ចំនួន​សហគ្រាស​ចូល​ទីផ្សារបាន​កើន​ឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​សេចក្តី​សម្រេចចិត្ត​​លេខ ៦៨

(VOVWORLD) - ទំនុកចិត្តអាជីវកម្មត្រូវបានពង្រឹងយ៉ាងខ្លាំង ហើយចំនួនសហគ្រាសដែលចូលទីផ្សារបានកើនឡើងគួរឱ្យកត់សម្គាល់ ទាំងបរិមាណនិងទំហំ បន្ទាប់ពីមានសេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនត្រូវបានចេញផ្សាយ។ នេះជាព័ត៌មានដែលត្រូវបានចែករំលែកនៅក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី ២ របស់ក្រសួងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ២ កក្កដា នៅទីក្រុងហាណូយ។

ជាក់ស្តែង ចំនួនសហគ្រាសដែលបង្កើតថ្មីក្នុងខែមិថុនា បានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺជាង ២៤.០០០ សហគ្រាស ខ្ពស់ជាងកម្រិតមធ្យមគឺប្រហែល ១៥.០០០ សហគ្រាស កាលពីមុន។ ក្នុងដំណាក់កាល ២០២១ - ២០២៤ ចំនួនសហគ្រាសដែលបង្កើតថ្មីប្រចាំខែបានកើនឡើងជាង ២ ដង។ គិតត្រឹមយៈពេល ៦ ខែដើមឆ្នាំ ប្រទេសទាំងមូលមានសហគ្រាសជាង ៩១.០០០ ត្រូវបានបង្កើតថ្មី ដែលបង្ករលកនៃការចាប់ផ្តើមអាជីវកម្មដ៏ខ្លាំងក្លាមួយ។

ចំនួន​សហគ្រាស​ចូល​ទីផ្សារបាន​កើន​ឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​សេចក្តី​សម្រេចចិត្ត​​លេខ ៦៨ - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី២ ឆ្នាំ២០២៥។ រូបថត៖ vietnamfinance.vn

ទាក់ទងនឹងចំនួនសហគ្រាសដែលដំណើរការឡើងវិញក្នុងខែមិថុនា ឈានដល់ជាង ១៤.០០០សហគ្រាស កើនឡើងជាង ៩១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គិតត្រឹម ៦ ខែដើមឆ្នាំនេះ មានសហគ្រាសជាង ៦១.០០០ បានដំណើរការឡើងវិញ កើនឡើងជាង ៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រី Trinh Thi Huong អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព នៃក្រសួងហិរញ្ញវត្ថុ បានថ្លែងថា៖ “នេះជាលើកទីមួយហើយដែលចំនួនសហគ្រាសសរុបដែលចូលទីផ្សារ និងដំណើរការឡើងវិញ មានកម្រិតខ្ពស់ជាង ១,២ ដង បើធៀបនឹងចំនួនសហគ្រាសដែលបានដកខ្លួនចេញ បង្ហាញពីទំនុកចិត្តរបស់សហគមន៍ធុរកិច្ចលើយថាទស្សន៍ នៃការស្តារឡើងវិញ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចកំពុងត្រូវបានពង្រឹងយ៉ាងខ្លាំងផងដែរ”

ប្រតិកម្មទៅវិញ

ផ្សេងៗ