ការតវ៉ាបន្តទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលសម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស

(VOVWORLD) - ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានដើរតាមផ្លូវទូទាំងប្រទេសនៅល្ងាចថ្ងៃទី ១២ ខែកក្កដា ដើម្បីចូលរួមក្នុងការដើរដង្ហែរអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប រួមជាមួយនឹងការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោស។ 

ការតវ៉ាបានកើតឡើងក្នុងទីក្រុង Tel Aviv ដោយការធ្វើបាតុកម្មទ្រង់ទ្រាយតូចបានកើតឡើងនៅក្រុង Jerusalem, Haifa, Kiryat Gat និងផ្លូវប្រសព្វ Sha'ar HaNegev នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ ការតវ៉ាបានកើតឡើងចំពេលមានការជាប់គាំងក្នុងការចរចាររវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅទីក្រុងដូហា ប្រទេសកាតា ស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់។

ក្នុងពេលជាមួយគ្នានោះ សកម្មជនឆ្វេងនិយមប្រហែល ៤០០ នាក់បានរៀបចំពិធីមួយដ៏ស្ងាមស្ងាត់រំលឹកវិញ្ញាណកុមារប៉ាឡេស្ទីនដែលត្រូវស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅផ្លូវ Kaplan ជាប់នឹងទីស្នាក់ការក្រសួងការពារជាតិអ៊ីស្រាអែល នៅភាគខាងត្បូងទីក្រុង Tel Aviv។ អ្នកចូលរួមកាន់ទៀននិងរូបភាពកុមារដែលបានស្លាប់ចាប់តាំងពីអ៊ីស្រាអែលបានបន្តយុទ្ធនាការផ្លូវអាកាសរបស់ខ្លួននៅតំបន់ហ្គាហ្សានៅថ្ងៃទី ១៨ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ