ចិន និងអាមេរិក បន្តពន្យាពេលផ្អាក់ការយកពន្ធ រយៈពេល ៩០ថ្ងៃទៀត
(VOVWORLD) - កាសែត South China Morning Post នៅយប់ថ្ងៃទី ២៧ ខែកក្កដាបានដកស្រង់ប្រភពពត៌មានដែលនិយាយថា ប្រទេសចិននិងសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងបន្តពន្យាពេលការយកពន្ធចំពោះផលិតផលរបស់គ្នាទៅវិញទៅមករយៈពេល ៩០ថ្ងៃបន្ថែមទៀត ក្នុងការចរចាពាណិជ្ជកម្មនៅទីក្រុង Stockholm ប្រទេសស៊ុយអែត ចាប់ពីថ្ងៃទី ២៨ ខែកក្កដា។
ក្នុងខែឧសភាកន្លងទៅ ខឿនសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកបានឯកភាព លុបចោលការយកពន្ធគយខ្ពស់ភាគច្រើនលើទំនិញរបស់គ្នាទៅវិញទៅមក ក្នុងរយៈពេល ៩០ថ្ងៃ ដើម្បីបន្តការចរចា។ ការពន្យាពេលនេះ នឹងបញ្ចប់នៅថ្ងៃទី ១២ ខែសីហា។
លោហធាតុទង់ដែងត្រូវបានផលិតនៅរោងចក្រមួយក្នុងខេត្ត Zhejiang ប្រទេសចិន។ រូបថត៖ THX/TTXVN |
ក្នុងអំឡុងពេល ៩០ថ្ងៃនៃការពន្យាពេលដែលត្រូវបានរំពឹងទុកនេះ ប្រទេសទាំងពីរនឹងប្តេជ្ញាមិនដាក់ពន្ធថ្មីណាមួយឡើយ ហើយក៏មិនធ្វើឱ្យភាពតានតឹងពាណិជ្ជកម្មកើនឡើងដោយវិធានការណាមួយដែរ។ ថ្លែងក្នុងប្រទេសស្កុតឡេន នាយប់ថ្ងៃទី២៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា សហរដ្ឋអាមេរិក ខិតមកជិតកិច្ចព្រមព្រៀងជាមួយចិនហើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕