កម្ពុជាតែងតែផ្តោតការយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៤ វិច្ឆិកា នៅរាជធានីភ្នំពេញ (កម្ពុជា) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកផាន វ៉ាន់ យ៉ាង បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា និងធ្វើជាសាក្សីក្នុងសមយុទ្ធសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី។

កម្ពុជាតែងតែផ្តោតការយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម - ảnh 1នាយឧត្តមសេនីយ៍ លោក ផាន វ៉ាន យ៉ាង សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាបក្សមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម  អញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ VOV)

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក ផាន វ៉ាន យ៉ាង បានអះអាងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងផ្តល់អាទិភាពកំពូលជានិច្ចក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែងសម្រាប់កម្ពុជា; តែងតែគាំទ្រខ្ពស់បំផុតដល់គណបក្សប្រជាជនកម្ពុជា គាំទ្រកម្ពុជាឯករាជ្យ សន្តិភាព អភិវឌ្ឍន៍ និងដើរតួនាទីកាន់តែធំនៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រីបានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកទៀ សីហា។ តាមនោះ ភាគីទាំងពីរបានវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិ បត្តិការក្នុងវិស័យការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក ព្រមទាំងបានចុះហត្ថលេខាលើពិធីសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២៥។

អញ្ជើញជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកាន់តែបានពង្រឹងនិងពង្រីកលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម; លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វៀតណាមដែលតែងតែគាំទ្រនិងជួយកម្ពុជាក្នុងបុព្វហេតុតស៊ូ រំដោះជាតិ សង្គ្រោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសនាសព្វថ្ងៃ; អះអាងថា កម្ពុជានឹងសហការជាមួយ វៀតណាម ដើម្បីការពារ ថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យបន្តអភិវឌ្ឍន៍ឡើងដល់កម្រិតខ្ពស់ថ្មី និងមរតកទៅមនុស្សជំនាន់ក្រោយ។ ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំការពារជាតិនៃប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-វៀតណាម កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង បន្តពង្រឹងឋានៈរបស់ខ្លួនជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ