កម្មាភិបាលនិងយុទ្ធជនជិត ១៦.០០០នាក់ ចូលរួមក្នុងការហ្វឹកហ្វឺនក្បួនដង្ហែ និងព្យុហយាត្រាក្នុងឱកាសបុណ្យជាតិ

(VOVWORLD) -  នាព្រឹកថ្ងៃទី៥ ខែសីហា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិ លេខ ៤ (នៃទីក្រុងហាណូយ) កម្មាភិបាលនិងយុទ្ធជនជិត ១៦.០០០នាក់ នៃក្រសួងការពារប្រទេស និងក្រសួងនគរបាល ដែលកំពុងបំពេញភារកិច្ចដើរក្បួនព្យុហយាត្រា  ក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ហៅកាត់ថា បេសកកម្ម A80) បានដំណើរការវគ្គហ្វឹកហ្វឺនរួមលើកទី ២។

កម្មាភិបាលនិងយុទ្ធជនជិត ១៦.០០០នាក់ ចូលរួមក្នុងការហ្វឹកហ្វឺនក្បួនដង្ហែ និងព្យុហយាត្រាក្នុងឱកាសបុណ្យជាតិ - ảnh 1ទិដ្ឋភាពនៃការហាត់សមរួម (រូបថត៖ VOVĐ

មានកិត្តិយសក្នុងការចូលរួមក្នុងបេសកកម្ម A80 អនុសេនីយឯកបំរុង យុទ្ធជនជំនាញ Nguyen Phuong Thanh Thao នៃក្រុមកងកម្លាំងរក្សាសន្តិភាពនារី កងទ័ពប្រជាជនវៀតណាមបានចែករំលែកថា៖ “យើងខ្ញុំពិតជារំភើបនិងមានអារម្មណ៍អន្ទៈសារណាស់... បន្ទាប់ពីការហ្វឹកហ្វឺនរយៈពេល ៣ ខែមក យើងទាំងអស់គ្នាបានព្យាយាមអស់ពីសមត្ថភាពដើម្បីបំពេញកិច្ចការដែលបានប្រគល់ជូន។ យើងសង្ឃឹមថា នឹងទទួលបានមតិយោបល់ក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីឲ្យយើងអាចរៀនពីបទពិសោធន៍ផ្ទាល់ខ្លួន និងកែលម្អខ្លួនឯង ដើម្បីថ្ងៃបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា យើងអាចដើរលើទីលានប្រវត្តិសាស្ត្រ Ba Dinh”។

ក្នុងវគ្គហ្វឹកហ្វឺនថ្ងៃនេះ មានប្រព័ន្ធសព្វាវុធ និងឧបករណ៍ទំនើបៗ រួមទាំងផលិតផលជាច្រើនដែលស្រាវជ្រាវ និងផលិតដោយឧស្សាហកម្មការពារជាតិវៀតណាម។ ដោយហេតុនេះ បង្ហាញពីការចល័ត និងការត្រៀមខ្លួនប្រយុទ្ធខ្ពស់របស់កងទ័ពប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ