ទីក្រុងហាណូយអនុម័តលើ​សេចក្តី​សម្រេច​ចិត្ត ស្តីពីហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និងការការពារបរិស្ថាននៃរដ្ឋធានី

(VOVWORLD) - នាថ្ងៃទី ១០ កក្កដា នៅទីក្រុងហាណូយ សម័យប្រជុំលើកទី ២៥ ក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ បានអនុម័តលើសេចក្តីសម្រេចចិត្តមួយចំនួនដ៏មានសារសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និងការការពារបរិស្ថានរដ្ឋធានី។
 
ទីក្រុងហាណូយអនុម័តលើ​សេចក្តី​សម្រេច​ចិត្ត ស្តីពីហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និងការការពារបរិស្ថាននៃរដ្ឋធានី - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ រូបថត៖ Nguyen Nhung/VOV១

ក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយបានអនុម័តលើសេចក្តីសម្រេចចិត្តប្រកាសបញ្ជីសំណងក្រោមដី ដែលត្រូវបានលើកទឹកចិត្តវិនិយោគសាងសង់នៅទីក្រុងហាណូយ។ រួមមាន៖ បញ្ជីគម្រោងវិនិយោគសាងសង់ប្រព័ន្ធផ្លូវរថភ្លើងទីក្រុងក្រោមដីរួមមាន៖ ខ្សែផ្លូវចំនួន ៨ ដោយមានប្រវែងសរុបជាង ៣២០ គីឡូម៉ែត្រ មានស្ថានីយចំនួន ១៩១។ ការសាងសង់ផ្លូវរូងចរាចរណ៍ក្រោមដី ចំណតរថយន្តក្រោមដី និងសំណង់សាធារណៈក្រោមដី រួមមាន ៨៥ សំណង។ វិថីចំនួន ៩៥ ដាក់ក្រោមដីនូវប្រព័ន្ធខ្សែកាបទូរគមនាគមន៍ អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរួមគ្នា។ ក្រុមប្រឹក្សាប្រជាជនទីក្រុងក៏បានអនុម័តលើសេចក្តីសម្រេចចិត្តចំនួនពីរស្តីពីវប្បធម៌ រួមមាន៖ សេចក្តីសម្រេចចិត្តស្តីពីការបង្កើតតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មនិងវប្បធម៌ ; សេចក្តីសម្រេចចិត្តស្តីពីការរៀបចំនិងប្រតិបត្តិការមជ្ឈមណ្ឌលឧស្សាហកម្មវប្បធម៌។ លោកស្រី Phung Thi Hong Ha អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយបានលើកច្បាស់ថា៖ “ការដែលគណៈកម្មាធិការប្រជាជនទីក្រុងបានស្នើរឲ្យចេញផ្សាយសេចក្តីសម្រេចចិត្តចំនួនពីរស្តីពីការអភិវឌ្ឍន៍ពាណិជ្ជកម្មនិងវប្បធម៌ និងសេចក្តីសម្រេចចិត្តស្តីពីមជ្ឈមណ្ឌលឧស្សាហកម្មវប្បធម៌គឺចាំបាច់ណាស់ សម្រាប់យើងក្នុងការអនុវត្តន៍ជាក់ស្តែងនូវច្បាប់រដ្ឋធានី បង្កើតគំរូរបកគំហើញ និងយន្តការគោលនយោបាយឆ្នើមៗ ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌”។

ទីក្រុងហាណូយអនុម័តលើ​សេចក្តី​សម្រេច​ចិត្ត ស្តីពីហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និងការការពារបរិស្ថាននៃរដ្ឋធានី - ảnh 2លោកស្រី Phung Thi Hong Ha អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ ថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ Nguyen Nhung/VOV១

នាព្រឹកថ្ងៃទី១០ ខែកក្កដា ក្រុមប្រឹក្សាប្រជាជនទីក្រុងបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីវិធានការកាត់បន្ថយកាកសំណល់ប្លាស្ទីកនៅទីក្រុងហាណូយ និងសេចក្តីសម្រេចចិត្តស្តីពីវិធានការគាំទ្រអនុគ្រោះសម្រាប់សកម្មភាពកែច្នៃកាកសំណល់ដោយប្រើបច្ចេកទេសល្អបំផុតនៅទីក្រុងហាណូយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ