ការរិយាល័យនយោបាយជួបធ្វើការជាមួយគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ

ការរិយាល័យនយោបាយជួបធ្វើការជាមួយគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ - ảnh 1
អគ្គលេខាNguyen Phu Trong បានធ្វើជាអធិបតីភាព
កិច្ចប្រជុំ (រូបថតៈ Internet)


(VOVworld)-នាព្រឹកថ្ងៃទី៦កក្កដា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខា គណៈកម្មា
ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានធ្វើជាអធិបតីភាព កិច្ចប្រជុំរបស់ការិយាល័យនយោបាយសំដៅផ្តល់មតិអំពីការបូកសរុបសេចក្តី
សម្រេចចិត្តទី២០របស់ការិយាល័យនយោបាយនីតិកាលទី៩ស្តីអំពីទិសដៅ និង ភារកិច្ចអភិវឌ្ឍន៌ទីក្រុងហូជីមិញដល់ឆ្នំា២០២០។ អគ្គលេខា Nguyen Phu Trong
បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញមិនត្រឹមតែ ជាមជ្ឈមណ្ឌលធំអំពី សេដ្ឋិកិច្ច វប្បធម៌
អប់រំ  ប៉ុណ្ណោះទេ ថែមទាំងជាទីក្រុងមានការទាក់ទាញ និងមានការជះឥទ្ធិពលដ៏ធំ
ធេងទៀតផង។ ស្តីពីភារកិច្ចទិសដៅអភិវឌ្ឍន៌របស់ទីក្រុងហូជីមិញនាពេលខាងមុខ
អគ្គលេខា Nguyen Phu Trong លើកច្បាស់​ថា៖

        “​រួមជាមូយការសុក្រិដ្ឋយន្តការ កែទម្រង់រដ្ឋបាល រូបសណ្ឋានគ្រប់គ្រង
រដ្ឋអំណាចទីប្រជុំជន នាពេលខាងមុខក៏ដូចជាយូរអង្វែង ទីក្រុងត្រូវប្រមូលផ្តុំ
ធ្វើឲ្យល្អសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ ស្តីអំពីការកសាងបក្ស។ នេះជា
បញ្ហាសែនសំខាន់”៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ