កម្មករជាង ២១លាននាក់មានការងារធ្វើ​នៅក្នុងវិស័យសេវាកម្ម

(VOVWORLD) - នាយកដ្ឋានស្ថិតិទូទៅនៃក្រសួងហិរញ្ញវត្ថុ នាថ្ងៃទី ៨ ខែកក្កដា បានឲ្យដឹងថា ផ្ទាំងរូបភាពទីផ្សារការងាររបស់វៀតណាមមានចំណុចភ្លឺគួរឱ្យកត់សម្គាល់ជាច្រើន ជាមួយនឹងកម្លាំងពលកម្មដ៏ច្រើន បង្កើតលក្ខខណ្ឌដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ផលិតកម្ម និងអាជីវកម្ម។ កម្មករដែលធ្វើការក្នុងវិស័យសេវាកម្មមានសមាមាត្រខ្ពស់បំផុត គឺជិត ៤១% ស្មើនឹង ២១,២ លាននាក់។

ក្នុងត្រីមាសទីពីរនៃឆ្នាំនេះ កម្មករមានការងារធ្វើនៅតំបន់ទីក្រុងគឺជាង ២០ លាននាក់ ហើយកម្មករនៅជនបទមានចំនួនជាង ៣១ លាននាក់ សុទ្ធតែកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារការងាររក្សាបានស្ថិរភាពនិងសន្ទុះកំណើនស្មើរគ្នានៅវិស័យទាំងអស់; សមាមាត្រការងារនៅក្នុងវិស័យឧស្សាហកម្មនិងសំណង់បានកើនឡើង។ លោកស្រី Nguyen Thi Thanh Mai អនុប្រធាននាយកដ្ឋានស្ថិតិចំនួនប្រជាជននិងកម្មករ (នាយកដ្ឋានស្ថិតិ) បានចាត់ទុកថា គោលនយោបាយសុខុមាលភាពសង្គម និងគ្រប់គ្រងការគាំទ្រកម្មករកំពុងមានសុពលភាពនិងប្រសិទ្ធភាពជាបណ្ដើរៗ៖ “ប្រាក់ចំណូលជាមធ្យមរបស់កម្មករបានកើនពី ៧,៥ លានដុង (៣០០ដុល្លារ) ក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤ ឡើងដល់ ៨,២ លានដុង (៣៣០ដុល្លារ) នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ កើនឡើង ១០,៧%។ ការកើនឡើងនេះត្រូវបានកត់ត្រានៅគ្រប់តំបន់សេដ្ឋកិច្ច-សង្គមទូទាំងប្រទេស និងក្នុងវិស័យសេដ្ឋកិច្ចទាំងបីគឺ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ; ឧស្សាហកម្ម សំណង់ និងសេវាកម្ម ដែលការកើនឡើងគួរឲ្យចាប់អារម្មណ៍បំផុតគឺវិស័យសេវាកម្មដែលមាន ១១,៧% ។ ប្រការនេះក៏បង្ហាញថា បញ្ហាសុខុមាលភាពសង្គម និងជីវភាពរបស់កម្មករក៏មានភាពប្រសើរឡើងផងដែរ”។

កម្មករជាង ២១លាននាក់មានការងារធ្វើ​នៅក្នុងវិស័យសេវាកម្ម - ảnh 1ប្រាក់ចំណូលជាមធ្យមប្រចាំខែ របស់កម្មករក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដំណាក់កាល ២០២១-២០២៥។ ប្រភព៖ នាយកដ្ឋានស្ថិតិទូទៅ

លទ្ធផលស្ថិតិការងារនៅក្នុងត្រីមាសទី ២ ក៏បង្ហាញថា អត្រាកម្មករដែលបានទទួលការបណ្តុះបណ្តាល មានសញ្ញាបត្រ និងវិញ្ញាបនបត្រ បានបន្តកើនឡើង ដោយឈានដល់ជាង ២៩% ។ នេះជាសញ្ញាវិជ្ជមានដើម្បីជួយបង្កើនផលិតភាពការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ