ជប៉ុន-ចិនបានឯកភាព បង្កើនការផ្លាស់ប្តូរមតិ

ជប៉ុន-ចិនបានឯកភាព បង្កើនការផ្លាស់ប្តូរមតិ - ảnh 1
ប្រជុំកោះ Senkaku

        VOV-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១១និង១២កញ្ញានៅក្រុងប៉េកាំង ក្រសួង​ការបរទេសជប៉ុននិងក្រសួងការបរទេសចិនបានដំណើរការការផ្លាស់ប្តូរមតិ
ចំនួន២​ ស្ដីអំពីភាពតានតឹងរវាងប្រទេសទាំងពីរក្នុងរយៈពេល​កន្លងទៅ។
ចូលរួមការផ្លាស់ប្តូរមតិនេះ ភាគីជប៉ុនគឺលោក Shinsuke Sugiyama ប្រធាន​
នាយកដ្ឋានទ្វីបអាស៊ី-ទ្វីបមហាសាគរ និងភាគីចិនគឺលោក​​ Luo ZhaoHui​
ប្រធាន​នាយកដ្ឋានទ្វីបអាស៊ី។ ទោះបីខ្លឹមសារលំអិតនៃបណ្ដាជំនួបមិនបាន
ប្រកាសក្តី​ប៉ុន្តែមជ្ឈដ្ឋានអ្នកសង្កេតការបានចាត់ទុកថា ប្រហែលជាលោក
Sugiyama បាននាំ​ចេញសេណារីអូចំនួន២រួមមានបញ្ហាប្រជុំកោះ Senkaku
ទិញដោយរដ្ឋាភិបាល និង​ទី​២​​គឺ​ទិញដោយទីក្រុងតូក្យូ។ តាមទស្សនៈរបស់ រដ្ឋាភិបាលជប៉ុនថាការសំរេចចិត្តទិញ​ប្រជុំកោះ Senkaku ជាវិធានការមួយ សំដៅជៀសវាងបណ្ដាលបន្ថែមជំលោះក្នុង​ទំនាក់ទំនងជាមួយចិន។ ​ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Sugiyama បានចាត់ទុកថា បណ្ដាជំនួបបានមានលទ្ធផល។ ប៉ុន្តែលើស្ថានភាពជាក់ស្ដែងភាព​តានតឹង នៅតែកើនឡើងក្នុងពេលដែលបណ្ដាសកម្មភាំពជួបប្រាស្រ័យរវាងប្រទេស
ទាំងពីរបន្តត្រូវលប់ចោល៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ