ការចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ រួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ
(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ នារសៀលថ្ងៃទី១៦ មិថុនា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
បណ្តាសមាជិកសភាបានអះអាងថា ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ ក្រោយរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣០ របស់រដ្ឋសភាស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ មកទល់ពេលនេះ សំណើររបស់រដ្ឋាភិបាលក្នុងការបង្កើតច្បាប់សំដៅបំពេញក្របខ័ណ្ឌច្បាប់ រៀបចំគោលការណ៍របស់បក្សស្តីពីសមាហរណកម្មអន្តរជាតិក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស; ទន្ទឹមនឹងនោះ អះអាងពីកិត្យានុភាព តួនាទី និងទំនួលខុសត្រូវរបស់វៀតណាមលើឆាកអន្តរជាតិ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ Minh Duc/VNA |
ជាក់ស្តែង ប្រតិបត្តិការរក្សាសន្តិភាពតម្រូវឱ្យកងកម្លាំងចូលរួមមិនត្រឹមតែបំពេញតាមតម្រូវការរូបវន្ត និងលក្ខណៈសម្បត្តិវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការយល់ដឹងពីច្បាប់អន្តរជាតិ ការទូតការពារជាតិ និងវប្បធម៌ពហុជាតិផងដែរ។ ដូចច្នេះហើយ សមាជិកសភាមួយចំនួនបានស្នើឱ្យគណៈកម្មាធិការរៀបចំសេចក្តីព្រាងច្បាប់ ធ្វើការពិចារណាបន្ថែមលើខ្លឹមសារ ស្តីពីការចាត់តាំងឲ្យរដ្ឋាភិបាល កំណត់លក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យនីមួយៗ ដូចជា៖ វិស្វកម្ម វេជ្ជសាស្ត្រយោធា ភស្តុភារ ផ្សព្វផ្សាយ និងច្បាប់៕