ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។
ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ - ảnh 1មណ្ឌលបោះឆ្នោតចំនួន ១៨ នៅក្នុងសង្កាត់ Bai Chay កំពុងពិនិត្យបញ្ជីឈ្មោះបេក្ខជន និងត្រៀមរៀបចំសម្រាប់ថ្ងៃទី ១៥ ខែមីនា។ រូបថត៖ វូមៀន/VOV-ភាគឦសាន

ដើម្បីធានាសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោតដែលមកទស្សនា និងស្នាក់នៅក្នុងតំបន់ ខេត្តក្វាងនិញបានបង្កើតផែនការជាក់លាក់ ដើម្បីគាំទ្រអ្នកបោះឆ្នោតក្នុងការអនុវត្តសិទ្ធិបោះឆ្នោតនៅក្នុងតំបន់ទេសចរណ៍។ នៅក្នុងសង្កាត់ Bai Chay ជាតំបន់ទេសចរណ៍សំខាន់មួយរបស់ខេត្តក្វាងនិញ មានភ្ញៀវទេសចរជាមធ្យម ១០.០០០នាក់ជារៀងរាល់ថ្ងៃ។ តាមការព្យាករណ៍ នៅថ្ងៃទី១៥ ខែមីនា នឹងមានភ្ញៀវទេសចរវៀតណាមប្រហែល ២.០០០នាក់ ស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងសង្កាត់នេះ។ ដើម្បីធានាថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសុវត្ថិភាព ស្របតាមបទប្បញ្ញត្តិ និងមិនប៉ះពាល់ដល់បទពិសោធន៍របស់អ្នកទេសចរ សង្កាត់ Bai Chay បានពិនិត្យឡើងវិញនូវកន្លែងស្នាក់នៅ បង្កើនការឃោសនាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត និងសម្របសម្រួលជាមួយសហគ្រាសទេសចរណ៍ ដើម្បីណែនាំ និងគាំទ្រដល់អ្នកទេសចរក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោត។ លោក Nguyen Hoang Quy លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ Bai Cahy បានឲ្យដឹងថា៖ "បច្ចុប្បន្ន យើងកំពុងសម្របសម្រួលជាមួយសណ្ឋាគារ និងក្រុមហ៊ុនទេសចរណ៍ធំៗ ដើម្បីស្ថិតិចំនួនអ្នកទេសចរដែលចង់បោះឆ្នោតនៅក្នុងតំបន់។ តាមនោះ យើងនឹងណែនាំនីតិវិធី និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អ្នកទេសចរទាំងនេះ អនុវត្តសិទ្ធិបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតក្នុងតំបន់"

ប្រតិកម្មទៅវិញ

ផ្សេងៗ