​ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នាព្រឹកថ្ងៃទី ២៩ មេសា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងអញ្ជើញទៅអុជធុប រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅ នៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅលើផ្លូវ Bac Son។

ចូលរួមពិធីនេះ មានវត្តមានអគ្គលេខាបក្ស លោក តូ ឡឹម ; ប្រធានរដ្ឋ លោក លឿង គឿង; ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន។

​ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតថ្នាក់ដឹកនាំបក្ស ដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នាព្រឹកថ្ងៃទី ២៩ មេសា។ រូបថត៖ VGP/Nhat Bac

ចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ គណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ រំលឹកគុណូបការៈដ៏ធំធេងរបស់លោក ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជនវៀតណាម។ លោកបានលះបង់អស់មួយជីវិតដើម្បីប្រជាជននិងប្រទេសជាតិ ដឹកនាំបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមទទួលបានជ័យជំនះដ៏រុងរឿង។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា “ដឹងគុណជានិច្ចចំពោះលោកប្រធានហូជីមិញ”។

​ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 2 គណៈប្រតិភូបានដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីលើផ្លូវ Bac Son។ រូបថត៖ VGP/Nhat Bac

បន្ទាប់នោះ គណៈប្រតិភូបានដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីលើផ្លូវ Bac Son៕

ប្រតិកម្មទៅវិញ

ផ្សេងៗ