EU វិនិយោគទឹកប្រាក់ ១,៥ ពាន់លានអឺរ៉ូលើរោងចក្រ AI ដើមដំបូង
(VOVWORLD) - គម្រោងនេះត្រូវបានផ្តល់មូលនិធិភាគច្រើនដោយថវិការបស់សហភាពអឺរ៉ុប (EU) តាមរយៈកម្មវិធីដូចជា អឺរ៉ុបឌីជីថល និងជើងមេឃអឺរ៉ុប។
សម្ព័ន្ធកុំព្យូទ័រប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់អឺរ៉ុប (EuroHPC) ទើបតែបានប្រកាសការសម្រេចចិត្តជ្រើសរើសសំណើចំនួន ៧ ដើម្បីបង្កើត និងដំណើរ ការរោងចក្របញ្ញាសិប្បនិមិត្ត (AI) ដំបូងគេនៅទូទាំងទ្វីប។ នេះគឺជាការបោះជំហានដ៏ សំខាន់មួយសម្រាប់អឺរ៉ុបក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីប្រកបដោយវិបុលភាព ដើម្បី បង្កើតគំរូ AI ជឿនលឿន និងអភិវឌ្ឍន៍ដំណោះស្រាយ AI។ ជាមួយនឹងការវិនិយោគ ដែលមានតម្លៃ ១,៥ ពាន់លានអឺរ៉ូ អឺរ៉ុបកំពុងខិតទៅជិតការអនុវត្តការសន្យារបស់ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen អំពីការបង្កើត រោងចក្រ AI ដំបូង។
គម្រោងនេះត្រូវបានផ្តល់មូលនិធិភាគច្រើនដោយថវិការបស់សហភាពអឺរ៉ុប (EU) តាមរយៈកម្មវិធីដូចជា អឺរ៉ុបឌីជីថល និងជើងមេឃអឺរ៉ុប។ ការជ្រើសរើសទីតាំង រោងចក្រ AI នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យាឈានមុខគេដូចជា Barcelona (អេស្ប៉ាញ), Bologna (អ៊ីតាលី), Kajaani (ហ្វាំងឡង់), Bissen (លុចសំបួ), Linköping (ស៊ុយអែត), Stuttgart (អាល្លឺម៉ង់) និង Athens (ក្រិក) បានបង្ហាញពីការ ប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ដើម្បីកសាងប្រព័ន្ធអេកូ AI ដ៏រឹងមាំនិងទូលំទូលាយ៕