Times ជ្រើសរើសលោក Donald Trump ជា " បុគ្គលប្រចាំឆ្នាំ" លើកទីពីរ
(VOVWORLD) - ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ត្រូវបាន ទស្សនាវដ្តីអាមេរិក Times ជ្រើសរើសជា "បុគ្គលប្រចាំឆ្នាំ"។
យោងតាមកាសែត Times លោក Trump ត្រូវបានជ្រើសរើស "ក្នុងការបង្កើតប្រវត្តិសាស្ត្រវិលត្រ លប់មកវិញ សម្រាប់ការជំរុញនៃរចនាសម្ព័ន្ធនយោបាយដែលមិនធ្លាប់មានពី មុនមក សម្រាប់ការកំណត់រូបរាងអណត្តិប្រធានាធិបតីសហរដ្ឋអាមេរិក និងការផ្លាស់ប្តូរតួនាទីរបស់អាមេរិកនៅក្នុងពិភពលោក"។ ដូច្នេះហើយ ក្នុងរយៈ ពេលតិចជាង១០ឆ្នាំ លោក Donald Trump បានទទួលកិត្តិនាមនេះពីរដង។
លោក Donald Trump។ រូបថត៖ AA/TTXVN |
លោក Donald Trump ធ្លាប់ទទួលបានពានរង្វាន់នេះក្នុងឆ្នាំ ២០១៦ ឆ្នាំនេះ លោកបានផ្ដួលបេក្ខជនផ្សេងទៀតក្នុងបញ្ជីតែងតាំងដូចជា៖ លោកស្រី Kamala Harris ព្រះនាង Wales Catherine នាយករដ្ឋមន្ត្រីអ៊ីស្រា អែលលោក Benjamin Netanyahu មហាសេដ្ឋីលោក Elon Musk... ដើម្បីក្លាយ ជា " បុគ្គលប្រចាំឆ្នាំ"។ យោងតាមប្រពៃណី កិត្តិនាមនេះត្រូវបានផ្តល់ដើម្បី លើកតម្កើង ដល់មនុស្សដែលបានកំណត់រូបរាងព្រឹត្តិការណ៍ពិភពលោកយ៉ាង សំខាន់ ចាប់ពីអ្នកដឹកនាំពិភពលោក រហូតដល់អ្នកបដិវត្តន៍វប្បធម៌៕