ទិវាបុណ្យសិស្សានុសិស្សទូទាំងប្រទេស “Connect Fest ២០២៥“
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាប្រពៃណីរបស់សិស្សានុសិស្ស និស្សិត និងសមាគមនិស្សិតវៀតណាម (៩ មករា ១៩៥០- ៩ មករា ២០២៥) នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ សមាគមនិស្សិតវៀតណាមបានរៀបចំទិវាបុណនិស្សិត សិស្សានុសិស្សទូទាំងប្រទេស "Connect Fest ២០២៥" ជាមួយនឹងសកម្មភាពដ៏រស់រវឹកជាច្រើន។
សកម្មភាពលេចធ្លោក្នុងអំឡុងពេលមហោស្រពរួមមាន៖ ការរត់ប្រណាំង Connect Fest ២០២៥; ការប្រឡងតាមអនឡាញដើម្បីស្វែងយល់អំពី ៧៥ ឆ្នាំនៃទិវាប្រពៃណីរបស់សិស្សានុសិស្ស និងសមាគមនិស្សិតវៀតណាម, ការប្រកួតប្រជែង "មោទនភាពរបស់និស្សិតវៀតណាមជាមួយនឹងអត្តសញ្ញាណរឹងមាំ សំបូរទៅដោយសេចក្តីប្រាថ្នា បង្កើតអនាគតនិងកសាងប្រទេសជាតិ", ការប្រឡងប្រណាំង "ខ្ញុំជាសិស្សានុសិស្សវៀតណាម”។ ទន្ទឹមនឹងនោះ គឺជាល្បែងប្រជាប្រិយ និងបទពិសោធន៍សម្រាប់សិស្សានុសិស្សដែលផ្សារភ្ជាប់នឹងការអប់រំវប្បធម៌ សីលធម៌ របៀបរស់នៅ ជំរុញស្មារតីនៃការសិក្សា ការច្នៃប្រឌិត និងការស្ម័គ្រចិត្តសម្រាប់សហគមន៍ ពង្រឹងកាយសម្បទា បង្កើនជំនាញសមាហរណកម្មសម្រាប់សិស្ស និងនិស្សិត។ ក្នុងឱកាសនេះ សមាគមនិស្សិតវៀតណាមបានសម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពអាជីវកម្មនានា ដើម្បីដាក់តាំងស្តង់ទំនិញចាំបាច់ដល់សិស្សានុសិស្សក្នុងតម្លៃអនុគ្រោះផងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងកម្មវិធី “និទាឃរដូវនៅព្រំដែន - បុណ្យតេតនៅកោះសមុទ្រ” ឆ្នាំ ២០២៥ សមាគមនិស្សិតវៀតណាមបានបំផុសចលនានិងកៀងគរធនធានពីសមាគមនិស្សិតនៃបណ្តាខេត្ត ក្រុងទូទាំងប្រទេស និងសមាគមនិស្សិតវៀតណាមនៅបរទេស ដោយមានគោលដៅអនុវត្តសកម្មភាពថែទាំកុមារនិងប្រជាជន។ តាមផែនការ សមាគមនិស្សិតចំនួន ៨៣ នៅគ្រប់កម្រិតនឹងរៀបចំសកម្មភាពជួយឧបត្ថម្ភសិស្សជាង ៣៥.៥០០ នាក់ ដូចជា៖ ប្រគល់សំបុត្ររថភ្លើងនិងឡានក្រុងជិត ១២.៤០០ សន្លឹក ផ្តល់អាហារូបករណ៍ចំនួន ១០.៨០០កញ្ចប់ ; ផ្តល់អំណោយជាង ១២.០០០ ដល់សិស្សានុសិស្សក្នុងស្ថានភាពលំបាក៕