កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) នាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ

(VOVWORLD) -  ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៧ខែកក្កដា ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅវៀតណាមនោះ សមាជិកសភា Bernd Lange ប្រធានគណកម្មាធិការពាណិជ្ជកម្មអន្តរជាតិសភាអឺរ៉ុបបានឲ្យដឹងថា ក្រោយរយៈពេល ការ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាបច្ចេកទេសមក សំណុំឯកសារនៃ EVFTA ត្រូវបានសម្រេចជាស្ថាពរ។

សំណុំឯកសារនេះត្រូវបានត្រៀមជាស្រេចដើម្បីបកប្រែទៅជាភាសាជាផ្លូវការរបស់សហ ភាពអឹរ៉ុបចំនួន២៤ ហើយផ្ញើដល់ប្រទេសសមាជិកទាំង២៨ដើម្បីពិនិត្យឡើងវិញនូវមាតិកានៃឯកសារ។ ឯកសារនេះនឹងបានចុះហត្ថលេខានាពេលខាងមុខ។ លោក Bernd Lange បានសម្តែងក្តីសង្ឃឹមថា ការចុះហត្ថលេខាលើឯកសារនេះនឹងបានដំណើរការក្នុងខែតុលាឆ្នាំ២០១៨ នៅសន្និសីទកំពូល ASEM ឬក្នុងខែវិច្ឆិកាឆ្នាំ២០១៨ផងដែរ។ ទោះជាយ៉ាងណាក្តី ការអនុម័តលើ EVFTA នឹងបានសម្រេចទាំងស្រុងក្នុងអាណត្តិរបស់សភាអឺរ៉ុប ដែលបញ្ជប់នាខែមិនាឬខែមេសាឆ្នាំ២០១៩។

ដោយបានចាត់ទុកថា EVFTA នាំមកនូវឱកាសជាច្រើនសម្រាប់សហគ្រាសនៃភាគីទាំងពីរ លោក Bernd Lange បានអះអាងថា EVFTA ថែមទាំងជួយឧបត្ថម្ភកំណាត់ផ្លូវអភិវឌ្ឍន៍របស់វៀតណាមរយៈពេលវែងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ