កម្ពុជាចាប់ខ្លួនមនុស្ស ១០០០នាក់ ដែល​ជាប់​ពាក់ព័ន្ធនឹង​មជ្ឈមណ្ឌល​ឆបោក តាមអ៊ីនធឺណិត

(VOVWORLD) - ប៉ូលីសកម្ពុជាកាលពីថ្ងៃទី ១៦ កក្កដា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច របស់ប្រទេសនេះបានចាប់ខ្លួនមនុស្សជាង ១.០០០ នាក់ ក្នុងប្រតិបតិ្តការ បង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតជាបន្តបន្ទាប់នៅទូទាំងប្រទេស។

ក្នុងប្រតិបត្តិការរយៈពេលបីថ្ងៃនេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបលើ ទីតាំងជាច្រើន រួមទាំងរាជធានីភ្នំពេញ ទីក្រុងព្រំដែនប៉ោយប៉ែតជាប់ជាមួយប្រទេសថៃ និងក្រុងព្រះសីហនុផងដែរ។ យោងតាមរបាយការណ៍របស់កម្លាំងប៉ូលីស ជនសង្ស័យជាង ១០០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការនេះ។

កម្ពុជាចាប់ខ្លួនមនុស្ស ១០០០នាក់ ដែល​ជាប់​ពាក់ព័ន្ធនឹង​មជ្ឈមណ្ឌល​ឆបោក តាមអ៊ីនធឺណិត - ảnh 1របងលួសបន្លានៅខាងក្រៅមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតមួយ ដែលអាជ្ញាធរកម្ពុជាបានប្រមូលភស្តុតាងនៃការជួញដូរមនុស្ស ការចាប់ពង្រត់ និងការធ្វើទារុណកម្ម ក្នុងប្រតិបត្តិការបង្ក្រាបលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត ក្នុងទីក្រុងព្រះសីហនុ កម្ពុជា ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។ រូបថត៖ Cindy Liu/REUTERS

អ្នកដែលត្រូវចាប់ខ្លួនភាគច្រើនជាជនបរទេស ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ីជាង២៧០នាក់ និងតៃវ៉ាន់(ចិន) ចំនួន ៧៥នាក់។ មនុស្សជាច្រើនបានឲ្យដឹងថា ពួកគេត្រូវបានជួញដូរ ឬល្បួងឱ្យមកធ្វើការនៅមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ