ការ​នាំ​ចេញ​ស្បែក​ជើងឈាន​ដល់គោលដៅ​នៃការ​​ទទួល​​ប្រាក់​ចំណូល​​ជាង ២៦ ពាន់​លាន​ដុល្លារ

(VOVWORLD) - យោងតាមព័ត៌មានពីសមាគមស្បែកជើង និងកាបូបវៀតណាម ការនាំចេញ ស្បែកជើងសម្រេចបានគោលដៅដែលបានដាក់ចេញ នៅពេលដែលទំហំនៃ ការនាំ ចេញនៅឆ្នាំនេះឈានដល់ជាង ២៦ ពាន់លានដុល្លារអាមេរិកកើនឡើង ១០% បើធៀបនឹងឆ្នាំមុន។

ទីផ្សារនាំចេញក្នុងឆ្នាំ ២០២៤ សុទ្ធតែកត់ត្រាកំណើន ។ ទីផ្សារធំៗមួយ ចំនួន ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានរក្សាការកំណើនលើស ពី ១០%។ ជាពិសេស នៅឆ្នាំនេះ ប្រទេសចិនបានបន្តជាប់ចំណាត់ថ្នាក់ក្នុងក្រុម ទីផ្សារនាំចេញ ដែលមានតម្លៃរាប់ពាន់លានដុល្លារនៅទូទាំងវិស័យនៅ បន្ទាប់ពីសហរដ្ឋអាមេ រិក និងសហភាពអឺរ៉ុបប៉ុណ្ណោះដែល ហើយមានចំនួន ៩% នៃ សមាមាត្រ។ នៅឆ្នាំ ២០២៤ ឧស្សាហកម្មស្បែកជើងបានពង្រីកការនាំចេញ ទៅកាន់ទីផ្សារមួយចំនួននៅអាមេរិក ខាងត្បូង និងមជ្ឈឹមបូព៌ា។ ជាពិសេស ទីផ្សារមជ្ឈិមបូព៌ា គឺជាទីផ្សារដ៏មានសក្តានុ ពលខ្លាំង ជាមួយនឹងតម្រូវការអ្នកប្រើប្រាស់ដ៏ធំ និងសម្បូរបែប។

ការ​នាំ​ចេញ​ស្បែក​ជើងឈាន​ដល់គោលដៅ​នៃការ​​ទទួល​​ប្រាក់​ចំណូល​​ជាង ២៦ ពាន់​លាន​ដុល្លារ - ảnh 1រូបភាព៖ baodautu.vn

ទាក់ទងនឹងផែនការឆ្នាំ ២០២៥ ឧស្សាហកម្មស្បែកជើងនឹងនៅតែផ្តោត លើការនាំចេញទៅកាន់ទីផ្សារដែលមានស្រាប់ ដូចជាទ្វីបអាហ្រ្វិក និងអាស៊ី ដើម្បីមានអតិថិជនសមស្រប និងបង្កើនប្រាក់ចំណូល។ ជាបន្ត ឧស្សាហកម្ម នេះនឹងអនុវត្តស្តង់ដារខ្ពស់ជាងមុនជាបណ្តើរៗ ដូចជា៖ ផលិតកម្មបៃតង ផលិតផល បៃតង ដើម្បីដណ្តើមទីផ្សារដែលមានតម្រូវការតឹងរឹង ដូចជា៖ ជប៉ុន អឺរ៉ុប អាមេរិក...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ