ជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងប្រព្រឹត្តទៅនៅទីក្រុង Anchorage រដ្ឋអាឡាស្កា
(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax សេតវិមានបានប្រកាសកាលពីថ្ងៃទី ១២ ខែសីហាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមានជំនួបទ្វេភាគីនៅទីក្រុង Anchorage រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នៅថ្ងៃទី ១៥ ខែសីហា។
អ្នកនាំពាក្យសេតវិមានលោកស្រី Caroline Levitt បាននិយាយថា នៅព្រឹកថ្ងៃទី១៥ ខែសីហា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុង Anchorage ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោកស្រីបានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាមេរិកបានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញការបញ្ឈប់សកម្មភាពយោធានៅអ៊ុយក្រែន ដោយចាត់ទុកថា នេះជាអាទិភាពកំពូលនៅលើរបៀបវារៈ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ រូបថត៖ Ria Novosti |
យោងតាមលោកស្រី Levitt កិច្ចប្រជុំបានធ្វើឡើងក្នុងទម្រង់ទ្វេភាគី ដោយមិនមានការចូលរួមពីភាគីទីបី និងដោយមានការផ្លាស់ប្តូរជាលក្ខណៈឯកជនរវាងមេដឹកនាំទាំងពីរ។ សេតវិមានមិនលើកលែងលទ្ធភាពដែលប្រធានាធិបតីអាមេរិកនឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីនាពេលខាងមុខ ក៏ដូចជារៀបចំកិច្ចប្រជុំត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន។ ក្រៅពីលើបញ្ហាអ៊ុយក្រែន លោក ត្រាំបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពិភាក្សាលើវិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដើម្បីកែលម្អទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងអាមេរិក៕