ជំរុញការអនុវត្តការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិមិត្តក្នុងសកម្មភាពរបស់រដ្ឋសភា
(VOVWORLD) - នេះជាប្រសាសន៍ដឹកនាំរបស់ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ក្នុងសន្និសីទរាយការណ៍ និងសុំយោបល់លើប្រព័ន្ធ សូហ្វវែរផ្តល់ព័ត៌មានលើឧបករណ៍ឆ្លាតវៃ (App រដ្ឋសភា ២.០) និងកម្មវិធីជំនួយនិម្មិត ដែលធ្វើឡើងនារសៀលថ្ងៃទី ២៤ មេសា នៅវិមានរដ្ឋសភា។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ Le Tuyet/VOV) |
លោកប្រធានរដ្ឋសភាសង្ឃឹមថា នៅពេលដែលកាតាឡុកកម្មវិធីត្រូវបានបង្ហើយ កម្មាភិបាលនិងបុគ្គលិកនីមួយៗនៃស្ថាប័នរដ្ឋសភានឹងកាត់បន្ថយពេលវេលាធ្វើការរហូតដល់ ៣០% ដើម្បីបំពេញការងារសំខាន់ៗផ្សេងទៀត។
នៅក្នុងសន្និសីទនេះផងដែរ លោកប្រធានរដ្ឋសភាបានស្នើឱ្យក្រុមហ៊ុន Viettel គ្រុបបញ្ចប់កម្មវិធីរដ្ឋសភាជាតិ ២.០ ពន្លឿនការដំឡើង ការបណ្តុះបណ្តាល និងការឧបត្ថម្ភសម្រាប់សមាជិកសភា តាមនោះ អាចដាក់ឱ្យដំណើរការសាកល្បងនៅសម័យប្រជុំលើកទី ៩ នៅដើមខែឧសភា៕