កងទ័ពជើងទឹកវៀតណាម និងចិន ជួប​ប្រាស្រ័យ​និងធ្វើល្បាតរួមគ្នា

(VOVWORLD) - នាថ្ងៃទី ១០ មេសា ក្រុមនាវាការពារមីស៊ីលលេខ ០១៥ - Tran Hung Dao និង ០១៦ Quang Trung បានចាកចេញពីកំពង់ផែ Cam Ranh ខេត្ត Khanh Hoa ទៅកាន់កំពង់ផែយោធា Beihai  ទីក្រុង Beihai ខេត្ត Guangxi ប្រទេសចិនដើម្បីធ្វើការផ្លាស់ប្តូរនិងយាមល្បាតរួមគ្នានៅលើសមុទ្រ ក្នុងក្របខ័ណ្ឌជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិន លើកទី ៩ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៧ ខែមេសា ខាងមុខ ។
 
កងទ័ពជើងទឹកវៀតណាម និងចិន ជួប​ប្រាស្រ័យ​និងធ្វើល្បាតរួមគ្នា - ảnh 1កម្មាភិបាលនិងយុទ្ធជនកងទ័ពជើងទឹក ភូមិភាគលេខ ៤ បានជូនដំណើរក្រុមការងារ។ រូបថត៖ qdnd.vn

នេះជាលើកទីមួយហើយដែលជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនមានការចូលរួមពីកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក្នុងការយាមល្បាតរួមនៅឈូងសមុទ្រភាគខាងជើង រួមជាមួយនឹងការហ្វឹកហ្វឺនស្វែងរកនិងជួយសង្គ្រោះ។ តំណាងកងទ័ពជើងទឹកវៀតណាម លោកវរសេនីយ៍ឯកបំរុង Cao Van Dan និពន្ធនាយកនៃកាសែតកងទ័ពជើងទឹកបានឲ្យដឹងថា៖ “លើកនេះ កងទ័ពជើងទឹកប្រជាជនវៀតណាមបានបញ្ជូនកងនាវាការពារមីស៊ីលលេខ ០១៥ - Tran Hung Dao និង ០១៦ Quang Trung ទៅទស្សនា និងប្រាស្រ័យជាមួយកងទ័ពជើងទឹកនៃប្រទេសមិត្ត ហើយរួមជាមួយកងទ័ពជើងទឹកតំបន់ភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន រៀបចំការយាមល្បាតរួមលើកទី ២៨ លើឈូងសមុទ្រខាងជើង តាមយន្តការដែលភាគីទាំង២បានឯកភាពអស់រយៈពេលជាច្រើនឆ្នាំកន្លងមក”។

កងទ័ពជើងទឹកវៀតណាម និងចិន ជួប​ប្រាស្រ័យ​និងធ្វើល្បាតរួមគ្នា - ảnh 2ប្រធាននាវា ០១៥ - Tran Hung Dao បានរាយការណ៍ទៅកាន់ប្រធានក្រុមការងារថា បានត្រៀមខ្លួនចាកចេញពីកំពង់ផែ ដើម្បីទៅបំពេញបេសកកម្ម។ រូបថត៖ qdnd.vn
កងទ័ពជើងទឹកវៀតណាម និងចិន ជួប​ប្រាស្រ័យ​និងធ្វើល្បាតរួមគ្នា - ảnh 3ក្រុមនាវាការពារមីស៊ីលលេខ ០១៥ - Tran Hung Dao និង ០១៦ Quang Trung បានចាកចេញពីកំពង់ផែ Cam Ranh ។  រូបថត៖ qdnd.vn

ដំណើរបំពេញការងាររបស់នាវាកងទ័ពជើងទឹកវៀតណាមចំនួន២គ្រឿងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៩ខែមេសា ដោយមានសកម្មភាពសំខាន់ៗចំនួន៨។ ទាក់ទិននឹងការយាមល្បាតរួម លោកវរសេនីយ៍ឯកបំរុង Cao Van Dan បានបន្ថែមថា៖

កងទ័ពជើងទឹកវៀតណាម និងចិន ជួប​ប្រាស្រ័យ​និងធ្វើល្បាតរួមគ្នា - ảnh 4លោកវរសេនីយ៍ឯកបំរុង Cao Van Dan ជូនដំណឹងអំពីសកម្មភាពយាមល្បាតរួម នៅលើសមុទ្រជាមួយកងទ័ពជើងទឹកចិន។ រូបថត៖ VOV

“ការយាមល្បាតរួមនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ។ កងនាវាទាំងពីរនឹងផ្លាស់ទីពីកំពង់ផែ Beihai ទៅកាន់ទីតាំងយាមល្បាតរួមគ្នា តាមនិយាមកាដែលបានព្រមព្រៀងដោយភាគីទាំងពីរ។ ក្នុងអំឡុងពេលយាមល្បាត កងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងអនុវត្តខ្លឹមសារចំនួនពីរគឺ៖ ការស្វែងរកនិងជួយសង្គ្រោះនៅលើសមុទ្រ និងការទំនាក់ទំនងដោយទង់សញ្ញានិងពន្លឺភ្លើង។ បន្ទាប់ពីបញ្ចប់បេសកកម្មល្បាតរួម នាវា ០១៥ និង ០១៦ នៃកងទ័ពជើងទឹកវៀតណាមនឹងវិលត្រឡប់មកប្រទេសវិញ។ ដំណើរការនេះ នឹងរួមបញ្ចូលការហ្វឹកហ្វឺនការធ្វើដំណើរតាមសមុទ្ររយៈចម្ងាយឆ្ងាយពីឈូងខាងជើង ទៅកំពង់ផែ Cam Ranh”

កងទ័ពជើងទឹកវៀតណាម និងចិន ជួប​ប្រាស្រ័យ​និងធ្វើល្បាតរួមគ្នា - ảnh 5កម្មាភិបាលនិងនាវិកនៃនាវា ០១៥-Tran Hung Dao ចាក់ចេញពីកំពង់ផែ។ រូបថត៖ qdnd.vn

ការយាមល្បាតរួមនៅឈូងសមុទ្រខាងជើងជាមួយកងទ័ពជើងទឹកចិន គឺជាភារកិច្ចនយោបាយដ៏សំខាន់របស់កងទ័ពជើងទឹកវៀតណាម រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀត និងពង្រឹងការផ្លាស់ប្តូរមិត្តភាពការពារព្រំដែនក៏ដូចជាពង្រឹងសកម្មភាពសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកចិន ឲ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ