ខេត្ត Quang Ninh រៀបចំព្រឹត្តិការណ៍ជាច្រើនគួរឲ្យទាក់ទាញទាក់ទាញ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក

(VOVWORLD) - ក្នុងឱកាសឈប់សម្រាកថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ១ ឧសភា នៅខេត្ត Quang Ninh បានប្រព្រឹត្តទៅនូវព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាច្រើន  ដែលលេចធ្លោជាងគេនោះគឺកម្មវិធី Ha Long Carnival ២០២៥ ដោយប្រធានបទ “តភ្ជាប់បេតិកភណ្ឌ ត្រួសត្រាយបញ្ចេញពន្លឺចែងចាំង”។ ក្រៅពីកម្មវិធីសិល្បៈ បើកឆាក ក៏នឹងមានកម្មវិធី Carnival Ha Long ការសម្តែង DJ និងការបាញ់កាំជ្រួចនៅកម្ពស់ខ្ពស់ផងដែរ។

ខេត្ត Quang Ninh រៀបចំព្រឹត្តិការណ៍ជាច្រើនគួរឲ្យទាក់ទាញទាក់ទាញ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក - ảnh 1ក្នុងឱកាសនៃថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១ ឧសភា កម្មវិធីដែលលេចធ្លោជាងគេគឺ Ha Long Carnival ២០២៥  ដោយមានប្រធានបទ “តភ្ជាប់បេតិកភណ្ឌ ត្រួសត្រាយបញ្ចេញពន្លឺចេងចាំង”(រូបថត៖ រូបថត៖ Vu Mien/VOV)

Ha Long Carnival ២០២៥ ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាមួយនឹងចំណុចសំខាន់នៃព្រឹត្តិការណ៍ដែលប្រមូលផ្តុំ នូវបេតិកភណ្ឌវប្បធម៌អរូបីជាច្រើននៃភាគខាងជើង - ភាគកណ្តាល - ភាគខាងត្បូងដោយលើកតម្កើងអត្តសញ្ញាណជាតិនៅលើផ្ទៃនៃឆ្នេរសមុទ្រ Ha Long បង្កើតឡើង "បេតិកភណ្ឌនៅក្នុងបេតិកភណ្ឌ"។

ខេត្ត Quang Ninh រៀបចំព្រឹត្តិការណ៍ជាច្រើនគួរឲ្យទាក់ទាញទាក់ទាញ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក - ảnh 2ក្នុងឱកាសនេះ ទីក្រុង Ha Long បានរៀបចំព្រឹត្តិការណ៍វប្បធម៌ និងកីឡាចំនួន ៥ ដើម្បីទាក់ទាញភ្ញៀវទេសចរ (រូបថត៖ Vu Mien/VOV)

លោក Nguyen Ngoc Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Long បានឲ្យដឹងថា៖ “លក្ខណៈពិសេសថ្មីនៃពិធីបុណ្យឆ្នាំនេះ គឺដើម្បីលើកតម្កើងវប្បធម៌ប្រពៃណី។ នៅលើឆាក Carnaval យើងបង្ហាញពីភាពអស្ចារ្យនៃឆ្នេរសមុទ្រ Ha Long។ កន្លែងអង្គុយនឹងមាន ១៥.០០០ កៅអី សម្រាប់បម្រើកទស្សនិកជន។ លើសពីនេះ យើងបានដំឡើងអេក្រង់ LED ដើម្បីផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នេះទៅកាន់ទស្សនិកជនយ៉ាងច្រើនទៀត”។

មកដល់ Ha Long ក្នុងឱកាសនេះ ភ្ញៀវក៏អាចទស្សនាការបាញ់កាំជ្រួចដែលមានកម្ពស់ខ្ពស់នៅម៉ោង ២១និង៣០នាទី យប់ ថ្ងៃទី ១ ខែឧសភា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ