ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីបនិងអង់ហ្គោឡារបស់លោកប្រធានរដ្ឋលឿង គឿង រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាហ្វ្រិក

(VOVWORLD) - នោះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son នៅពេលឆ្លើយសំភាសន៍ជាមួយសារព័ត៌មាននាថ្ងៃទី ៨ សីហា បន្ទាប់ពីប្រធានរដ្ឋ លោក លឿង គឿង បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប និងអង់ហ្គោឡា។

អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋ លោក លឿង គឿង ទៅកាន់អេហ្ស៊ីបនិងអង់ហ្គោឡា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីភាពរឹងមាំនៃវិស័យកិច្ចការបរទេសរបស់វៀតណាមក្នុងយុគសម័យថ្មីផង  និងអនុវត្តន៍នូវគោលដៅនាំទំនាក់ទំនងវៀតណាមជាមួយដៃគូសំខាន់ៗ ក្នុងតំបន់ ដូចជាអេហ្ស៊ីបនិងអង់ហ្គោឡាឡើងកំពស់ថ្មីផង  ព្រមទាំងបញ្ជាក់អំពីសារនៃគោលនយោបាយសំខាន់ៗរបស់វៀតណាមជាមួយបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីបនិងអង់ហ្គោឡារបស់លោកប្រធានរដ្ឋលឿង គឿង រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាហ្វ្រិក - ảnh 1ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងប្រធានាធិបតីអង់ហ្គោឡា លោក João Manuel Gonçalves Lourenço ជួបពិភាក្សាគ្នានៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នៅរដ្ឋធានី Luanda ប្រទេសអង់ហ្គោឡា។ រូបថត៖ Lam Khanh/TTX

អាហ្រ្វិកជាកន្លែងប្រមូលផ្តុំមិត្តភក្តិប្រពៃណីរបស់វៀតណាមជាច្រើន។ ប្រទេសជាសមាជិកទាំង ៥៥ នៃសហភាពអាហ្រ្វិក ស្រូបយកចំនួន ១/៤ នៃសមាជិករបស់អង្គការសហប្រជាជាតិ។ អេហ្ស៊ីបនិងអង់ហ្គោឡា គឺជាប្រទេសដែលមានតួនាទី និងឋានៈសំខាន់ៗនៅក្នុងតំបន់ ក្នុងនោះ អេហ្ស៊ីបជាកន្លែងមានទីស្នាក់ការរបស់សម្ព័ន្ធអារ៉ាប់ (AL) ហើយ អង់ហ្គោឡាកំពុងជាប្រធានសហភាពអាហ្វ្រិក (AU)នាបច្ចុប្បន្ន។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋមិនត្រឹមតែបញ្ជាក់ពីភាពស្មោះត្រង់ ចំពោះមិត្តភក្តិប្រពៃណីនៅទ្វីបអាហ្រ្វិកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការធ្វើពិពិធកម្មទីផ្សារ និងដៃគូដើម្បីបម្រើដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ