គណបក្សកាន់អំណាចនៅកូរ៉េខាងត្បូងពិភាក្សាអំពីដំណើរការលាលែងពីតំណែងរបស់ប្រធានាធិបតី

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានឈានមុខគេរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា ចាប់តាំងពីព្រឹកថ្ងៃទី ៩ ធ្នូ គណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចបានកោះហៅ ជាបន្ទាន់កិច្ចប្រជុំមហាសន្និបាតសភារបស់គណបក្ស នេះ ដើម្បីពិភាក្សាអំពីវិធានការទប់ទល់នឹងវិបត្តិនយោបាយដែលកំពុងប្រព្រឹត្តទៅ ទាក់ទងនឹងច្បាប់អាជ្ញាសឹក ដោយប្រធានាធិបតីកូរ៉េខាងត្បូងលោក  Yoon Suk Yeol ប្រកាសកាលពីយប់ថ្ងៃទី ៣ ខែធ្នូ។ 

ក្នុងនោះ ដំណើរការលាលែងពីតំណែងរបស់ប្រធានាធិបតីឆាប់តាមដែលអាចធ្វើទៅបានគឺជាប្រធានបទសំខាន់មួយ។ លើសពីនេះ វិធានការរក្សាស្ថិរភាពចិត្តប្រជាពលរដ្ឋ និងធានាមតិសាធារណៈឡើងវិញ បន្ទាប់ពីរដ្ឋសភារបស់ប្រទេសនេះ មិនបានអនុម័តសេចក្តីសម្រេចចោទប្រកាន់ប្រធានាធិបតី ក៏ស្ថិតក្នុងរបៀបវារៈផងដែរ។

លើសពីនេះ បើតាមប្រភពការទូតកូរ៉េខាងត្បូង អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តបញ្ជាក់ថា កងទ័ពកូរ៉េខាងត្បូងនៅតែស្ថិតក្រោមការបញ្ជារបស់ប្រធានាធិបតី Yoon Suk Yeol។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារប៉ូលិសកូរ៉េបាននិយាយថា ខ្លួនកំពុងពិចារណាចេញការហាមឃាត់ប្រធានាធិបតី Yoon Suk Yeol មិនឱ្យចាកចេញពីប្រទេស។

នៅព្រឹត្តិការណ៍ពាក់ព័ន្ធ សារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងថា នៅយប់ថ្ងៃទី ៩ ខែធ្នូទំនងជានឹងមានដីកាស៊ើបអង្កេតជាផ្លូវការពីតុលាការកូរ៉េខាងត្បូងប្រឆាំងនឹងអតីតរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសគឺលោក Kim Yong-hyun ដែលកំពុងការិយាល័យស៊ើបអង្កេតលើបទចោទ “បង្កចលាចលផ្ទៃក្នុង” ក្រោយដីកាអាជ្ញាសឹកកាលពីយប់ថ្ងៃទី៣ ធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ