ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនឡើង​នាប៉ុន្មានថ្ងៃកន្លងទៅ

(VOVWORLD) - ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ៣ ថ្ងៃកន្លងទៅ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥០ នាក់បានស្លាប់ ខណៈដែលការចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសមិនបានបង្ហាញសញ្ញាវិជ្ជមាននោះទេ។

បុគ្គលិកពេទ្យប៉ាឡេស្ទីនកាលពីថ្ងៃទី ៤ ខែមករា បានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសលើផ្ទះសម្បេងជាច្រើនក្នុងទីក្រុងហ្គាហ្សានាប៉ុន្មានថ្ងៃកន្លងទៅ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២២ នាក់បានស្លាប់ រួមទាំងកុមារផងដែរ។ ការវាយប្រហារតាមផ្លូវអាកាសផ្សេងទៀតនៅទីក្រុង Jabalia នៅភាគខាងជើង និង Deir Al-Balah នៅភាគកណ្តាលតំបន់ហ្គាហ្សាក៏បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦ នាក់បានស្លាប់។ ពីរថ្ងៃមុននោះ ក្រសួងសុខាភិបាលហ្គាហ្សាក៏បានកត់ត្រាចំនួនអ្នកស្លាប់ជាង ១១០នាក់ផងដែរ។ ដូច្នេះហើយ មកទល់ពេលនេះ ជម្លោះនៅតំបន់ហ្គាហ្សាបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជិត ៤៥.៧២០ នាក់បានស្លាប់ តំបន់ជាច្រើនរងការបំផ្លិចបំផ្លាញ ហើយមនុស្សភាគច្រើនត្រូវជម្លៀសចេញពីផ្ទះសម្បេងរបស់ខ្លួន។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនឡើង​នាប៉ុន្មានថ្ងៃកន្លងទៅ - ảnh 1គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅជំរំជនភៀសខ្លួន Maghazi តំបន់ហ្គាហ្សា ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN

ការកើនឡើងនៃសកម្មភាពរបស់អ៊ីស្រាអែល និងចំនួនជនប៉ាឡេស្ទីនដែលបានស្លាប់នាប៉ុន្មានថ្ងៃកន្លងទៅ បានកើតឡើងក្នុងបរិបទដែលការចរចាស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងកំពុងដំណើរការនៅក្នុងប្រទេសកាតា និងអេហ្ស៊ីប។ ទោះជាយ៉ាងណាក៏ដោយ មិនមានសញ្ញាវិជ្ជមានណាមួយពីការចរចានោះទេ នៅពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាសបានធ្វើការទាមទារខុសគ្នា ហើយបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរារាំងបទឈប់បាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ