធីសម្ពោធផ្ទះសម្រាប់គ្រួសារជនជាតិភាគតិចនៅភូមិ Thoi Hiep A (ទីរួមស្រុក Thoi Lai ស្រុក Thoi Lai) ក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។
រដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា លោក Dao Ngoc Dung ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសមាគមសមាគ្គីព្រះសង្ឃស្នេហាជាតិនៅទីក្រុង Can Tho (រូបថត៖ Ngoc Quyen/កាសែត Can Tho) |
នៅទីកន្លែងអញ្ជើញទៅទស្សនា លោក Dao Ngoc Dung បានស្នើឱ្យសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho បន្តដើរតួនាទីដ៏ល្អជាស្ពានរវាងបក្ស និងរដ្ឋ ដើម្បីផ្សព្វផ្សាយអប់រំព្រះសង្ឃ និងពុទ្ធសាសនិកជនខ្មែរ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរកសាងផែនមហាសាមគ្គីជនជាតិ រួមចំណែកកសាងមាតុភូមិដ៏សម្បូររុងរឿង អរិយធម៌ និងវិបុលភាព។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Dao Ngoc Dung បានប្រគល់អំណោយដល់ជនមានកិត្យានុភាពចំនួន៣០នាក់ក្នុងចំណោមជនជាតិខ្មែរ គ្រួសារជនជាតិខ្មែរក្រីក្រចំនួន១០គ្រួសារនៅខ័ណ្ឌ O Mon និងខ័ណ្ឌ Co Do; បានចូលរួមពិធីសម្ពោធផ្ទះថ្មី របស់លោកស្រី Lieu Thi Vang នៅភូមិ Thoi Hiep ទីរួមស្រុក Thoi Lai ស្រុក Thoi Lai ផងដែរ៕