កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញស្តីពីពាណិជ្ជកម្មទៅវិញទៅមកវៀតណាម-អាមេរិក

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការចរចាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មទៅវិញទៅមករវាងវៀតណាមនិងអាមេរិកនោះ នាថ្ងៃទី ១៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានជួបសន្ទនាតាមប្រព័ន្ធអនឡាញក្នុងពេលជាមួយគ្នាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer។

កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញស្តីពីពាណិជ្ជកម្មទៅវិញទៅមកវៀតណាម-អាមេរិក - ảnh 1រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien (រូបថត៖ Trần Việt/TTXVN)

នៅសម័យចរចា លោករដ្ឋមន្ត្រី Nguyen Hong Dien បានស្វាគមន៍ចំពោះសំណើរបស់តំណាងអាមេរិក ដើម្បីជំរុញដំណើរការចរចា។ លោករដ្ឋមន្ត្រីបានបន្តស្នើឱ្យអាមេរិកពិចារណាលើវិស័យដែលចាប់អារម្មណ៍ ចំពោះវៀតណាម រួមទាំងគោលនយោបាយពន្ធគយទៅវិញទៅមក និងការទទួលបានទីផ្សារសម្រាប់ក្រុមនាំចេញសំខាន់ៗមួយចំនួនរបស់វៀតណាម។ លោករដ្ឋមន្ត្រី Nguyen Hong Dien ក៏បានសង្កត់ធ្ងន់លើទស្សនៈរបស់វៀតណាមក្នុងបំណងចង់ធ្វើការជាមួយអាមេរិក ដើម្បីបង្កើតច្បាប់ប្រភពដើមប្រកប ដោយសុខដុមរមនា ដែលមានលក្ខណៈជាក់ស្តែង និងសមស្របទៅនឹងលក្ខណៈនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ធានាមិនរើសអើង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ តំណាងអាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសុច្ឆន្ទៈរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាដែលអាមេរិកយកចិត្តទុកដាក់ ហើយបាននិយាយថា ទាំងនេះនឹងជួយអាមេរិកមានលក្ខខណ្ឌដើម្បីពិចារណាគោលនយោបាយពន្ធទៅវិញទៅមកដែលសមស្របនឹងលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងរបស់វៀតណាម។ លោក Jamieson Greer បាននិយាយថា នាពេលឆាប់ៗនេះ តំណាងពាណិជ្ជកម្មអាមេរិក (USTR) នឹងបំពេញយ៉ាងឆាប់ៗ និងបញ្ជូនត្រឡប់ទៅវៀតណាមវិញនូវឯកសារចាំបាច់ ដើម្បីឲ្យភាគីទាំងពីរអាចឯកភាពគ្នាលើលទ្ធផលមួយ ស្របតាមផលប្រយោជន៍របស់វៀតណាម និងអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ