ជម្លោះនៅតំបន់ហ្គាហ្សា៖ ប្រទេសជាច្រើនបង្កើនការដឹក​ជំនួយ​តាមផ្លូវអាកាស ដើម្បី​ឧបត្ថម្ភជន​ប៉ាឡេស្ទីន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot នាថ្ងៃទី ១ ខែសីហា បានឲ្យដឹងថា ប្រទេសរបស់លោកបានដាក់ពង្រាយជើងហោះហើរចំនួន ៤ ដែលដឹកជំនួយមនុស្សធម៌សរុបចំនួន ៤០ តោនពីប្រទេសហ្ស៊កដានីទៅកាន់តំបន់ហ្គាហ្សា ជាតំបន់ដីដែលកំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ។

នៅព្រឹកថ្ងៃដដែល ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនបានអនុវត្តការទម្លាក់ជំនួយមនុស្សធម៌ជាលើកដំបូងលើតំបន់ហ្គាហ្សា។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បាននិយាយថា យន្តហោះដឹកជញ្ជូនរបស់អាល្លឺម៉ង់ចំនួនពីរគ្រឿងបានចេញដំណើរទៅកាន់ប្រទេសហ្ស៊កដានី ហើយអាចចាប់ផ្តើមទម្លាក់ជំនួយ ចាប់ពីចុងសប្តាហ៍នេះ ឬសូម្បីតែមុននេះ។

ជម្លោះនៅតំបន់ហ្គាហ្សា៖ ប្រទេសជាច្រើនបង្កើនការដឹក​ជំនួយ​តាមផ្លូវអាកាស ដើម្បី​ឧបត្ថម្ភជន​ប៉ាឡេស្ទីន - ảnh 1ជំនួយមនុស្សធម៌ត្រូវបានទម្លាក់ពីយន្តហោះចូលទៅក្នុងតំបន់ហ្គាហ្សា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥។ (រូបថត៖ THX/TTXVN)

នាប៉ុន្មានថ្ងៃថ្មីៗនេះ ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិបានព្រមានអំពី "គ្រោះទុរ្ភិក្សធ្ងន់ធ្ងរ" ដែលកំពុងរីករាលដាលក្នុងចំណោមប្រជាជនជាង ២ លាននាក់ដែលរស់នៅក្នុងតំបន់ហ្គាហ្សា។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឲ្យដឹងថា  តំបន់ហ្គាហ្សាស្ថិតនៅលើមាត់ជ្រោះនៃ "គ្រោះទុរភិក្សធ្ងន់ធ្ងរ" ដោយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីបង្កើនជំនួយស្បៀងអាហារទ្រង់ទ្រាយធំទៅកាន់តំបន់ហ្គាហ្សា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ