VOV នឹងផ្សាយផ្ទាល់កម្មវិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

(VOVWORLD) - អ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិជាង ៨០០ នាក់បានចុះឈ្មោះបំពេញការងារផ្សាយព័ត៌មាន នៅក្នុងពិធីព្យុហយាត្រា អបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង  បង្រួបបង្រួមប្រទេសជាតិ ថ្ងៃទី ៣០ មេសា។ វិទ្យុសម្លេងវៀតណាម (VOV) និងទូរទស្សន៍វៀតណាម (VTV) ទទួលភារកិច្ចផ្សាយបន្តផ្ទាល់ពិធីនេះ។

VOV នឹងផ្សាយផ្ទាល់កម្មវិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ - ảnh 1លោក ង្វៀន វ៉ាន់ខាញ់ នាយករងមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញបានចែករំលែកនៅក្នុងសន្និសីទកាសែត (រូបថត៖ TTBC)

លោក ង្វៀន វ៉ាន់ខាញ់ នាយករងមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញ បានឲ្យដឹងថា មានអ្នកសារព័ត៌មានចំនួន ៨១០ នាក់ ក្នុងនោះមានអ្នកសារព័ត៌មានបរទេសចំនួន ១៨០នាក់ មកពីបណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាង ១០០នាក់ និងភ្នាក់ងារសារព័ត៌មាននឹងធ្វើការផ្សព្វផ្សាយព័ត៌មាននៅក្នុងព្រឹត្តិការណ៍នេះ។

ដើម្បីបម្រើអ្នកសារព័ត៌មានដែលកំពុងធ្វើការនៅព្រឹត្តិការណ៍នេះ តាមគម្រោង នៅព្រឹកថ្ងៃទី២៧ ខែមេសា មជ្ឈមណ្ឌលព័ត៌មាន និងព្រឹត្តិការណ៍នឹងត្រូវបើក ដែលមានទីតាំងនៅទីស្នាក់ការកណ្តាលនៃសមាគមអ្នកកាសែតទីក្រុងហូជីមិញ។

ក្នុងឱកាសនេះ កម្មវិធីឧទ្ទេសនាមតែមមួយឈុត រំលឹកខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងត្រូវដាក់បង្ហាញ។ ជាមួយគ្នានោះ ក៏មានការណែនាំអំពីគម្របកាសែតចំនួន ១០ នៅថ្ងៃទី ៣០ ខែមេសា នៃឆ្នាំចំនួនគូ (ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ២០២៥) ដែលប្រមូល និងណែនាំដោយកាសែតប្រជាជន (Nhan Dan)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ