ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​យក​ឈ្នះ​លើ​​ក្រុម​ថៃ​ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃវគ្គ​ផ្តាច់ព្រ័ត្រ​ ASEAN Cup ២០២៤

(VOVWORLD) -    នាយប់ថ្ងៃទី ២ ខែមករា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានចូលប្រកួតជើងទី ១ វគ្គផ្តាច់ព្រ័ត្រ ASEAN Cup ២០២៤ ដោយជួបជាមួយក្រុមការពារតំណែងជើងឯកថៃ នៅកីឡដ្ឋាន Viet Tri ខេត្ត Phu Tho ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានមកគាំទ្រហើយចូលទីលានប្រកួតដើម្បីលើកទឹកចិត្តនិងចែករំលែកក្តីសប្បាយរីករាយជាមួយកីឡាករ។

ក្នុងជើងទី១នេះ គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ក្រុមវៀតណាម សុទ្ធតែទទួលបានដោយកីឡាករ Nguyen Xuan Son។ ជាមួយនឹងការស៊ុតបញ្ចូលទីពីរដងទល់នឹងក្រុមថៃ កីឡាករ Nguyen Xuan Son បានក្លាយជាកីឡាករវៀតណាមដែលទទួលគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដោយស៊ុតបញ្ចូលទីបាន ៧ គ្រាប់ រហូតមកដល់បច្ចុប្បន្ន។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​យក​ឈ្នះ​លើ​​ក្រុម​ថៃ​ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃវគ្គ​ផ្តាច់ព្រ័ត្រ​ ASEAN Cup ២០២៤ - ảnh 1គ្រាប់បាល់បើកឆាកគឺជាការតែតបាល់បញ្ចូលទីពីចម្ងាយរបស់ Xuan Son។ រូបថត៖ VOV

បន្ទាប់ពីជើងទីមួយនៃវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Viet Tri បានបញ្ចប់ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានកោតសរសើរខ្សែប្រយុទ្ធ Nguyen Xuan Son និងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។

នៅក្នុងអត្ថបទមួយអំពីខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Nguyen Xuan Son កាសែត ESPN Asia ចាត់ទុកថា ក្នុងការប្រកួតជើងទី២ ខ្សែការពារកណ្តាល Pansa Hemviboon និង Chalermsak Aukkee នៃក្រុមជម្រើសជាតិថៃ ត្រូវកំណត់យ៉ាងច្បាស់ថា បុគ្គលដែលត្រូវការពារមិនឱ្យចូលទីគឺ Nguyen Xuan Son ។

ក្នុងពេលនោះ វេទិកាបាល់ទាត់អាស៊ីអាគ្នេយ៍ aseanutdfc.com បានបញ្ចេញមតិថា ក្នុងការប្រកួតនេះ បើទោះបីជាក្រុមថៃគ្រប់គ្រងបាល់ច្រើនជាងក៏ដោយ ប៉ុន្តែក្រុមវៀតណាមបង្ហាញបានបង្ហាញថា មិនចាំបាច់គ្រប់គ្រងបាល់ច្រើនទេ ក៏សម្រេចបាននូវលទ្ធផលចាំបាច់។ ក្រុមវៀតណាមថែមទាំងស៊ុតដល់ទីចំនួន ៩លើក ពោលគឺ ៣ដងច្រើនជាងក្រុមថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ