ទីក្រុងហាណូយ សហការគ្នាដើម្បីផ្ទៃមេឃពណ៌ខៀវ លើកកម្ពស់គុណភាពខ្យល់

(VOVWORLD) - នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅផ្លូវដើរថ្មើរជើងបឹង Hoan Kiem (នៃទីក្រុងហាណូយ) គណៈកម្មការឃោសនានិងចលនាមហាជនមជ្ឈិម បានដឹកនាំនិងសម្របសម្រួលជាមួយក្រសួងកសិកម្មនិងបរិស្ថាន គណៈកម្មាធិការប្រជាជនហាណូយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងអង្គការសុខភាពពិភពលោក (WHO) ដើម្បីរៀបចំព្រឹត្តិការណ៍ “ខ្យល់ស្អាតសម្រាប់ផ្ទៃមេឃពណ៌ខៀវ”។
ទីក្រុងហាណូយ សហការគ្នាដើម្បីផ្ទៃមេឃពណ៌ខៀវ លើកកម្ពស់គុណភាពខ្យល់ - ảnh 1គណប្រតិភូចូលរួមព្រឹត្តិការណ៍។ រូបថត៖ Quang Chinh/VOV

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះគឺពិធីភ្ជាប់ទិន្នន័យពីឧបករណ៍ចាប់សញ្ញាគុណភាពខ្យល់ទៅប្រព័ន្ធត្រួតពិនិត្យជាតិ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការអនុវត្តបច្ចេកវិទ្យា ដែលជួយមនុស្សឱ្យទទួលបានព័ត៌មានយ៉ាងងាយស្រួល និងការពារសុខភាពប្រកបដោយប្រសិទ្ធភាព។ បន្ទាប់មក គណៈប្រតិភូ ប្រជាជននិងអ្នកទេសចរបានដើរជាមួយគ្នាសម្រាប់ផ្ទៃមេឃពណ៌ខៀវ ដោយផ្ញើសារដ៏រឹងមាំមួយអំពីការជ្រើសរើសមធ្យោបាយធ្វើដំណើរបៃតង និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទាល់ខ្លួន។ លោក Nguyen Manh Quyen  អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានបញ្ជាក់ថា៖

ទីក្រុងហាណូយ សហការគ្នាដើម្បីផ្ទៃមេឃពណ៌ខៀវ លើកកម្ពស់គុណភាពខ្យល់ - ảnh 2លោក Nguyen Manh Quyen  អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។ រូបថត៖ Quang Chinh/VOV

ទីក្រុងហាណូយស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើម "ខ្យល់ស្អាតវៀតណាមឆ្នាំ ២០២៥" ដែលផ្តួចផ្តើមដោយគណៈកម្មការឃោសនានិងចលនាមហាជនមជ្ឈិម ក្រសួងកសិកម្ម និងបរិស្ថាន អង្គការ UNDP និងអង្គការសុខភាពពិភពលោក។ ទីក្រុងហាណូយត្រៀមខ្លួនជាស្រេច ដើម្បីដឹកនាំក្នុងការចូលរួម និងសម្របសម្រួលអនុវត្តន៍គំនិតផ្តួចផ្តើមនេះ ដោយរួមចំណែកដល់ការអនុវត្តគោលដៅជាតិនៃការកែលម្អគុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព"

នៅក្នុងពិធីនោះ  តំណាងអង្គការអន្តរជាតិបានសន្យាថា នឹងបន្តអមដំណើរ និងគាំទ្រប្រទេសវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជំនះបញ្ហាប្រឈមនៃការបំពុលខ្យល់ ឆ្ពោះទៅរកអនាគតបៃតង និងមានសុខភាពល្អសម្រាប់មនុស្សគ្រប់គ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ