ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ចិនលើវិស័យជាច្រើន

(VOVWORLD) - នារសៀលថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការឃោសនា អប់រំនិងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia បានទទួលជួបឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក He Wei។

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ចិនលើវិស័យជាច្រើន - ảnh 1ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia បានទទួលជួបឯកអគ្គរដ្ឋចិន លោក He Wei។ (រូបថត៖ VOV)
ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក Nguyen Trong Nghia បានឲ្យដឹងថា៖ ទំនាក់ទំនងនយោបាយ ការទូតរវាងវៀត ណាម និងចិន នាពេលកន្លងមកបានរក្សានិន្នាការអភិវឌ្ឍន៍ និងត្រូវបានពង្រឹងដោយ ឥតឈប់ឈរ។ លោក Nguyen Trong Nghia បានស្នើឲ្យ ប្រទេសទាំងពីរផ្តោតលើ ការបង្កើនការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាន់ខ្ពស់ក្នុងទម្រង់បត់បែន កំណត់ ទិសដៅត្រឹមត្រូវសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដើម្បីមាន ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងភាពស្អាតស្អំ; គ្រប់គ្រងនិងដោះស្រាយការខ្វែង គំនិតគ្នាឱ្យកាន់តែល្អ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ទន្ទឹមនឹងនោះ លោកបានសម្ដែងនូវគោលបំណងចង់ឲ្យ ភាគីទាំងពីរនឹងបន្តជំរុញ សកម្មភាពផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ទំនាក់ទំនងមិត្តភាពរវាងអង្គការ នយោបាយនៃប្រទេសទាំងពីរ ពង្រីកការផ្លាស់ប្តូររវាងមូលដ្ឋាននៅតាមព្រំដែន និង ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីឱ្យប្រជាជននៃប្រទេស ទាំងពីរបង្កើនការយល់ដឹង និងចំណងមិត្តភាព ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត He Wei បានវាយតម្លៃថា ទំនាក់ទំនងមិត្តភាព រវាងបក្សទាំងពីរ និងប្រទេសទាំងពីរបន្តត្រូវបានពង្រឹងនាពេលកន្លងមក ដែលបាន បង្ហាញតាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់ ការសន្ទនាតាមទូរស័ព្ទ និងជំនួបជាប្រចាំ រវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ។ ប្រធានគណៈកម្មការឃោសនា អប់រំនិងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia និងឯកអគ្គរដ្ឋទូតចិន លោក He Wei បានឯកភាពសហការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរក្នុងដំណាក់កាលបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ