ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បោះឆ្នោតជ្រើសរើសប្រធានថ្មី

(VOVWORLD) - នៅថ្ងៃទី ១០ ខែធ្នូ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ  បានបោះឆ្នោតជ្រើសរើសឯកអគ្គរដ្ឋទូត លោក Jurgeg Lauber ដែលជាប្រ ធានបេសកកម្មស្វីសប្រចាំអង្គការសហប្រជាជាតិ ជាប្រធានស្ថាប័ននេះ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បោះឆ្នោតជ្រើសរើសប្រធានថ្មី - ảnh 1ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ  បានបោះឆ្នោតជ្រើសរើសឯកអគ្គរដ្ឋទូត លោក Jurgeg Lauber ដែលជាប្រ ធានបេសកកម្មស្វីសប្រចាំអង្គការសហប្រជាជាតិ ជាប្រធានស្ថាប័ននេះ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ រូបថត៖ tagesanzeiger.ch

ថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត លោកឯកអគ្គរដ្ឋទូត Lauber បានសង្គត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស្វីសក្នុងការកសាងក្រុមប្រឹក្សាសិទ្ធិមនុស្សទៅជាវេទិកាដ៏រឹងមាំ និងមានប្រសិទ្ធភាពសម្រាប់ការជំរុញការពារសិទ្ធិមនុស្ស ទាំងអស់នៅទូទាំងពិភពលោក ហើយបានសង្កេតឃើញខ្លួន លោក "ខ្លួននាំយក នូវគុណតម្លៃនៃប្រទេសពហុភាសា ពហុសាសនា ពហុវប្បធម៌ បង្ហាញបានតម្លៃ ការសន្ទនា និងការឯកភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ